ចេញសញ្ញាទាំងនេះសង្ស័យថាមានជំងឺក្រួសថង់ទឹកប្រមាត់
- 2024-01-21 02:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញសញ្ញាទាំងនេះសង្ស័យថាមានជំងឺក្រួសថង់ទឹកប្រមាត់
អាការៈចុកចុងដង្ហើម ឬក្រោមឆ្អឹងជំនីរចាក់មកស្លាបប្រចៀវផ្នែកខាងស្ដាំ ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនៃជំងឺក្រួសថង់ប្រមាត់។ ថង់ទឹកប្រមាត់ជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ស្ថិតនៅជាប់ខាងក្រោមថ្លើម និងនៅក្រោមឆ្អឹងជំនីរផ្នែកខាងស្ដាំ។
ថង់ទឹកប្រមាត់មានតួនាទីស្ដុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញចូលក្នុងពោះវៀនដើម្បីរំលាយអាហារ។ ក្រួសថង់ទឹកប្រមាត់គឺជាកំណករឹងនៃទឹកប្រមាត់ដែលកើតនៅក្នុងថង់ទឹកប្រមាត់ដែលអាចមានទំហំចាប់ពីប៉ុនគ្រាប់ខ្សាច់ រហូតប៉ុនគ្រាប់កូនបាល់។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តើមូលហេតុអ្វីនាំឲ្យមានក្រួសក្នុងថង់ទឹកប្រមាត់? ក្រួសក្នុងថង់ទឹកប្រមាត់គឺបណ្ដាលមកពីភាពមិនស្មើគ្នានៃល្បាយទឹកប្រមាត់ដោយសារការកើនឡើងកម្រិតកូលេស្តេរ៉ូលច្រើនពេក ឬប៊ីលីរុយប៊ីន (Bilirubin) ច្រើនពេក ឬក៏អំបិលទឹកប្រមាត់មិនគ្រប់គ្រាន់។
ចំពោះរោគសញ្ញា ក្រៅពីចុងនៅចុងដង្ហើម ក៏អាចមានផ្សេងទៀតដូចជាក្ដៅខ្លួនស្រៀវស្រាញ ពេលខ្លះអាចក្អួតចង្អោរ និងអាចមានកើតលឿងផងដែរ។ ដើម្បីឲ្យដឹងកាន់តែច្បាស់ គ្រូពេទ្យអាចពិនិត្យអេកូសាស្រ្ត ពិនិត្យឈាមរកការរលាក និងមុខងារថ្លើម ឬថតCT ស្កែន និង MRI ក្នុងករណីចាំបាច់មួយចំនួន។ នេះបើតាមសំណេរលើទំព័រហ្វេប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដដែល។
ផលវិបាករបស់ជំងឺក្រួសថង់ទឹកប្រមាត់ក៏មានដែរ។ ផលវិបាកទាំងនោះមានដូចជា៖
ដូចនេះបើមានសញ្ញាគួរឲ្យសង្ស័យ គួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងព្យាបាលទាន់ពេលវេលា។