ហេតុផល ៤យ៉ាងដែលជួយឲ្យអ្នកមានភាពសកម្មជាងមុន

  • 2023-07-20 05:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការអប់រំ៖ ការធ្វើអាជីវកម្មដោយខ្លួនឯង ឬចេញធ្វើការងាយឲ្យគេក៏ដោយ​ គឺជាឳកាសល្អមួយសម្រាប់អ្នកដែលចង់ទទួលបានសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែគុណវិបត្តិដែលត្រូវប្រឈមក៏មានច្រើនដូចគ្នាជាពិសេសអ្នកនឹងមានទំនួលខុសត្រូវខ្ពស់ និងត្រូវប្រឈមបញ្ហាច្រើនជាងមុនថែមទៀតផង។ ហេតុនេះហើយអ្នកត្រូវចេះដុះខាត់ខ្លួនឲ្យមានសមត្ថភាព​ និងមានបុគ្គលលក្ខណៈល្អជាមុនសិនមិននឹងសម្រេចចិត្តទទួលតួនាទីអ្វីមួយ ដោយហេតុថាប្រសិនបើអ្នកខ្វះភាពជាអ្នកដឹកនាំហើយនោះអ្នកនឹងជួបហានិភ័យខ្ពស់ងាយនឹងបរាជ័យ។

ខាងក្រោមនេះជាហេយផល និងលក្ខណៈសម្បត្តិសំខាន់៥យ៉ាងដែលអ្នកគួរតែ​មានដើម្បីជំរុញឲ្យផែនការឬគោលដៅរបស់ខ្លួនទទួលបានជោគជ័យ និងសកម្មជាងមុន៖

១.ចំណេះដឹង

ចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យទាំងឡាយគ្រប់ទម្រង់ជួយឲ្យអ្នកកាន់តែសកម្មជាងមុន និងជាទុុនសម្រាប់សម្រេចការងារទាំងឡាយដែលបានធ្វើ ឬកំពុងទទួលខុសត្រូវ។ ចំណេះដឹងមានន័យទូលំទូលាយណាស់​ សម្រាប់អ្នកចង់ធ្វើអាជីវកម្មនិងពិសេសក្នុងនាមជាអ្នកដែលនឹងទៅដឹកនាំគេ យ៉ាងហោចណាស់អ្នកគួរតែមានចំណេះដឹងទាក់ទងនឹងអាជីវកម្មខ្លះដែរ ដូចជាចំណេះដឹងហិរិញ្ញវត្ថុថាតើគួប្រើប្រាស់ឬចាត់ចែងលុយយ៉ាងណាឲ្យមានប្រសិទ្ធភាព, អាចវិភាគបានពីបរិបទសង្គមថាសង្គមបែបនេះគួរតែធ្វើជំនួញបែបណាជាទំនិញ, ឬសេវាកម្ម, ចេះមើលពីតម្រូវការរបស់មនុស្ស, និងចេះសិក្សាពីបញ្ហាដែលមនុស្សកំពុងប្រឈមជាដើម។ មើលពីឳកាសនិងតម្រូវការរបស់មនុស្សសព្វថ្ងៃ ដោយហេតុថាសេវាកម្មទាំងអស់​នេះអាចបំពេញតម្រូវការនិងជាពិសេសជួយស្វែងរកភាពងាយស្រួលបានលឿន។

៣.ឧស្សាហ៍ព្យាយាម

គ្មានអ្នកជោគជ័យណាដែលខ្ជិលច្រអូសនោះឡើយ។ ការធ្វើខ្លួនជាមនុស្សសកម្មគឺជាសមត្ថភាពមួយដែលអ្នកគួរតែមាន ពោលសកម្មទាំងខាងក្រៅ និងខាងក្នុង។ សកម្មខាងក្រៅសំដៅលើសកម្មភាពដែលអ្នកកំពុងតែធ្វើ ព្យាយាមបង្កើតសកម្មភាពណាដែលមានប្រយោជន៍ដល់ខ្លួនធ្វើខ្លួនជាមនុស្សរវល់បំផុត គឺរវល់នឹងការងារដែលនាំឲ្យខ្លួនមានការរីកចម្រើន។ មួយវិញទៀតសកម្មខាងក្នុង គឺអ្នកគប្បីមានទម្លាប់ឧស្សាហ៍គិត។ ការគិតគឺជាវិធីក្នុងការរកឃើញអ្វីដែលថ្មីក៏ដូចជាការដែលជួយឲ្យរកឃើញនូវដំណោះស្រាយនានាផងដែរ។​ លើសពីនេះជាអ្នកដឹកនាំគេការដែលមានទម្លាប់ឧស្សាហ៍ព្យាយាមឥតដាច់បែបនេះមិនត្រឹមតែអភិវឌ្ឍន៍ខ្លួនឯង,ស្ថាប័ននោះទេ ថែមទាំងបង្ហាញគំរូល្អដល់បុគ្គលិកទៀតផង។

