៥ សកម្មភាពរបស់កុមារដែលបញ្ជាក់បានថាពួកគេកំពុងតែមានជំងឺថប់អារម្មណ៍

  • 2022-05-04 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅអាការថប់អារម្មណ៍នេះមិនមែនជាប្រភេទជំងឺដែលធ្វើឲ្យកុមារឈឺឡើយ ប៉ុន្តែពួកគេនឹងបញ្ចេញសកម្មភាពខុសពីធម្មតាដែលឪពុកម្ដាយតែងតែគិតថាគឺជាអតចរឹតខិលខូចរបស់កូន។ នៅពេលដែលកុមារមានអារម្មណ៍អាក់អន់ចិត្តដោយសារឪពុកម្ដាយឬបងប្អូនស្ដីបន្ទោស និងមិនអាចបញ្ចេញអារម្មណ៍ធ្វើការឆ្លើយតបទៅវិញបាន ហើយទុកតែក្នុងចិត្តខ្លួនឯងរហូតនោះវានឹងធ្វើឲ្យពួកគេមានជំងឺថប់អារម្មណ៍ដែលអាចវិវដ្ដទៅជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបាន។

ជាទូទៅកុមារតែងតែបង្ហាញពីអារម្មណ៍របស់ពួកគេ មិនដូចជាមនុស្សធំឡើយដែលតែងតែលាក់បាំងពីអារម្មណ៍របស់ខ្លួនពីអ្នកដទៃ។ ស្ថានភាពសុខភាពបែបនេះអាចធ្វើឲ្យកុមារគិតនឹងមានអារម្មណ៍ថាខ្លួនឯងមានលក្ខណៈខុសពីធម្មតា ហើយប្រសិនបើឪពុកម្ដាយមិនយកចិត្តទុកដាក់ទៀត វានឹងបណ្ដាលឲ្យគាត់ឈានទៅរកជំងឺបាក់ទឹកចិត្តបាន។

ទាំងនេះគឺជាសញ្ញានៃជំងឺថប់អារម្មណ៍ដែលកើតឡើងចំពោះកុមារដែលអ្នកមិនបានដឹង ឬចាប់អារម្មណ៍ឡើយថាវាជាជំងឺនោះ៖

  • គាត់បដិសេធមិនទៅសាលារៀន មិនព្រមញ៉ាំ មិនចូលគេង ឬធ្វើសកម្មភាពផ្សេងៗទៀតឡើយ
  • គាត់ផ្ចង់អារម្មណ៍ខ្លាំងទៅលើអ្វីមួយដោយភាពស្ងៀមស្ងាត់បំផុត
  • ការភ័យខ្លាចចំពោះរឿងគ្រប់យ៉ាងដែលគាត់គម្រោងនឹងធ្វើ ឬអំពីអនាគតរបស់ខ្លួននឹងរបស់ឪពុកម្ដាយ
  • គាត់ទទួលរងការរំខានដោយងាយទៅលើរឿងគ្រប់យ៉ាង
  • និងការយំដោយគ្មានមូលហេតុ (អ្នកគិតថាកូនខូច ដែលអ្នកគួរតែសួរនាំរកហេតុផលវិញ)

ជំងឺថប់អារម្មណ៍ចំពោះកុមារគឺមានស្ថានភាពស្មុគស្មាញ តាមការសិក្សាបង្ហាញថាកុមារភាគច្រើនដែលមានជំងឺផ្លូវចិត្តនេះច្រើនតែចាប់ផ្តើមពីការលាក់បាំងអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់ឪពុកម្ដាយ ឬក៏ឪពុកម្ដាយមិនដែលចាប់អារម្មណ៍សួរនាំអំពីអារម្មណ៍របស់កូន តែបែរជាធ្វើការស្ដីបន្ទោសទៅវិញ។ ក្នុងនាមជាឪពុកម្តាយអ្នកត្រូវតែមានការប្រុងប្រយ័ត្ន និងដឹងជានិច្ចអំពីរោគសញ្ញានៃជំងឺថប់អារម្មណ៍របស់កូន ហើយត្រូវរិះរកវិធីដើម្បីដោះស្រាយ៕

ចុចអានបន្ត៖ សញ្ញា ៣ យ៉ាងនៃភាពតានតឹងដែលមនុស្សព្យាយាមលាក់បាំងពីអ្នកដទៃ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម