មូលហេតុចម្បងៗ ដែលធ្វើឲ្យជើងមានក្លិនស្អុយ និងវិធីដោះស្រាយ

  • 2022-07-26 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់អ្នកដែលមានបញ្ហាក្លិនជើង គឺជារឿងដ៏អាម៉ាស់ណាស់ ពីព្រោះអ្នកដទៃនឹងធ្វើការវិនិច្ឆ័យអ្នកថាជាមនុស្សកខ្វក់មិនមានអនាម័យ ទាំងដែលពួកគេមិនបានដឹងច្បាស់ថា ក្លិនជើងស្អុយ ក៏អាចបណ្ដាលយមកពីបញ្ហាសុខភាពជាច្រើនផងដែរ។ ប៉ុន្តែកុំមានការព្រួយបារម្ភ ពីព្រោះមានវិធីជាច្រើនក្នុងការដោះស្រាយ និងព្យាបាលបានដោយងាយស្រួល។ គន្លឹះសំខាន់គឺត្រូវស្វែងយល់ថា តើអ្វីទៅដែលបណ្ដាលឲ្យមានក្លិន ហើយបន្ទាប់មកអ្នកអាចជ្រើសរើសវិធីព្យាបាលដោយខ្លួនឯងបាន ដោយមិនបាច់ត្រូវការជំនួយពីគ្រូពេទ្យជំនាញឡើយ។

► មូលហេតុចម្បងទាំង ៥ យ៉ាងដែលបណ្ដាលយឲ្យជើងមានក្លិនស្អុយ៖

  • ភាពតានតឹងរបស់អ្នកអាចបណ្ដាលឲ្យជើងមានក្លិនស្អុយ
  • ការបែកញើស និងកង្វះអនាម័យ
  • ការពាក់ស្បែកជើងកខ្វក់ក៏អាចបណ្ដាលឲ្យជើងមានក្លិនស្អុយ
  • ការផ្លាស់ប្ដូរអ័រម៉ូនរបស់អ្នក
  • ជើងមានក្លិនស្អុយអាចបណ្ដាលមកពីផ្សិតក្រចកជើង

► គន្លឹះងាយៗ ៣ យ៉ាងក្នុងការកាត់បន្ថយក្លិនជើង៖

  • ការត្រាំជើងរបស់អ្នក អ្នកអាចប្រើម៉ាស៊ីន ឬក៏ធុងលាយជាមួយនឹងអំបិលខ្លះ ហើយត្រាំជើងរបស់អ្នករយៈពេល ១០ នាទីចាប់ពីពីរទៅបីដងក្នុងមួយសប្ដាហ៍ អាចជួយការពារបាក់តេរី និងអាចសម្អាតស្បែកដែលងាប់ចោលបានផងដែរ។

  • ប្រើម្សៅបាតជើង ឬថ្នាំប្រឆាំងញើស មានម្សៅលាបជើង និងថ្នាំបំបាត់ញើសជាច្រើនប្រភេទដែលអាចជួយធ្វើឲ្យជើងរបស់អ្នកស្ងួតបាន នៅពេលដែលជើងស្ងួតល្អ ពួកវានឹងមិនបង្កើតបាក់តេរីនោះទេ។

  • សម្លាប់មេរោគនៅស្បែកជើងរបស់អ្នកទាំងអស់ ការបោកគក់ស្បែកជើង ឬសម្លាប់មេរោគអាចជាមធ្យោបាយដ៏ល្អក្នុងការជួយបំបាត់ក្លិន សម្រាប់ប្រភេទស្បែកជើងណាដែលអាចធ្វើការបោកគក់បាន។

ត្រូវចាំថា ប្រសិនបើអ្នកងូតទឹក ហែលទឹក ចូលក្នុងអាងទឹកក្តៅត្រជាក់ ឬធ្វើសកម្មភាពផ្សេងៗទៀតដែលធ្វើឲ្យជើងរបស់អ្នកសើម អ្នកត្រូវប្រាកដថាអ្នកបានលាងសម្អាតវាឲ្យស្ងួតបានឆាប់តាមដែលអាចធ្វើទៅបាន៕

ចុចអានបន្ត៖ ផលប៉ះពាល់មិនល្អជាច្រើន ដែលបណ្ដាលមកពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធបច្ចេកវិទ្យា

អត្ថបទ៖ Chrel Den