មិនត្រឹមសុខភាពល្អ លេងបាល់ទាត់ធ្វើឲ្យកុមាររីកចម្រើនច្រើនលើផ្នែកទាំងនេះ

  • 2022-05-09 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លេង​កីឡា ពិសេស​​បាល់​ទាត់ ពិត​ជា​ជម្រុញ​ឲ្យ​កុមារ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន។ ​មិន​ត្រឹម​​សុខភាព​ល្អ ​តែ​បាន​ហ្វឹក​ហាត់​ផ្នែក​ស្មារតី អារម្មណ៍ ទំនាក់ទំនង ព្រម​ទាំង​មិត្ត​ភាព​ផង​ដែរ។​

១. បង្កើតមិត្តភាព

នេះ​ជា​វិធី​ដ៏​អស្ចារ្យ​សម្រាប់​ក្មេង​ៗ​​បាន​ជួប​ប្រាស្រ័យ​គ្នា ហើយ​ចែក​រំលែក​នូវ​ចំណាប់​អារម្មណ៍​ណាមួយ​ប្រហាក់​ប្រហែល​គ្នា​​​បាន​ទៀត​ផង។ ​អា​ច​ជា​ក្លឹប​កីឡា​ណា​មួយ​ដែល​ពួក​គេ​ពេញ​ចិត្ត ​ឬ​ ​ជា​សកម្មភាព​ណា​មួយ​ដែល​ពួក​គេ​កំពុង​ចាប់​អារម្មណ៍​។

​២. ​​​ពង្រឹង​វិន័យ

​ក្នុង​ក្រុម​បាល់​ទាត់​មួយ ​គ្រូ​បង្វឹក​តែង​តែ​កំណត់​វិន័យ​ដល់​សមាជិក​ក្រុម ព្រោះ​ដើម្បី​ឲ្យ​លេង​ទៅ​រលូន​ល្អ តាម​ច្បាប់​វិន័យ​ដែល​គេ​បាន​កំណត់ដូចជា ស្តាប់​​​យុទ្ធសាស្រ្ត អនុវត្ត​តាម​ ​បង្ហាញ​ពី​ការអត់ធ្មត់ ស្នើរសុំ​ឲ្យ​មាន​ការ​បំពេញ​តួនាទី ឬ​មុខ​តំនែង​ជាក់​លាក់​ណាមួយ។ ​ហេតុ​នេះ ធ្វើ​ឲ្យ​កុមារ​ទម្លាប់​មាន​វិន័យ​លើ​ខ្លួន​ឯង និង​ជាមួយ​សមាជិក​ក្រុម​តាំង​ពី​នៅ​តូច ។

៣. ​បង្កើន​ភាព​ជា​អ្នក​ដឹ​ក​នាំ​

ការ​លេង​កីឡា ​ក៏​អាច​ជម្រុញ​ឲ្យ​កុមារ​​មាន​ភាព​​ជា​អ្នក​ដឹក​នាំ​បាន​ដែរ។ ​នៅពេល​គេ​ជា​ប្រធាន​ក្រុម គេ​នឹង​បាន​សិក្សា​​ពី​របៀប​គ្រប់​គ្រង ពី​របៀប​ចាត់​ចែង​ ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រៀន​សូត្រ​បាន​​ពី​ភាព​សំខាន់​ប៉ុណ្ណា​​នៃ​គំនិត​ជា​​អ្នក​ដឹក​នាំ ​ដោយ​ការ​ឲ្យ​តម្លៃ​​តាម​ទស្សនៈ។

៤. បង្រៀន​ពី​ការ​យល់​ចិត្ត​គ្នា​

ដោយសារ​តែ​ការ​លេង​បាល់​ជា​ក្រុម នោះ​សមាជិក​ម្នាក់​ៗ​ត្រូវ​ការ​រៀន​ខ្វល់​​ពី​គ្នា​ឲ្យ​បាន​​ល្អ ​​ពីមិត្ត​របស់​ពួក​គេ​ក្នុង​ក្រុម។ តាម​រយៈ​នេះ ​អាច​ឲ្យ​ពួក​គេ​គាំ​ទ្រ ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​គ្នា​​ផង​ដែរ។ ​ការ​យល់​ចិត្ត​នេះ ​ជួយ​ឲ្យ​កុមារ​ឃើញ​ពិភព​លោក​តាម​រយៈ​ទស្សនៈ​របស់​​មនុស្ស​ណា​ម្នាក់​ផង​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ ​ពួក​គេ​ក៏​ចេះ​ពី​របៀប​ការពារ និង​ប្រយុទ្ធ បង្កើន​ឱកាស​អភិវឌ្ឍ​ទំនាក់ទំនង​វិជ្ជមាន​តាម​រយៈ​កីឡា ​​ក្នុង​រយៈពេល​យូរ។​​

ប្រសិនបើអ្នកចាប់អារម្មណ៍កម្មវិធីជុំរុំបាល់ទាត់នារីដំបូងបង្អស់នៅកម្ពុជា អាចណែនាំប្អូនស្រី ក្មួយស្រី កូនស្រី របស់អ្នកមានអាយុ ៦ -១២ឆ្នាំ ចូលរួមចុះឈ្មោះជាមួយ GO FC តាមដំណនេះ Link សូមបញ្ជាក់ កម្មវិធីជំរុំបាល់ទាត់ នឹងរៀបចំនៅថ្ងៃ ២៩ ឧសភា ម៉ោង ៤- ៦:៣០ល្ងាច នៅទីលាន CIS Roller Dome។ ចុះឈ្មោះមុន ដើម្បីចូលរួមវគ្គហ្វឹកហាត់ជាមួយ GO FC

ប្រភព៖ wemakefootballer ប្រែ​សម្រួល៖ លឹម សុនា