តារានិករទាំង ៤ ដែលផ្លាស់ប្ដូរចរិតមួយទំហឹងពេលមានស្នេហា
- 2022-03-30 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារានិករទាំង ៤ ដែលផ្លាស់ប្ដូរចរិតមួយទំហឹងពេលមានស្នេហា
ប្លែកខ្លាំងណាស់ ព្រោះតែស្នេហា...
Scorpio - មានចរិតដូចកូនក្មេង
Scorpio ជាមនុស្សដែលចិត្តត្រជាក់ខ្លាំងណាស់ ដែលធ្វើអោយមនុស្សជាច្រើនពិបាកនឹងយល់ពីចិត្តរបស់ពួកគេខ្លាំងណាស់។ ពួកគេដឹងយ៉ាងច្បាស់ថាត្រូវផ្គាប់ចិត្តមនុស្សបែបណាគ្រាន់តែមិនចង់ធ្វើវាប៉ុណ្ណោះ។ នៅពេលដែលស្រលាញ់នរណាម្នាក់អស់ពីចិត្តហើយនោះ ពួកគេនឹងពេញចិត្តផ្លាស់ប្ដូរសម្រាប់មនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត តែក៏ត្រូវការការសរសើរពីមនុស្សដែលខ្លួនស្រលាញ់នោះផងដែរ។
Capricorn - ផ្លាស់ប្ដូរចិត្ត
Capricorn នេះជាប្រភេទមនុស្សដែលច្បាសលាស់តឹងរ៉ឹងខ្លាំងណាស់ ពួកគេតែងតែពិបាកមានអារម្មណ៏ពេញចិត្តចំពោះផ្នែកណាមួយនៃជីវិតពួកគេខ្លាំងណាស់។ តែពេលដែលមានស្នេហាវិញ ពួកគេនឹងកែប្រែទៅជាមនុស្សទន់ភ្លន់បានភ្លាមៗ។ ពួួកគេមិនមែនជាមនុស្សដែលងាយនឹងអោយនរណាម្នាក់មកកែប្រែជីវិតពួកគេខ្លាំងណាស់ តែចំពោះរឿងស្នេហាគឺខុសស្រឡះតែម្ដង។
Aquarius - បើកចិត្តទូលាយជាងមុន
មុនពេលដែលជួបមនុស្សស្រលាញ់ពេញចិត្ត ពួកគេជាមនុស្សដែលស្ងាត់ស្ងៀម មិនចូលចិត្តចែករំលែករឿងរ៉ាវអោយគេឯងដឹងនោះទេ។ ពួកគេតែងតែមានទម្លាប់ទ្រាំទ្រទុក្ខលំបាកតែម្នាក់ឯងមិនខ្ចីត្រូវការជំនួយពីនរណាម្នាក់នោះទេ។ តែពេលដែលមានមនុស្សស្រលាញ់ពេញចិត្ត ពួកគេក៏ខ្លាចទៅជាមនុស្សផ្សេង ក្លាយជាមនុស្សដែលចាស់ទុំ និង មានទំនួលខុសត្រូវជាមុនច្រើន។
Sagittarius - បាត់មុខគេមិនបាន
មនុស្ស Sagittarius នេះជាធម្មតាជាមនុស្សដែលស្រលាញ់ភាពឯករាជ្យ ចូកចិត្តចំណាយពេលនៅម្នាក់ឯងស្ទើរគ្រប់ពេល មិនសូវជាមានទំនោរចង់ទាក់ទងមនុស្សផ្ទុយភេទនោះទេ។ តែគ្រប់យ៉ាងក៏កែប្រែនៅពេលដែលបានជួបមនុស្សដែលស្រលាញ់ពេញចិត្ត គេនឹងកែប្រែស្ទើរតែទាំងស្ទុង ទៅណាមកណាទាល់តែមានគេទើបស្រណុកចិត្ត។