៦តិចនិច ជួយកាត់បន្ថយភាពតានតឹង នៅកន្លែងធ្វើការ អ្នកអាចធ្វើវាដោយខ្លួនឯងបានយ៉ាងងាយស្រួល

  • 2022-11-17 07:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពតានតឹង ដែលកើតឡើងក្នុងពេល ធ្វើការ វាជារឿងធម្មតា សម្រាប់បុគ្គលិកការិយាល័យ។ រួមទាំងមនុស្សធ្វើការគ្រប់ប្រភេទ និងគ្រប់វ័យ ភាពតានតឹង តែបើ បណ្តោយ វានឹងកាន់តែអាក្រក់ទៅៗ ក៏ធ្វើឱ្យបរិយាកាសការងារ រួមទាំងសុខភាពអ្នកកាន់តែយ៉ាប់យ៉ឺន។ ដើម្បីកាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ វាពិតជាចាំបាច់សម្រាប់មនុស្សគ្រប់គ្នាដើម្បីរក្សាសុខភាពរាងកាយ សុខភាពផ្លូវចិត្តល្អ។

កញ្ញា បង្ហាញតិចនិច នឹងវិធីងាយៗដើម្បីកាត់បន្ថយស្ត្រេស នៅកន្លែងធ្វើការ ខាងក្រោមបានដោយខ្លួនឯងមាន៖

**១. ចាកចេញមួយរយា៖ ** នៅពេល មានអារម្មណ៍តានតឹងខ្លាំងនៅកន្លែងធ្វើការ អាចដកខ្លួនចេញពីបញ្ហា មួយភ្លែត ឬមួយរយ:ពេលខ្លី ដើម្បីកាត់បន្ថយភាពតានតឹង នឹងបង្កើនប្រសិទ្ធភាពការងារឲ្យបានល្អ បន្ថែមទៀត។ ហើយការប្រមូលផ្តុំ នៃភាពតានតឹង កាន់តែច្រើន ដូច្នេះការសុំសម្រាកខ្លីអាចជួយបានព្រោះបរិយាកាសប្រែប្រួលវាអាចនឹងជួយសម្រួល អារម្មណ៍ឲ្យត្រឡប់មកប្រសើរវិញបានខ្លះ វាក៏ជាវិធីដ៏ល្អផងដែរ។

២. ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត ក្នុងអំឡុងពេលការងារមួយចំនួនកំពុងជួបភាពតានតឹង ជាវិធីមួយដែលជួយបន្ធូរអារម្មណ៍បានពីការស្តាប់តន្ត្រីដែលអ្នកចូលចិត្តពេលធ្វើការ វាមិនមែនជារឿងមិនល្អនោះទេ តែត្រូវប្រើប្រាស់សម្លេងតិចៗ ក្នុងកម្រិតសំឡេងឱ្យសមស្រប។ នឹង ត្រូវជ្រើសរើសបទចម្រៀង ដោយប្រុងប្រយ័ត្ន។ ប្រសិនបើជ្រើសរើសប្រភេទតន្ត្រីមួយចំនួន តន្ត្រីដែលឮខ្លាំងពេក ដូចជាតន្ត្រីរ៉ុក ឬតន្ត្រីរ៉េប នឹងធ្វើឱ្យកាន់តែតានតឹង នឹងជាការរំខានផងដែរ។ អាច សាកល្បងជ្រើសរើសតន្ត្រី jazz ស្រាល ឬតន្ត្រីប៉ុបច្បាស់លាស់។

៣. តុបតែងតុរបស់អ្នក ប្រសិនបើអ្នកមានតុផ្ទាល់ខ្លួនរបស់អ្នក។ ឬមានជ្រុងតូចផ្ទាល់ខ្លួនរបស់អ្នកនៅការិយាល័យ។ អ្នកអាចរៀបចំតុរបស់អ្នកតាមរចនាប័ទ្មណាមួយដែលអ្នកចូលចិត្ត។ តោះតុបតែងតុរបស់អ្នក។ ជាមួយនឹងការតុបតែង វត្ថុតូចៗគួរឱ្យស្រឡាញ់មួយចំនួនសម្រាប់ប្រើដើម្បីសម្រាកពេលធ្វើការ។ ប្រហែលជាមានរូបភាពមនុស្សជាទីស្រឡាញ់ជាការលើកទឹកចិត្ត។ ឬទិញដើមឈើតូចសម្រាប់តុបតែងដើម្បីដាក់ក៏អាចជួយបាន។ ដោយសារតែមើលរុក្ខជាតិបៃតង ក៏អាចបន្ធូរអារម្មណ៍បានដែរ។ ប៉ុន្តែប្រសិនបើមានការតុបតែងច្រើនពេក វាអាចនឹងអាចទាញចំណាប់អារម្មណ៍របស់អ្នកចេញពីការងារ។ យើងស្នើថាអ្នកអាចនឹងរកឃើញមនុស្សជាទីស្រឡាញ់។ ហើយដើមឈើតូចមួយគឺគ្រប់គ្រាន់ហើយ។

