រោគសញ្ញា ៦ យ៉ាងនេះអាចបញ្ជាក់ប្រាប់ថាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
- 2022-05-04 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញា ៦ យ៉ាងនេះអាចបញ្ជាក់ប្រាប់ថាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
ប្រសិនបើអ្នកមានអារម្មណ៍អវិជ្ជមានកើតឡើងជាញឹកញាប់ពេកនោះ វានឹងជះឥទ្ធិពលមិនល្អឡើយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ហើយវាក៏ប៉ះពាល់ទៅកាន់មនុស្សជុំវិញខ្លួនបានផងដែរ។ រឿងរ៉ាវបាននឹងកំពុងតែកើតឡើងជារៀងរាល់ថ្ងៃ បើអ្នករវល់តែយករៀងមិនល្អមកដាក់ខ្លួន ឬមកទុកក្នុងចិត្តរហូតវាអាចបំផ្លាញទំនាក់ទំនង និងបង្កឲ្យមានវិបត្តិនានានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ជំងឺធ្លាក់ទឹកចិត្តពិតជាកាចសាហាវណាស់ វាអាចបង្កឲ្យមានអារម្មណ៍អវិជ្ជមាន ស្ត្រេស បាក់ទឹកចិត្ត និងបាត់បង់ឱកាសជីវិតល្អៗជាច្រើននៅថ្ងៃអនាគតរបស់អ្នកបាន។ ប៉ុន្តែប្រសិនបើអ្នកបានដឹងជាមុន អ្នកត្រូវយកចិត្តទុកដាក់រិះរកវិធីដើម្បីការពារ និងព្យាបាលទៅលើបញ្ហាទាំងនោះបាន។
ទាំងនេះគឺជារោគសញ្ញាដែលអាចបញ្ជាក់ប្រាប់បានថាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរនៅក្នុងខ្លួនរបស់អ្នក៖
មនុស្សភាគច្រើនសព្វថ្ងៃនេះគឺកំពុងតែមានផលវិបាក និងវិបត្តិផ្លូវចិត្តដូចៗគ្នា ពីព្រោះអ្នកទាំងអស់គ្នាបានទទួលរងការប៉ះទង្គិចយ៉ាងខ្លាំងអំពីបញ្ហាជីវិតរស់នៅប្រចាំថ្ងៃ ហេតុដូចច្នេះហើយបានជាអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើសុខភាពផ្ទាល់ខ្លួន ជាពិសេសនោះគឺចំពោះសុខភាពផ្លូវចិត្តឲ្យបានខ្លាំង៕
ចុចអានបន្ត៖ គន្លឹះល្អៗ ៦ យ៉ាងនេះនឹងធ្វើឲ្យអ្នកទទួលបានភាពសប្បាយចិត្តពេលស្ត្រេសខ្លាំង