៣. ធ្វើរឿងសំខាន់ឱ្យបានមុន

ក្នុងមួយថ្ងៃ គឺមានរឿងជាច្រើនដែលអ្នកត្រូវធ្វើ ប៉ុន្តែអ្នកនឹងជ្រើសយកការធ្វើរឿងមិនសំខាន់មុន ព្រោះវាអាចផ្ដល់ភាពងាយស្រួលជាង រួចអ្នកនឹងមានអារម្មណ៍ថាសោកស្ដាយមុនពេលចូលគេង ព្រោះតែមិនបានធ្វើរឿងសំខាន់ឱ្យបានរួចរាល់ ហើយសកម្មភាពនេះនឹងបន្តរហូតប្រៀបដូចជាពាក្យថា "ចាំស្អែកហើយស្អែកទៀត"។ ធ្វើរឿងសំខាន់មុន ទោះវាពិបាកមែន តែអ្នកនឹងមានអារម្មណ៍ថារីករាយពេញមួយថ្ងៃ នាពេលដែលអ្នកបានធ្វើវាមុនរួចរាល់។

៤. ផ្ដោតលើការងារសំខាន់ដែលអ្នកកំពុងធ្វើ

ពេលដែលអ្នកចាប់ផ្ដើមធ្វើការងារអ្វីមួយសំខាន់ ជំហានដំបូង គឺគួរបិទសំឡេងរោទ៍ទូរស័ព្ទ និងទុកវាឱ្យឆ្ងាយបន្តិច។ អ្នកអាចធ្វើការឆែកទូរស័ព្ទក្នុងរយៈពេល ៥០នាទីម្ដងបានប្រសិនបើចាំបាច់ ប៉ុន្តែបើអ្នកធ្វើការបណ្ដើរ ៥នាទីមិនទាន់ឆែកទូរស័ព្ទម្ដង នោះនឹងអាចប៉ះពាល់ដល់លទ្ធផលនៃការងាររបស់អ្នក ឬអ្នកនឹងបញ្ចប់វាដោយការអូសទូរស័ព្ទចុះឡើង រួចទុកការងារចោល។ ផ្ដោតអារម្មណ៍លើការងារដែលអ្នកកំពុងធ្វើ នឹងអាចជួយឱ្យអ្នកធ្វើការបានលឿន រួមនឹងលទ្ធផលល្អប្រសើរ។ (អ្នកអាចប្រើប្រាស់ទូរស័ព្ទតាមការចាំបាច់ ប្រសិនបើវាពិតជាសំខាន់ទាក់ទងទៅនឹងការងារដែលអ្នកកំពុងធ្វើ)

៥. គេងឱ្យបានគ្រប់គ្រាន់

ឈប់ឆ្ងល់ថាហេតុអ្វីបានជាអ្នកចេះតែងងុយគេង ព្រោះតែអ្នកអាចគេងមិនទៀងទាត់ និងមិនគ្រប់គ្រាន់។ ជាធម្មតាអ្នកអាចគេងចាប់ពី ៧ម៉ោងកន្លះ ទៅ៨ម៉ោង ដើម្បីអាចឱ្យគ្រប់ថាមពលសម្រាប់សកម្មភាពពេញមួយថ្ងៃ ឬយ៉ាងតិចណាស់ក៏អាចបាន ៦ម៉ោងដែរប្រសិនបើអ្នករវល់ខ្លាំង៕

ចុចអានបន្ត៖ ៦តិចនិច ជួយកាត់បន្ថយភាពតានតឹង នៅកន្លែងធ្វើការ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សិរីរត្នន៍