វិធីសាស្ត្រងាយៗ ដែលអាចជួយកាត់បន្ថយពីការស្ងាបអស់កម្លាំងជាញឹកញាប់បាន

  • 2022-08-01 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្ងាបនឹងអស់កម្លាំងគឺជារឿងធម្មតាទៅហើយ ប៉ុន្តែប្រសិនបើវាកើតឡើងជាញឹកញាប់ពេកនោះវាមិនមែនជារឿងល្អឡើយជាពិសេសនៅពេលដែលអ្នកកំពុងមានការប្រជុំ ឬកំពុងតែធ្វើការងារ និងការសិក្សាជាដើម។ បញ្ហាទាំងនេះវាអាចបណ្តាលមកពីកត្តាជាច្រើនដូចជាការគេងមិនបានគ្រប់គ្រាន់នៅពេលយប់ ការនឿយហត់ដោយសារតែការងារច្រើន និងបញ្ហាសុខភាពមួយចំនួនទៀត។

ប្រសិនបើអ្នកគេងតិចជាង ៦ ទៅ ៧ ម៉ោងក្នុងមួយយប់ អ្នកមិនត្រឹមតែនឿយហត់អស់កម្លាំងនោះទេ តែអ្នកអាចប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនទៀតដូចជាការស្រកទម្ងន់ កើតជំងឺបាក់ទឹកចិត្ត ងាយនឹងឆ្លងជំងឺ ការគិតនឹងការចងចាំចុះខ្សោយ ហើយនឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងបញ្ហាបេះដូងជាដើម។

អនុវត្តតាមវិធីទាំងប្រាំងយ៉ាងនេះដើម្បីជួយកាត់បន្ថយការអស់កម្លាំងជាញឹកញាប់នៅពេលថ្ងៃ៖

  • ញ៉ាំអាហារនឹងភេសជ្ជដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់
  • ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ គូររូប ដាំដំណាំផ្កា ចម្អិនប្ហូបឬអ្វីដែលអ្នកពូកែជាឧទាហរណ៍
  • ផឹកទឹកឲ្យបានច្រើន ជាហេតុល្អដែលធ្វើឲ្យអ្នកឧស្សាហ៍ក្រោកទៅបន្ទប់ទឹក ជាផ្នែកមួយនៃភាពសកម្ម
  • ត្រូវតែសកម្ម ក្រោកដើរ ឬធ្វើចលនារាងកាយ កុំអង្គុយនៅតែមួយកន្លែងមិនថាអ្នករវល់នឹងការងារយ៉ាងណាក៏ដោយ
  • ការចែករំលែករឿង ឬការលេងសើចជាមួយមិត្តភក្ដិក្រុមគ្រួសារបើនៅផ្ទះ និងជាមួយមិត្តរួមការងារបើនៅកន្លែងធ្វើការងារ

ក្រៅពីនេះអ្នកក៏អាចព្យាយាមផឹកជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ឬតែគ្រប់ប្រភេទដើម្បីជាជំនួយធ្វើឲ្យអ្នកភ្ញាក់ពេញមួយថ្ងៃខណៈកំពុងប្រកបរបរនឹងធ្វើការងារ។ តែអ្វីដែលសំខាន់បំផុតនោះគឺការទម្លាប់រស់នៅដែលមានសុខភាពល្អ ការគេង ការទទួលទានអាហារភេសជ្ជសុខភាព និងការហាត់ប្រាណបន្តិចបន្តួចរឹតតែល្អប្រសើរជាងមុន៕

ចុចអានបន្ត៖ មូលហេតុចម្បងៗ ដែលធ្វើឲ្យជើងមានក្លិនស្អុយ និងវិធីដោះស្រាយ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម