កាដូ ៥ប្រភេទនៅថ្ងៃបុណ្យណូអែល សម្រាប់គូស្នេហ៍ចង់បង្កើតការចងចាំដល់គ្នា
- 2020-12-01 06:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូ ៥ប្រភេទនៅថ្ងៃបុណ្យណូអែល សម្រាប់គូស្នេហ៍ចង់បង្កើតការចងចាំដល់គ្នា
បុណ្យណូអែល គឺជាថ្ងៃពិសេសមួយដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ពិសេសអ្នកដែលមានគូស្នេហ៍។ ថ្ងៃនោះ គឺជាំពេលដែលគូស្នេហ៍បង្កើតក្តីស្រលាញ់ និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់គ្នាទៅវិញទៅមក។ ការឲ្យអំណោយក្នុងថ្ងៃនេះ ក៏ជាវិធីបង្កើតនូវការចងចាំដ៏ល្អមួយផងដែរ។
១. តុក្កតា
តុក្កតា ជាអំណោយដែលមិនអាចមិនអើពើបានទេសម្រាប់បុណ្យណូអែល។ អ្នកកាន់តែរើសយកតុក្កតា Cute វាកាន់តែធ្វើឲ្យថ្ងៃណូអែលនេះ កពិសេសខ្លាំងឡើងសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់។
២. ប្រអប់តន្រ្តី
ក្រៅពីរូបរាងខាងក្រៅមានភាពទាក់ទាញ វាក៏ជាកាដូដែលស្រស់ស្អាត និងជាអំណោយដែលមិនអាចកាត់ថ្លៃបាន។ បើជ្រើសរើសយកប្រអប់តន្រ្តីដែលមានភ្លេងបុណ្យណូអែលទៀត កាន់តែធ្វើឲ្យដៃគូមានអារម្មណ៍សប្បាយរីករាយ។
៣. កាត Posta ធ្វើដោយខ្លួនឯង
អំណោយដែលធ្វើដោយដៃខ្លួនឯង ច្រើនតែមានតម្លៃជាងរបស់ដែលទិញពីគេ។ បើអ្នកចេះរៀបចំតុបតែងកាតរបស់អ្នកឲ្យមើលទៅស្រស់ស្អាត ព្រមទាំងសរសេរសារដែលភ្ជាប់ពីអារម្មណ៍ពិតថែមទៀត នឹងធ្វើឲ្យអំណោយថ្ងៃបុណ្យណូអែលរបស់អ្នកកាន់តែពិសេសទ្វេដង។
៤. បង្អែមដែលចម្អិនដោយខ្លួនឯងផ្ទាល់
បើអ្នកមិនចង់ធ្វើកាត Posta ទេ អ្នកក៏អាចសាកល្បងមកធ្វើបង្អែមឆ្ងាញ់ៗ Sweet Sweet ធ្វើជាអំណោយក្នុងថ្ងៃណូអែលក៏បាន។ អាចជាប្រភេទនំ ក៏បាន ដោយរៀបចំយ៉ាងណាឲ្យមានសោភណភាព ឬដាក់ទៀនពីលើបន្ថែមទៀតក៏បាន។ រឿងដ៏ចាំបាច់មួយទៀត ត្រូវរកប្រអប់ដែលស្រស់ស្អាតមកដាក់បង្អែមនេះ ឲ្យមើលទៅឃើញទាក់ទាញ។
៥. ស៊ុមរូបថត
មនុស្សមួយចំនួនប្រហែលគិតថា នេះគឺជាកាដូសាមញ្ញពេក តែវានឹងធ្វើឲ្យមនុស្សដែលអ្នកស្រលាញ់ចងចាំ ជាមួយនឹងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ ដាក់រូបថតដែលអ្នកថតរួមគ្នាជាមួយមនុស្សដែលអ្នកចង់ប្រគល់កាដូនេះដល់គេជាទីបំផុត នោះនៅពេលគកឃើញអំណោយនេះ គេច្បាស់ជាចងចាំ និងមិនងាយបំភ្លេចរូបភាពដ៏ស្រស់ស្អាតនេះឡើយ។
យ៉ាងណាក៏ដោយ អំ ណោយអ្វីក៏ល្អនិងសក្កិសមដែរ ឲ្យតែវាជាកាដូដែលអ្នកឲ្យចេញពីបេះដូង នោះវានឹងក្លាយជាអំណោយដែលល្អឥតខ្ចោះបំផុត។ ជូនពរគ្រប់គ្នា រីករាយនៅថ្ងៃបុណ្យណូអែលខាងមុខ៕