កុំដាក់របស់ ៧ នេះក្នុងទូរទឹកកកយូរឱ្យសោះ វាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ

  • 2024-08-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទូរទឹកកកគឺជាឧបករណ៍ដែលគ្រប់ផ្ទះត្រូវការដើម្បីរក្សាអាហារស្រស់ៗ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនអាហារទាំងអស់សុទ្ធតែសមរម្យសម្រាប់ការរក្សាទុកក្នុងទូទឹកកកនោះទេ។ អាហារមួយចំនួននៅពេលដាក់ក្នុងទូទឹកកក មិនត្រឹមតែប៉ះពាល់ដល់រសជាតិរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឲ្យវា រលួយផងដែរ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើអ្នកទទួលទានដោយចៃដន្យ។ ដូចនេះរបស់ទាំង៧មុខនោះរួមមាន៖

១ . សូកូឡា

មនុស្សជាច្រើនគិតថាការដាក់សូកូឡានៅក្នុងទូទឹកកក ជួយការពារវាមិនឱ្យរលាយ។ តាមពិតទៅ អ្នកគ្រាន់តែត្រូវទុកសូកូឡានៅក្នុងកន្លែងត្រជាក់ និងស្ងួតដែលមានសីតុណ្ហភាពប្រហែល ១៦-២២ ដឺក្រេប៉ុណ្ណោះ។ ពេលដាក់ក្នុងទូទឹកកកយូរពេក សីតុណ្ហភាពត្រជាក់ពេក ធ្វើឱ្យសូកូឡាមានពណ៌ប្រផេះ ស្នាមពណ៌ស ឬកកដូចផ្សិត។ លើសពីនេះ រស់ជាតិរបស់វាក៏ប្រែប្រួលលែងឆ្ងាញ់ដូចមុនដែរ ដោយវាប្រែទៅជារឹង ស្អិត ជាដើម។

២ . ស៊ុត

សំបកពងមាន់ច្រើនតែមានបាក់តេរីជាច្រើន លាក់នៅក្នុងលាមកសត្វនៅលើសំបកស៊ុត។ នៅពេលដែលដាក់ក្នុងទូទឹកកក បាក់តេរីអាចឆ្លងទៅអាហារផ្សេងទៀតបានយ៉ាងងាយ ដែលអាចនាំឱ្យមានហានិភ័យនៃការពុលអាហារ។ លើសពីនេះ ស៊ុតដែលរក្សាទុកក្នុងទូទឹកកកក្នុងរយៈពេលយូរ ក៏អាចស្រូបយកក្លិនពីអាហារផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់រសជាតិស៊ុត បាត់បង់រសជាតិដើមរបស់វា។ អ្នកគ្រាន់តែទុកនៅកន្លែងស្ងួត មិនត្រជាក់ពេក នោះវាអាចរក្សាភាពដើមរបស់វា។

៣ . ខ្ញី

នៅពេលដែលខ្ញីដាក់ក្នុងទូទឹកកក នោះវានឹងធ្វើឲ្យមានសំណើមខ្ពស់ ហើយឆាប់រួញ មិនត្រឹមតែប៉ុណ្ណោះវាក៏ធ្លាយស្នូលខ្ញីលៀនចេញមកដែរ។ ផ្សិតនឹងកាត់បន្ថយគុណភាពអាហារ និងបង្កគ្រោះថ្នាក់ដល់រាងកាយ ប្រសិនបើបរិភោគ។ ទោះបីជាអ្នកយកវាចេញមកខាងក្រៅ ហើយទុកវានៅកន្លែងត្រជាក់ក៏ដោយ ក៏គ្មានវិធីធ្វើឲ្យវាស្រស់បានដែរ។

៤. ផ្លែឈើ

ការទុកផ្លែឈើក្នុងទូទឹកកកមិនខុសទេ ប៉ុន្តែមិនមែនផ្លែឈើគ្រប់ប្រភេទអាចដាក់ចូលបាននោះដែរ។ ឧទាហរណ៍ ដូចជា ចេក ស្វាយ ផ្លែស្រកានាគ... កាលណាទុកកាន់តែយូរវា នឹងប៉ះពាល់ដោយសំណើម ដែលនាំឱ្យខូចគុណភាព រលួយ និងមានរសជាតិជូរ។

៥ . ដំឡូងបារាំងឬដំឡូងជ្វា

សីតុណ្ហភាពត្រជាក់នៅក្នុងទូទឹកកកធ្វើឱ្យម្សៅក្នុងដំឡូងបារាំង និងដំឡូងជ្វាបំប្លែងទៅជាស្ករ ធ្វើឱ្យមើមវាទន់ រលួយ និងចេះពន្លក។ ការដុះពន្លកដំឡូងបារាំង និងដំឡូងជ្វានឹងបង្កើតបរិមាណដ៏ច្រើននៃសារធាតុ solanine មានជាតិពុលខ្ពស់ ហើយប្រសិនបើបរិភោគអាចបណ្តាលឱ្យពុលបាន។

៦ . ទឹកឃ្មុំ

ទឹកឃ្មុំអាចទុកចោលនៅសីតុណ្ហភាពបន្ទប់រហូតដល់ 3 ឆ្នាំ ប៉ុន្តែការដាក់វានៅក្នុងទូទឹកកកនឹងបង្កើនល្បឿនដំណើរការគ្រីស្តាល់ ដែលបណ្តាលឱ្យទឹកឃ្មុំប្រមូលផ្តុំ និងបង្កើតចំណុចពណ៌ស។ ទោះបីជាវាមិនប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារក៏ដោយ រសជាតិដើម និងតម្លៃអាហារូបត្ថម្ភនឹងត្រូវបាត់បង់។

៧ . ខ្ទឹមបារាំង

ខ្ទឹមបារាំងគួររក្សាទុកក្នុងកន្លែងត្រជាក់ស្ងួត ហើយមិនគួរទុកក្នុងទូទឹកកកឡើយ។ សីតុណ្ហភាពទាបនៅក្នុងទូទឹកកកធ្វើឱ្យខ្ទឹមបារាំងស្រូបយកសំណើម បង្កជាផ្សិត ធ្វើឱ្យខ្ទឹមបារាំងទន់ ស្អិត និងប្រេះលឿន។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly