របៀបរៀបចំពិធីមង្គលការខ្នាតតូច ប៉ុន្តែបែបទំនើបទាន់សម័យ ហើយឡូយ

  • 2022-06-21 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានគូស្វាមីភរិយាជាច្រើនណាស់បានបង្ខំចិត្តរៀបចំពិធីមង្គលការរបស់ពួកគេទៅតាមសមត្ថភាពដែលពួកគេអាចធ្វើបាន។ អ្នកប្រហែលជាកំពុងគិតថា ត្រូវតែកាត់បន្ថយភ្ញៀវ ហើយហៅតែសាច់ញាតិ បងប្អូន មិត្តភក្ដិជិតស្និតរបស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែវាមិនមានន័យថាអ្នកនឹងធ្វើវាឡើងជាលក្ខណៈបែបសាមញ្ញៗ និងបោះបង់ចោលនូវគម្រោងបែបឡូយឆើតឆាយដែលអ្នកបានគ្រោងទុកនោះទេ។

ការរៀបចំអាពាហ៍ពិពាហ៍ខ្នាតតូចៗអនុញ្ញាតឲ្យអ្នកមានលទ្ធភាពក្នុងការគ្រប់គ្រងនូវការរៀបចំបានយ៉ាងច្រើន និងងាយស្រួលបំផុត ដូចជាការរៀបទីកន្លែង ការរៀបចំផ្កា អាំងបាវស្វាគមន៍ភ្ញៀវ រួមទាំងសម្លៀកបំពាក់សម្រាប់កូនក្រមុំកូនកំលោះជាដើម។ អ្វីដែលសំខាន់បំផុតនោះ វាធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសេរីភាពគ្រប់គ្រាន់ក្នុងការរៀបចំពិធីមង្គលការរបស់អ្នកដែលស័ក្ដិសមសម្រាប់អ្នក និងទៅតាមបែបដែលអ្នកចង់បាន។

ដូច្នេះមកដឹងអំពីរបៀបរៀបចំពិធីមង្គលការខ្នាតតូច ប៉ុន្តែបែបទំនើបទាន់សម័យ ហើយឡូយសម្រាប់ថ្ងៃពិសេសរបស់អ្នក៖

  • ផ្ដោតទៅលើធាតុសំខាន់ៗមួយចំនួន ហើយជ្រើសរើសវត្ថុធាតុដើម ធម្មជាតិ (ផ្កាស្រស់) ក្នុងការប្រើប្រាស់នៅថ្ងៃនោះទៅលើការតុបតែង
  • គួរតែប្រើព័ណ៌តិចសម្រាប់ស្លាកសម្គាល់នៃពិធី តួអក្សរបែបសាមញ្ញៗ រក្សារបន្ទាត់ និងវាយនភាពឲ្យបានស្អាត ពីព្រោះវាមានសារសំខាន់ណាស់
  • ដោយសារតែពិធីមង្គលការខ្នាតតូចរបស់អ្នកទំនងជាមានលក្ខណៈសាមញ្ញ ដូច្នេះកុំខ្លាចក្នុងការបង្ហាញស្ទីលផ្ទាល់ខ្លួនរបស់អ្នក ជាមួយម៉ូដសម័យដែលអ្នកចង់ស្លៀកពាក់ រួមជាមួយឈុតប្រពៃណីតែមួយបានហើយ
  • រៀបចំផ្កាភួងតូចៗល្មម ជាមួយនឹងផ្កាលាតធំមួយឬពីរទងអមជាមួយផ្កាតូចៗបែបព័ណ៌មាស និងដើមឬស្លឹកព័ណ៌បៃតងបន្ដិចនឹងធ្វើឲ្យវាមើលទៅមានភាពស្រស់ស្អាត ឡូយឆាយ
  • សម្រាប់កូនកំលោះវិញ គួរកុំពាក់ក្រវាត់ក តែប្ដូរមកពាក់ផ្កាភ្លុកតូចមួយជាមួយនឹងខ្សែបូ (ស្រដៀងផ្កាភួងរបស់កូនក្រមុំ) ពាក់នៅចំណុចកណ្ដាលអាវក្រៅ ជិតហោប៉ៅអាវ
  • រក្សាភាពឡូយ ដោយរៀបចំទីធ្លាជាមួយផ្កាស្រស់ និងស្មៅស្ងួត ផ្ទៃខាងក្រោយព័ណ៌ស កម្រាលព័ណ៌ឈើ និងកៅអីសាមញ្ញៗព័ណ៌ខ្មៅដែលល្អបំផុតក្នុងការថតរូប
  • តុបតែងតុទទួលភ្ញៀវអាពាហ៍ពិពាហ៍ជាមួយផ្កា និងស្មៅព្រៃដ៏ស្រស់ស្អាតនៅលើតុ ហើយនឹងប្រើប្រភេទកែវស្រាទំពាំងបាយជូ ជាមួយនឹងចានដែលមិនមានរូបភាព និងកុំភ្លេចឲ្យសោះទៀនអុជ
  • កុំផ្ដោតទៅលើអាហារច្រើនហូរហៀរ តែគួររៀបចំភេសជ្ជ និងអាហារសម្រាប់ភ្ញៀវដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ (ទោះបីតិចក៏ដោយ) ដើម្បីភ្ញៀវនឹងអ្នកទទួលបានបទពិសោធដ៏អស្ចារ្យនៅថ្ងៃមង្គលការនោះ

មានគូស្វាមីភរិយាកាន់តែច្រើនឡើងៗកំពុងងាកមករកការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្នាតតូចក្នុងពេលថ្មីៗនេះ ពីព្រោះវាអាចសន្សំសំចៃបានទាំងថវិកា និងពេលវេលា ហើយអ្នកអាចធ្វើការគ្រប់គ្រប់បានយ៉ាងល្អម៉ត់ចត់ទៅតាមអ្វីដែលអ្នកចង់ឲ្យកើតឡើងចំពោះមង្គលការរបស់អ្នក និងសម្រាប់ភ្ញៀវកិត្តិយសរបស់អ្នកផងដែរ។ សម្រាប់គូស្នេហ៍ទាំងអស់ដែលចង់បានព័ត៌មានលម្អិត និងកាន់តែច្បាស់ជាងនេះទៅទៀត សូមកុំភ្លេច JoinTelegram Channel របស់ The Anchor Wedding Guide ដើម្បីជាជំនួយសម្រាប់ថ្ងៃពិសេសរបស់អ្នក៕

ចុចអានបន្ដ៖ វិធីដើម្បីដឹងថា តើអ្នកពិតជាត្រូវការអ្នករៀបចំផែនការអាពាហ៍ពិពាហ៍ ឬអត់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម