គន្លឹះល្អៗ ៦ យ៉ាងនេះនឹងធ្វើឲ្យអ្នកទទួលបានភាពសប្បាយចិត្តពេលស្ត្រេសខ្លាំង
- 2022-05-03 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះល្អៗ ៦ យ៉ាងនេះនឹងធ្វើឲ្យអ្នកទទួលបានភាពសប្បាយចិត្តពេលស្ត្រេសខ្លាំង
ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗគឺមានភាពខុសគ្នាទាំងស្រុង អ្នកខ្លះរស់នៅប្រកបដោយភាពសប្បាយរីករាយ ខណៈពេលដែលមនុស្សមួយចំនួនធំទៀតរស់នៅជាមួយទុក្ខសោក និងវិបត្តិនានានៅក្នុងឆាកជីវិត។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះមនុស្សជាច្រើនបានទទួលរងសម្ពាធពីការជះឥទ្ធិពលអាក្រក់ៗមួយចំនួនធំដែលបានបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅរស់របស់ពួកគេ ហើយវាក៏បានធ្វើឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះទទួលរងជំងឺស្ត្រេសយ៉ាងធ្ងន់ធ្ងរ។
នៅពេលដែលអ្នកមានអារម្មណ៍ស្ត្រេសកាន់តែយូរ វានឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបាន ហើយអ្នកនឹងមានអារម្មណ៍ថាជីវិតហាក់ដូចជាគ្មានន័យអ្វីសោះសម្រាប់អ្នកដែលអាចធ្វើឲ្យអ្នកសម្រេចចិត្តបោះបង់អ្វីៗទាំងអស់ចោលបាន និងគិតតែទៅលើរឿងមិនល្អ។
បើអ្នកមានអារម្មណ៍ថាស្ត្រេសជាញឹកញាប់នោះសូមកុំបណ្ដោយឲ្យសោះ តែគួរធ្វើរឿងទាំងប្រាំមួយយ៉ាងនេះដើម្បីចៀសផុតពីអារម្មណ៍ស្ត្រេស និងទទួលបានភាពសប្បាយចិត្តមកវិញ៖
ប្រសិនបើភាពស្មុគស្មាញនៃអារម្មណ៍របស់អ្នកមិនបានល្អប្រសើរឡើងទេ ហើយអ្នកនៅតែមានអារម្មណ៍ថាមានភាពតានតឹងនឹងពិបាកចិត្តខ្លាំងនោះ អ្នកគួរតែធ្វើការស្វែងយល់អំពីមូលហេតុចម្បងដែលកំពុងជះឥទ្ធិពលដល់អ្នក។ ការរៀនគ្រប់គ្រងភាពតានតឹងទាំងនោះជាមួយវិធីខាងលើ និងការស្វែងរកជំនួយបន្ថែមទៀតក៏ជាវិធីដែលអាចបញ្ចៀសអ្នកពីការកើតជំងឺស្ត្រេសបានដែរ៕
ចុចអានបន្ត៖ ហេតុផលចម្បងទាំង ៦ យ៉ាងនេះហើយដែលអ្នកគួរតែទទួលទានប្រភេទវីតាមីនបន្ថែមទៀត