រក្សាទម្លាប់ទាំងនេះមុនចូលគេ នោះអ្នកនិងគេងលក់ស្កប់

  • 2024-02-06 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងសម័យនេះមនុស្សម្នាក់ៗតែងតែរវល់ជាមួយការងារ ទូរសព្ទ័ និងឧបករណ៌អេឡិចត្រូនិចជាច្រើន ទើបធ្វើឲ្យមនុស្សមួយចំនួន គេងមិនសូវបានគ្រប់គ្រាន់ ហើយពេលខ្លះគេងក៏មិនលក់ទៀតផង។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ទម្លាប់នៃការគេងនេះនឹងធ្វើឱ្យអ្នកបង្កើនការខូចខាតសុខភាពធ្ងន់ធ្ងរ ដូច្នេះអ្នកគួរតែជៀសវាងវាភ្លាមៗ។ ការប៉ះពាល់នឹងពន្លឺជុំវិញ រួមទាំងទូរទស្សន៍ កុំព្យូទ័រ ឬអេក្រង់ទូរស័ព្ទ ធ្វើឱ្យប៉ះពាល់ដល់មុខងារសរសៃឈាមបេះដូង និងបង្កើនភាពធន់នឹងអាំងស៊ុយលីននៅព្រឹកនៃថ្ងៃបន្ទាប់។

ការសិក្សាពីមុនពីឆ្នាំ 2019 លើស្ត្រី 40,000 នាក់បានរកឃើញថាការគេង និងមើលទូរទស្សន៍បង្កើនហានិភ័យនៃការឡើងទម្ងន់ និងធាត់ ដែលជាប់ទាក់ទងនឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ដូចនេះដើម្បីគេងឲ្យបានស្កប់ពេញមួយយប់ អ្នកត្រូវ ៖

- បិទភ្លើងឲ្យអស់នៅពេលយប់ មុនចូលគេង ៖ កុំបើកភ្លើងពេលអ្នកគេង ព្រោះពន្លឺមានគ្រោះថ្នាក់ដូចទូរទស្សន៍ និងភ្លើងកុំព្យូទ័រដែរ។ ប្រសិនបើអ្នកត្រូវការបើកភ្លើងដើម្បីសុវត្ថិភាព សូមប្រើពន្លឺស្រអាប់នៅជិតកម្រាលឥដ្ឋដែលក្តៅ និងទន់។

- ការពារ និងបិទទ្វារបន្ទប់គេងពីពន្លឺខាងក្រៅ៖ ប្រើវាំងននបិទឲ្យជិត ហើយប្រើម៉ាសបាំងភ្នែក ប្រសិនបើអ្នកមិនអាចរារាំងពន្លឺមិនឱ្យចូលក្នុងបន្ទប់បាន។ ជាពិសេសប្រសិនបើផ្ទះរបស់អ្នកនៅជិតផ្លូវដែលមានពន្លឺភ្លើងខាងក្រៅចាំងចូល ឬភ្លើងរថយន្តស្កែនទៅក្រោយជានិច្ច វានឹងប៉ះពាល់ដល់ដំណេករបស់អ្នកយ៉ាងខ្លាំង។

- ជៀសវាងពន្លឺពណ៌សឬពណ៌ខៀវ៖ យោងតាមក្រុមស្រាវជ្រាវបានឲ្យដឹងថា ពណ៌ពន្លឺមានសារៈសំខាន់ណាស់។ ពណ៌ពន្លឺដែលអ្នកគួរជ្រើសរើសគឺពណ៌ក្រហម ឬពណ៌ទឹកក្រូចដែលមិនសូវមានឥទ្ធិពលដល់ខួរក្បាល។ ចូរចៀសវាងការជ្រើសរើសពន្លឺពណ៌ស ឬពន្លឺខៀវ ហើយចៀសវាងពណ៌ច្រើន។

- គេងឲ្យបានគ្រប់គ្រាន់៖ ត្រូវកំណត់ម៉ោងចូលគេង និងភ្ញាក់ពីគេង ឲ្យបានត្រឹមត្រូវ ធ្វើដូចនេះ អ្នកនិងមានសុខភាពល្អ គេងបានគ្រាប់គ្រាន់ មិនស្ងាបនៅពេលភ្ញាក់ឡើង។

ប្រសិនបើអ្នកអាចធ្វើបានចំពោះសកម្មភាពទាំងនេះ នោះអ្នកនិងមានសុខភាពល្អ មិនមានជំងឺ និងរក្សាសម្រស់បានស្អាតទៀតផង។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម