អត្ថន័យនៃការសុបិនអាក្រក់- ល្អទាំង ១០ ដែលអ្នករាល់គ្នាត្រូវដឹង
- 2023-09-06 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យនៃការសុបិនអាក្រក់- ល្អទាំង ១០ ដែលអ្នករាល់គ្នាត្រូវដឹង
មនុស្សមួយចំនួនគិតថាសុបិន គ្មានន័យអ្វីនោះទេ ដោយវាគ្រាន់តែជាការស្រមើស្រមៃមួយប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្ដី បើគិតតាមហោរាសាស្ត្រវិញវាក៏មានអត្ថន័យរបស់វាដែរ។
១.សុបិនឃើញប្រអប់
មានន័យថាអ្នកកំពុងតែមានរឿងលាក់ទុកក្នុងចិត្ត ហើយប្រសិនបើប្រអប់នោះទទេ គឺអ្នកកំពុងតែអស់សង្ឃឹមក្នុងឆាកជីវិត។ ដោយឡែកបើប្រអប់នោះបើកវិញ គឺមានន័យថាអ្នកមានរឿងជាច្រើនកំពុងលាក់បាំង តែចិត្តរបស់អ្នកចង់បញ្ជាឱ្យបង្ហាញមកក្រៅមក។
២.សុបិនធ្លាក់ពីលើអ្វីមួយ
មានន័យថាអ្នកកំពុងខ្វល់ខ្វាយមែនទែនចំពោះរឿងរ៉ាវក្នុងជីវិត ដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ដោយអ្នកកំពុងតែគិតថារឿងដែលខ្លួនធ្វើ អាចនឹងមិនជោគជ័យនៅពេលខាងមុខ។
៣.សុបិនឃើញស្រមោច
មានន័យថា២យ៉ាងគឺន័យល្អ អ្នកមានមិត្តល្អ ឬសង្សាររបស់អ្នកស្មោះត្រង់ជាមួយអ្នកណាស់ដោយតែងតែផ្ដល់ភាពកក់ក្ដៅសម្រាប់អ្នកជានិច្ច។ តែបើន័យមួយទៀត គឺអ្នកកំពុងមានគេចង់ធ្វើបាបហើយ។
៤. សុបិនឃើញសក់
មានន័យថាអ្នកកំពុងតែមានរឿងមិនល្អចូលមកដល់ដៃគូររបស់អ្នក ឬនិយាយឱ្យខ្លីទៅសង្សារតែម្ដង។ ដូច្នេះ យកល្អគួរតែបង្កើតមានស្និទ្ធស្នាលជាមួយគ្នាឱ្យកាន់តែច្រើន។
៥.សុបិនឃើញទឹក
បញ្ជាក់ថាអ្នកកំពុងតែមានគេមកប្រកួតប្រជែងហើយ ដូច្នេះត្រូវត្រៀមខ្លួនឱ្យរួចរាល់ដើម្បីទទួលវា។
៦.សុបិនឃើញភក់
បញ្ជាក់ថាអ្នកមានរឿងស្មុគស្មាញក្នុងចិត្ត ហើយការគិតរបស់អ្នកមិនដាច់ស្រលះនោះទេ។ សុបិននេះបញ្ជាក់អ្នកត្រូវតែសម្រេចចិត្តឱ្យបានលឿនបន្ដទៅមុខ។
៧.សុបិនឃើញផ្លូវ
បញ្ជាក់ថាអ្នកកំពុងតែស្វែងរកកន្លែងណាមួយសម្រាប់សម្រាក ហើយវាក៏ជារឿងមួយដែលបញ្ជាក់ថាផ្លូវដែលអ្នកកំពុងដើរជា ផ្លូវត្រូវផងដែរ។
៨.សុបិនឃើញពណ៌បៃតង
អ្នកកំពុងតែសប្បាយចិត្តជាមួយអ្វីដែលអ្នកមាន អ្វីដែលអ្នកកំពុងធ្វើ។
៩.រូបអាក្រាតនៅតាមផ្លូវសាធារណៈ
បញ្ជាក់ថាអ្នកកំពុងតែត្រូវការមតិយោបល់ពីអ្នកដទៃ ហើយអ្នកត្រូវតែទទួលវាដើម្បីយកមកជួយខ្លួនឯង។
១០.សុបិនឃើញហោះហើរ
វាមានន័យថាអ្នកកំពុងតែធ្វើការសម្រេចចិត្តមួយ ហើយវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជីវិត ហើយសម្រេចចិត្តត្រូវគឺត្រូវ តែបើខុសគឺខុសហើយ៕