រោគសញ្ញា ៦ យ៉ាងដែលបណ្ដាលមកពីការញ៉ាំនំប៉័ងច្រើនពេកនៅក្នុងរបបអាហារប្រចាំថ្ងៃ
- 2022-04-27 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញា ៦ យ៉ាងដែលបណ្ដាលមកពីការញ៉ាំនំប៉័ងច្រើនពេកនៅក្នុងរបបអាហារប្រចាំថ្ងៃ
នំប៉័ងគឺជាប្រភេទអាហារដែលត្រូវបានប្រើប្រាស់ដោយមនុស្សគ្រប់ៗគ្នាជារៀងរាល់ថ្ងៃក្នុងការទទួលទាន ជាពិសេសនោះគឺជនជាតិអឺរ៉ុបញ៉ាំវាជារៀងរាល់ថ្ងៃសម្រាប់អាហារពេលព្រឹករបស់ពួកគេ។ ប៉ុន្តែសម្រាប់ប្រជាជនអាស៊ីយើងវិញក៏ប្រើវាច្រើនដែរ ភាគច្រើនគឺយកទៅញ៉ាំជាមួយនឹងប្រភេទអាហារដទៃទៀត ដើម្បីបង្កើនរស់ជាតិដ៏ឆ្ងុយឆ្ងាញ់។ ទាំងនោះដោយសារតែនំប៉័ងគឺជាប្រភេទអាហារដែលងាយស្រួលនឹងរហ័សក្នុងការធ្វើឬចម្អិនឲ្យទៅជាអាហារ វាអាចរក្សាទុកបានយូរគួរសម ហើយមានភាពងាយស្រួលក្នុងការដឹងជញ្ជូនទៅគ្រប់ទីកន្លែង។
ដូចដែលអ្នកធ្លាប់បានដឹងរួចមកហើយថា រាល់ការញ៉ាំប្រភេទអាហារនីមួយៗគឺមានគុណសម្បត្តិនឹងអត្ថប្រយោជន៍របស់វា ក៏ប៉ុន្តែនៅពេលដែលអ្នកទទួលទានអ្វីមួយលើសកម្រិតនោះ វាអាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើសុខភាពរាងកាយរបស់អ្នកបានផងដែរ។ ដូចគ្នានេះដែរ ការទទួលទាននំប៉័ងហួសកម្រិតអាចបណ្ដាលឲ្យមានផលប៉ះពាល់មួយចំនួនដល់សុខភាពរាងកាយនឹងផ្លូវចិត្ត ប៉ុន្តែវានឹងផ្ដល់រោគសញ្ញាដល់អ្នកទៅលើបញ្ហាទាំងនោះ។
ខាងក្រោមនេះគឺជារោគសញ្ញាទូទៅទាំងប្រាំមួយយ៉ាងដែលតែងតែកើតឡើងនៅពេលដែលអ្នកទទួលទាននំប៉័ងច្រើនពេកនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៖
១. អ្នកមានបញ្ហាទល់លាមកនឹងពិបាកក្នុងការបត់ជើងជាប្រចាំ ចំពោះមនុស្សណាដែលមិនអាចញ៉ាំប្រភេទអាហារដែលមានជាតិស្អិត ឬអ្នកដែលងាយទទួលរងផលប៉ះពាល់ពីជំងឺដុំពក ពួកគេមានបញ្ហាក្នុងការទៅបត់ជើងដោយសារតែពោះវៀនរបស់ពួកគេមានការស្ទះ។
២. អ្នកនឹងកាន់តែមានអារម្មណ៍ឃ្លានញឹកជាងមុន វាជាការពិតណាស់ប្រភេទអាហារដែលចម្រាញ់ចេញពីម្សៅមីឬម្សៅស្រូវសាលី ដូចជា នំបុ័ង បាយ និងប្រភេទនំស្រួយនានាគឺមានជាតិស្កនឹងកាឡូរីខ្ពស់ដែលវាជាហេតុធ្វើឲ្យអ្នកកាន់តែចង់ញ៉ាំកាន់តែច្រើនជាងរាល់ដង។
៣. កម្រិតជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកកើនឡើងខ្ពស់ ផលិតផលដូចជានំខេក ប័រ និងនំប៉័ងវេចខ្ចប់គ្រប់ប្រភេទគឺមានជាតិខ្លាញ់ខ្ពស់ ពីព្រោះទំនិញទាំងនោះមានជាតិប៊ឺជាច្រើនដែលអាចបង្កើនជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកឲ្យកើនឡើង ប្រសិនបើអ្នកទទួលទានជាប្រចាំ។
៤. អ្នកអាចនឹងកើតមុន ឬមុនក្បាលខ្មៅច្រើន ការសិក្សាបានបង្ហាញថាចំពោះអ្នកដែលទទួលទានប្រភេទអាហារដូចជា មីអ៊ីតាលី បាយ មីគ្រប់ប្រភេទ នឹងផលិតផលដែលផលិតចេញពីម្សៅមីឬម្សៅស្រូវសាលីច្រើនហួសកម្រិតអាចនឹងបណ្តាលឲ្យស្បែកងាយនឹងកើតមុនរហូតដល់ទៅ ៣០ ភាគរយ។
៥. អ្នកងាយនឹងងងុយគេងខ្លាំងបន្ទាប់ពីការញ៉ាំអាហាររួច ដោយសារតែជាតិអាំងស៊ុយលីននៅក្នុងចរន្តឈាមរបស់អ្នកកើនឡើងខ្ពស់ដែលមាននៅក្នុងនំប៉័ងជាមូលហេតុធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងបន្ទាប់ពីការញ៉ាំអាហារ។
៦. អារម្មណ៍របស់អ្នកអាចមានការឡើងចុះខុសប្រក្រតី ការសិក្សាមួយបានបង្ហាញថាសមាសធាតុនៅក្នុងនំប៉័ងអាចធ្វើឲ្យអ្នកមានបញ្ហាផ្លូវចិត្តមួយចំនួនដូចជាងាយទទួលរងជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍ និងជំងឹស្ត្រេស។
គ្រប់ប្រភេទអាហារនីមួយៗគឺមានគុណសម្បត្តិនឹងគុណវបត្តិរបស់វា ជាពិសេសនៅពេលដែលអ្នកទទួយយកវាហួសកម្រិត ដូចជានំប៉័ងជាប្រភេទអាហារដែលមានតម្លៃសមរម្យ ងាយធ្វើរហ័សទាន់ចិត្តក្នុងការញ៉ាំ ប៉ុន្តែនៅពេលដែលអ្នកញ៉ាំវាហួសកម្រិត វាមានសមត្ថភាពអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមួយចំនួនធំបាន។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តញ៉ាំប្រភេទនំប៉័ងនោះ អ្នកគួរតែព្យាយាមគត់សម្គាល់មើលទៅលើរោគសញ្ញាទាំងប៉ុន្មានខាងលើ ដើម្បីធ្វើការកាត់បន្ថយទៅលើការញ៉ាំរបស់ទាំងនោះទាន់ពេល និងដើម្បីសុខភាពល្អ៕
ចុចអានបន្ត៖ អត្ថប្រយោជន៍ល្អៗ ពីការដើរចេញទៅក្រៅជាមួយសត្វឆ្កែរបស់អ្នកជាប្រចាំ