សញ្ញា ៣ យ៉ាងនៃភាពតានតឹងដែលមនុស្សព្យាយាមលាក់បាំងពីអ្នកដទៃ
- 2022-05-04 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៣ យ៉ាងនៃភាពតានតឹងដែលមនុស្សព្យាយាមលាក់បាំងពីអ្នកដទៃ
ស្ត្រេសគឺជាប្រភេទនៃការសោកស្ដាយទូទៅ ពីព្រោះមនុស្សគ្រប់រូបមានទំនួលខុសត្រូវជាច្រើនដែលពួកគេត្រូវដោះស្រាយ រហូតដល់មិនមានពេលគ្រប់គ្រាន់សម្រាប់ការសម្រាកផ្ទាល់ខ្លួន។ ដោយសារតែការខ្វះពេលវេលាបែបនោះ មនុស្សមួយចំនួនធំមានទំនោរក្នុងការបោះបង់ចោលបញ្ហារបស់ខ្លួន ហើយខិតខំព្យាយាមធ្វើពុត និងលាក់បាំងថាខ្លួនមិនមានបញ្ហាអ្វីឡើយ។
បើទោះបីជាអ្នករៀនកត់សម្គាល់អំពីរោគសញ្ញាធម្មតានៃភាពតានតឹងក៏ដោយ ក៏នៅតែមានរោគសញ្ញាជាច្រើនទៀតដែលអ្នកនឹកស្មានមិនដល់ថាវាគឺជាប្រភេទស្ត្រេសធ្ងន់ធ្ងរ។ ថ្ងៃណាមួយអ្នកអាចគេងមិនគ្រប់គ្រាន់ អ្នកអាចញ៉ាំតិចជាងរាល់ដង សុខភាពរបស់អ្នកកាន់តែយ៉ាប់យ៉ឺន កម្រិតថាមពលរបស់អ្នកធ្លាក់ចុះ ហើយសុភមង្គលរបស់អ្នកក៏ធ្លាក់ចុះទៅតាមនោះដែរ។
នៅពេលអ្នកមិនមានពេលដើម្បីដោះស្រាយបញ្ហាទាំងនោះទេ អ្នកនឹងលាក់បាំង ឬធ្វើពុតថាមិនមានរឿងអ្វីកើតឡើង តែព្យាយាមបង្ហាញទឹកមុខរីករាយជំនួសវិញ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើការព្យាបាលទេ ភាពតានតឹងអាចនឹងចូលមកជីវិតអ្នកបាន៖
១. ការផ្លាស់ប្ដូរចំណង់នៃការញ៉ាំ៖ នៅពេលអ្នកស្ត្រេសសារធាតុ cortisol នឹងអាចផ្លាស់ប្តូរចំណង់អាហាររបស់អ្នកក្នុងបរិមាណខ្ពស់ ដែលធ្វើឲ្យអ្នកឃ្លានអាហារផ្អែម ប្រៃ ឬជាតិខ្លាញ់ ពីព្រោះអាហារទាំងអស់នោះអាចផ្ដល់ថាមពលភ្លាមៗសម្រាប់រាងកាយក្នុងការប្រយុទ្ធតតាំងជាមួយនឹងភាពតានតឹង។
២. ទទួលរងការរំខានដល់កាលវិភាគនៃការគេងរបស់អ្នក៖ ភាពតានតឹងរ៉ាំរ៉ៃមានឥទ្ធិពលទៅលើប្រព័ន្ធសរសៃប្រសាទ ពីព្រោះវាអាចពន្យារការចាប់ផ្ដើមនៃការគេង ធ្វើឲ្យមានការគិតថប់អារម្មណ៍យ៉ាងលឿននៅពេលយប់ និងអាចធ្វើឲ្យអ្នកឆាប់ភ្ញាក់ដែលរំខានដល់គុណភាពនៃការគេងរបស់អ្នក។
៣. ការចងចាំរបស់អ្នកចុះខ្សោយ៖ នៅពេលអ្នកស្ត្រេស អ្នកមានផលវិបាកក្នុងការផ្ដោតអារម្មណ៍ក្នុងការធ្វើកិច្ចការឬការរៀនសូត្រនានា និងពិបាកក្នុងការចងចាំអំពីព្រឹត្តិការណ៍អ្វីមួយដែលបានកើតឡើង នៅពេលដែលអ្នកកំពុងតែមានភាពតានតឹងនៅក្នុងខ្លួន។
ដោយសារតែភាពតានតឹងធម្មតាបានប្រែក្លាយមនុស្សមួយចំនួនធំមិនធ្វើការអើពើនឹងវា ដែលជាលទ្ធផលធ្វើឲ្យមានភាពតានតឹងរ៉ាំរ៉ៃ ហើយអ្នកខ្លះនូវតែធ្វើការលាក់បាំងអំពីបញ្ហាទាំងនោះទៀត។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងដែលមិនបានព្យាបាលដោះស្រាយ អាចនឹងប៉ះពាល់ដល់សុខភាពរាងកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរបាន។ ដូច្នេះ វាចាំបាច់ណាស់ក្នុងការសិក្សាអំពីរោគសញ្ញាលាក់បាំងនៃភាពតានតឹងរបស់អ្នក និងទទួលយកការព្យាបាលឲ្យបានត្រឹមត្រូវទាន់ពេលវេលា៕
ចុចអានបន្ដ៖ រោគសញ្ញា ៦ យ៉ាងនេះអាចបញ្ជាក់ប្រាប់ថាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