ការវះកាត់ពង្រីកដើមទ្រូង ធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះ ទៅថ្ងៃអនាគត?
- 2024-02-14 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការវះកាត់ពង្រីកដើមទ្រូង ធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះ ទៅថ្ងៃអនាគត?
ជាការពិតណាស់ មានបងប្អូនស្រីៗជាច្រើនតែងតែសួរថា ការវះកាត់ពង្រីកដើមទ្រូងមានផលប៉ះពាល់អ្វីខ្លះទៅថ្ងៃអនាគត។ ទាក់ទងនឹងសំណួរនេះ វេជ្ជបណ្ឌិត ស៊ិន សេរីវឌ្ឍន៍ ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា បានបកស្រាយថា ប្រសិនបើការវះកាត់មិនប្រព្រឹត្តិទៅតាមបច្ចេកទេសនោះទេ វាប្រាកដជាចោទជាបញ្ហាទៅថ្ងៃអនាគត ដែលបញ្ហាទាំងនោះរួមមាន៖
Capsular Contracture
ការឈឺចាប់រាំរៃ
Implant ធ្លាក់
Implant រត់តាមចលនា
Implant មិនសមនឹងដងខ្លួន
ដើម្បីជៀសនូវបញ្ហាទាំងនោះ បងប្អូនគួរតែស្វែងរកវេជ្ជបណ្ឌិតឯកទេស ឬគ្លីនិកដែលមានស្តង់ដារត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ ដើម្បីធ្វើការពិភាក្សា និងពិគ្រោះឲ្យបានច្បាស់មុននឹងសម្រេចចិត្តទទួលការវះកាត់ណាមួយ។ ការវះកាត់ដើមទ្រូងដែលត្រឹមត្រូវទៅតាមបច្ចេកទេស គឺប្រព្រឹត្តិទៅតាមបែបបទវេជ្ជសាស្រ្ត ដោយត្រូវដាក់ Implant នៅក្រោមសាច់ដុំ បន្ថយការប៉ះទង្គិចរវាងក្រពេញដើមទ្រូង និង Implant ឲ្យបានច្រើន។ វេជ្ជបណ្ឌិតឯកទេសត្រូវជ្រើសរើសទំហំ Implant ឲ្យសមនឹងទម្រង់ឆ្អឹងប្រអប់ដើមទ្រូងរបស់អ្នកជំងឺ។