៤. រៀបចំការងាររបស់អ្នកមានសណ្តាប់ធ្នាប់ នឹងតាមលំដាប់ ការមិនបានរៀបចំការងារ ឲ្យទៅតាមលំដាប់ គឺជាប្រភពនៃភាពតានតឹង។ ហើយប្រសិនបើអ្នកណាម្នាក់ មានភារកិច្ចច្រើនដែលត្រូវទទួលខយសត្រូវ នឹងធ្វើ ហើយមានកិច្ចការផ្សេងៗ ដែលចូលមកបន្ថែមនាំឲ្យប៉ះពាល់បន្តបន្ទាប់ទៀត។ គួរធ្វើការកំណត់អាទិភាព អាចជួយសម្រួលការងាររបស់អ្នក ក្នុងកម្រិតមួយសមស្រប នឹងតាមលំដាប់លំដោយ។ ជួយកាត់បន្ថយភាពតានតឹងអំឡុងពេលធ្វើការ និងកាត់បន្ថយភាពច្របូកច្របល់ នឹងហានិភ័យផងដែរ។

៥. កំណត់ពេលវេលាដើម្បីឆ្លើយ ឬតបការងារខ្លះដែលមិនពាក់ពន្ធ ឬជំនួយបន្ទាន់ កត្តាមួយដែលអាចធ្វើឱ្យអ្នកមានភាពតានតឹង ពិសេសអាចសម្រាប់អ្នកដែលធ្វើការងារ ខាងផ្នែកទំនាក់ទំនង ជួបជាមួយមនុស្សជាច្រើន វាអាចបណ្តាលឱ្យមានការភ័ន្តច្រឡំយ៉ាងងាយស្រួល នឹងងាយនឹងប៉ពាល់សម្តី នឹងអារម្មណ៍។ គួរកែតម្រូវអារម្មណ៍ការងារ និងរៀបចំការងារឱ្យកាន់តែប្រសើរឡើង។

៦. ពិភាក្សាបញ្ហាជាមួយអ្នកគ្រប់គ្រង ឬអ្នកពាក់ព័ន្ធ (ពីបញ្ហាខ្លះដែលបង្កឲ្យអ្នកស្មុគ មិនថាខ្លួនឯង & អ្នកដទៃ ទីបំផុតបញ្ហា ដែលកើតចេញពីការងារ ជារឿយៗបង្កើតភាពតានតឹងច្រើន ដូច្នេះការប្រឹក្សា និងគ្រប់គ្រង បញ្ហាការងារ។ ជាមួយអ្នកគ្រប់គ្រង ឬជាមួយសហការដែលពាក់ព័ន្ធ អាចជួយដោះស្រាយបញ្ហានៅនឹងកន្លែងបាន។ ប្រសិនបើ អ្នកបានសាកល្បងវិធីកាត់បន្ថយស្ត្រេសទាំងនេះ ហើយ វាមិនមានប្រសិទ្ធភាព ត្រូវប្រាកដថាទៅជួបគ្រូពេទ្យរបស់អ្នក។ ឬពិគ្រោះជាមួយអ្នកឯកទេស កុំទុកវាជាបញ្ហារ៉ាំរ៉ៃ។ ដោយសារតែភាពតានតឹង ប៉ះពាល់ដល់រាងកាយ និងគិតច្រើនជាងអ្វីដែលអ្នកគិត ថាតើវាជាបញ្ហាជាមួយនឹងការគេងមិនលក់ ឥទ្ធិពលលើការទទួលទានអាហារ និងទម្ងន់ខ្លួន ចំពោះបញ្ហាសុខភាពផ្សេងៗ។

រីករាយឡើង ជូនចំពោះអ្នកធ្វើការទាំងអស់ ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត បើអ្នកតានតឹងខ្លាំង អ្នកអាចឈប់អានអត្ថបទល្អៗ ជួបមនុស្សល្អជជែករឿងសប្បាយៗ ដើម្បីបំបាត់ភាពតានតឹង ប៉ុន្តែកុំជជែកបង្ករបញ្ហាថែមដល់ខ្លួនឯង នឹងអ្នកដទៃ។

ប្រភព៖ women.mthai ប្រែ​សម្រួល៖ សិរីរត្នន៍