ចំណុចទាំង ៦ ដែលបញ្ជាក់បានថាអ្នកកំពុងតែមានជំងឺភ្លេចភ្លាំង ភ្លឹកៗបាត់បង់ស្មារតី

  • 2022-04-28 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលនិយាយអំពីដួងព្រលឹងវាសំដៅទៅលើអារម្មណ៍ ចិត្តគំនិតនៃការគិតដែលនាំឲ្យអ្នកចេះគិតពិចារណាឲ្យបានវែងឆ្ងាយ ចេះប្រើពាក្យសម្ដីឲ្យបានសមរម្យ ការធ្វើសកម្មភាពដែលប្រកបដោយភាពការជឿជាក់យ៉ាងមុតមាំ និងត្រឹមត្រូវ។ នៅពេលដែលអ្នកកាន់តែចាស់ ការគិតរបស់អ្នកកាន់តែស៊ីជម្រៅខ្លាំងឡើងជាងមុន និងច្រើនជាងមុនដែលវាអាចបណ្ដាលឲ្យអ្នកប្រឈមមុខទៅនឹងការលំបាកជាច្រើនទៀតនៅក្នុងឆាកជីវិតរស់នៅដោយសារតែការគិតទាំងនោះ។ ហេតុដូចច្នេះហើយបានជាពេលខ្លះនៅក្នុងជីវិតរស់នៅរបស់អ្នកមានការឈឺចាប់ មានរឿងសោកសៅ និងស្ត្រេសកើតឡើង។

ការផ្សារភ្ជាប់គ្នារវាងរាងកាយនឹងដួងវិញ្ញាណ (ការគិតឬផ្លូវចិត្ត) មានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ហើយវាមានសារសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ វាគឺអារម្មណ៍នៃការគិតរបស់មនុស្សម្នាក់ៗទៅលើការលួងលោមចិត្តរបស់ពួកគេដែលកំពុងតែមាន ឬជួបបញ្ហានានា។ ប៉ុន្តែតើវានឹងមានរឿងអ្វីកើតឡើងនៅពេលដែលដួងព្រលឹងរបស់អ្នកបាត់បង់ ឬជាប់នៅកន្លែងណាមួយដែលមិនអាចត្រលប់មកវិញ និងមិនអាចរកឃើញនោះ?

ប្រសិនបើមានរឿងទាំងប្រាំមួយខាងក្រោមនេះកើតឡើងជាញឹកញាប់ចំពោះអ្នកនោះវាជាសញ្ញាបញ្ជាក់ថាអ្នកកំពុងតែមានជំងឺភ្លឹកៗបាត់បង់ស្មារតី៖

  • អ្នកតែងតែមានការយល់ច្រលំជាញឹកញាប់
  • អ្នកខិតខំធ្វើការព្យាយាមខ្លាំងទៅលើរឿងគ្រប់យ៉ាង
  • អ្នកតែងតែមានអារម្មណ៍ឯកោ សោកសៅជាប្រចាំ
  • អ្នកកំពុងព្យាយាមធ្វើការផ្ដាច់ខ្លួនឯងចេញពីមនុស្សគ្រប់គ្នា
  • អ្នកមិនធ្វើការណាត់ជួបជាមួយនរណាម្នាក់ទៀតឡើយ (សូម្បីតែជាមួយមិត្តភក្តិ)
  • គ្រប់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់ នឹងលែងមានសារសំខាន់ចំពោះអ្នកទៀតហើយ

សម្រាប់មនុស្សដែលកំពុងតែបាត់បង់ដួងព្រលឹង ឬហៅថាភ្លឹកៗបាត់អារម្មណ៍នៅក្នុងខ្លួននោះ ជាទូទៅពួកគេតែងតែមានភាពឯកោ និងការពិបាកចិត្តជានិច្ច។ ប៉ុន្តែកុំអស់សង្ឃឹម ពីព្រោះអ្នកអាចធ្វើការកែប្រែវាបានឡើងវិញនៅពេលដែលអ្នកស្វែងរកដួងព្រលឹងដែលបាត់បង់នោះមកវិញ មានន័យថាការកសាងទំនាក់ទំនងឡើងវិញរវាងក្រុមគ្រួសារ មិត្តភក្តិ ដៃគូសង្សារ ជីវិតការងារ និងខ្លូនឯង៕

ចុចអានបន្ត៖ រោគសញ្ញា ៦ យ៉ាងដែលបណ្ដាលមកពីការញ៉ាំនំប៉័ងច្រើនពេកនៅក្នុងរបបអាហារប្រចាំថ្ងៃ

អត្ថបទ៖ Chrel Den