អាហារ១០មុខនេះ ជួយអ្នកឲ្យរួចផុតពីជំងឺផ្តាសាយ បានយ៉ាងឆាប់រហ័ស

  • 2024-07-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពគឺជារឿងសំខាន់ខ្លាំងណាស់ ដែលនរណាៗក៏ឲ្យតំលៃទៅលើសុខភាពជាជម្រើសទី១ដែរ។ អ្នកខ្លះមានសុខភាពខ្សោយ អាចប្រឈមនិងមានជំងឺចូលជ្រៀតជ្រែតកាន់តែច្រើន តែបើយើងចេះរក្សាសុខភាពឲ្យបានល្អហើយ គួរតែអនុវត្តន៍បន្តទៀត។ ជួនកាលសុខភាពរបស់យើងខ្សោយ ក៏អាចបណ្តាលមកពីអាកាសធាតុ រួមទាំងបរិយាកាសជុំវិញខ្លួនរបស់យើងផងដែរ។ ខាងក្រោមនេះគឺជាអាហារ១០ មុខ ដែលជួយឲ្យអ្នករួចផុតពីជំងឺផ្តាសាយ ពេលអ្នកកំពុងកើតមាន៖

១ ស៊ុបមាន់ ៖ ស៊ុបមាន់មិនត្រឹមតែផ្តល់ជាតិទឹកដែលអ្នកត្រូវការដើម្បីជួយកម្ចាត់មេរោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយការលាកដែលបង្កជារោគសញ្ញានិងនាំឲ្យផ្តាសាយថែមទៀត។ នៅក្នុងនោះវាមានជាតិសូដ្យូម និងប៉ូតាស្យូម ដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមពង្រឹងប្រពន្ធ័ភាពស៊ាំ។

២ ផ្លែក្រូចឆ្មា ៖ វាមានវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបង្កើនភាពស៊ាំ។

៣ ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង ៖ វាមានផ្ទុកសារធាតុ Allicin រួមទាំងវីតាមិនC ដែលត្រូវបានផ្សារភ្ជាប់ជាមួយអត់ទីប៊ីយ៉ូទិក ប្រឆាំងនឹងផ្សិត ប្រឆាំងវីរុស ប្រឆាំងនឹងប៉ារ៉ាស៊ីត និងប្រឆាំងអុកស៊ីតកម្ម។

៤ តែខ្ញី ៖ ខ្ញីជាប្រភេទអាហារដ៏ល្អបំផុតសម្រាប់ជំងឺផ្តាសាយ វាមានសារជាតិ Sesquiterpenes ដែលជួយទប់ស្កាត់ការក្អក ការលាក ហើយប្រឆាំងនិងមេរោគ។

៥ ទឹកឃ្មុំ ៖ ទឹកឃ្មុំចាត់ទុកថាជាថ្នាំព្យាបាលគ្រប់បែបយ៉ាង ដោយវាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មធម្មជាតិ និងអង់ទីអុកស៊ីដង់ របស់វាជួយប្រឆាំងនឹងការឆ្លងមេរោគពីមេរោគ បាក់តេរី និងផ្សិត។

៦ ផ្សិត ៖ វាមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ ដោយសារមួយផ្នែកធំ វាមានវីតាមិន D ដ៏សម្បូរបែប មានប្រូតេអ៊ីនកោសិកាដែលជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

៧ ស្រាក្រហម ៖ សារធាតុ Resveratrol និង Polyphenols វាមានបាក់តេរីមានប្រយោជន៍ នៅពេលដែលមេរោគផ្តាសាយនិងផ្តាសាយចូលក្នុងប្រពន្ធ័នៅក្នុងខ្លួន ពួកវាចាប់ផ្តើមកើនឡើង ហើយសមាសធាតុទាំងនោះ ការពារកុំឲ្យវាកើតឡើង។

៨ ត្រី ៖ វាជួយរក្សាប្រព័ន្ធការពារភាពស៊ាំឲ្យរឹងមាំ ហើយជាពិសេសនោះគឺមាននៅក្នុងត្រី Salmon ដែលអាចជួយរក្សាកម្រិតឈាមបានល្អ ។

៩ តែបៃតង ៖ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងសាធាតុ Catechin ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ វាក៏អាចជួយទប់ស្កាត់ការលូតលាស់របស់មេរោគបានដែរ។

១០ ផ្លែប៉េងប៉ោះ ៖ វាសម្បូរទៅដោយសារធាតុ Lycopene ប្រឆាំងអុកស៊ីតកម្ម នៅក្នុងរាងកាយ ដែលកើតឡើងអំឡុងពេលឆ្លងមេរោគ។

ប្រភព៖ womenshealthmag.com

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម