ការយកឆ្អឹងជំនីរខ្ចី នឹង ជេីងទម្រ PCL មួយណាល្អជាង នៅក្នុងកាតសាងសង់មូលដ្ធានគ្រឹះក្នុងការវះកាត់លើកខ្ទង់ច្រមុះ?

  • 2024-05-24 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតណាស់ នៅក្នុងវិស័យវះកាត់កែសម្ផស្ស ជាពិសេសចំពេាះការវះកាត់លើកខ្ទង់ច្រមុះនេះជាដេីម។ ពីមួយថ្ងៃទៅមួយថ្ងៃមានការវិវត្តន៍ នឹង Update ជាប្រចាំនៅលេីសកលលោក ជាពិសេសចំពេាះតំបន់អាសុីយេីងតែម្តង។

ដូចនេះ លោកវេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ាបានឲ្យដឹងថា៖ ពីមុនមក ការវះកាត់ដោយយកឆ្អឹងជំនីរខ្ចី មកធ្វេីជេីងទម្រច្រមុះមានការពេញនិយមជាខ្លាំង ពីព្រេាះឆ្អឹងជំនីរខ្ចី ជាឆ្អឹងដែលនៅក្នុងខ្លួនយេីងផ្ទាល់ (Osteo Cartilaginous ) វាមានសភាពរឹងមាំល្អ ដូច្នេះទេីបវេជ្ជបណ្ឌិតឯកទេសចូលចិត្តយកមកប្រេីប្រាស់ក្នុងការវះកាត់លើកខ្ទង់ច្រមុះ។

បើតាមសម្តី​ លោក វេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ាបានបន្ថែមថា៖ បច្ចុប្បន្ននេះមានសារធាតុមួយប្រភេទដែលគេហៅថា PCL Mesh ( Polycaprolactone Mesh ) ដែលវាមានរចនាសម្ព័ន្ធស្រដៀងនឹងឆ្អឹងជំនីរខ្ចី និងមានសមត្ថភាពប្រហាក់ប្រហែលទៅនឹងឆ្អឹងជំនីរខ្ចី។

ផលប្រយោជន៍ និងសារៈប្រយោជន៍ រួមទាំងសារធាតុ មានសឹងតែដូចគ្នា គឺអាចសាងសង់ជាមូលដ្ឋានគ្រឹះ នៃការវះកាត់លើកខ្ទង់ច្រមុះបានដូចគ្នា។

ចំណែកឯផលវិបាករបស់សារធាតុទាំង ២ គឺមានដូចជា៖

  • ១.ឆ្អឹងជំនីខ្ចី : ការវះកាត់មានភាពស្មុគស្មាញ ប្រេីពេលវេលាយូរ តម្រូវត្រូវតែវះកាត់ដោយប្រើថ្នាំសន្លប់ជាដាច់ខាត, បន្សល់ស្លាកស្នាមនៅតំបន់ទ្រូង និងមិនអាចយកឆ្អឹងជំនីរដែលមានភាពចំណាស់ (Calcification) បានទេ។

  • ២. PCL Mesh: ជារបស់ខាងក្រៅខ្លួន (សិប្បនិម្មិត) ភាគរយនៃការឆ្លងមេរោគអំឡុងពេលវះកាត់ និងក្រោយពេលវះកាត់ខ្ពស់ជាងការវះកាត់ដោយប្រើឆ្អឹងជំនីរខ្ចី។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ បានបញ្ជាក់ថា សារធាតុទាំង២សុទ្ធតែមានផលវិបាក និងសារៈប្រយោជន៍ គឺប្រហាក់ប្រហែលគ្នា ហើយមានតែវេជ្ជបណ្ឌិតឯកទេសទេ ទេីបយល់ច្បាស់ថាតេីពេលណាគួរប្រេី RIP Cartilage ឬ PCL Mesh។ ដូចនេះ មុនបងប្អូនទទួលការវះកាត់ណាមួយសូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសជាមុនសិន។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី