NHS៖ ថ្នាំចាក់សម្រកទម្ងន់នឹងត្រូវបានណែនាំឲ្យប្រើដោយសេវាសុខភាពជាតិ
- 2022-02-10 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NHS៖ ថ្នាំចាក់សម្រកទម្ងន់នឹងត្រូវបានណែនាំឲ្យប្រើដោយសេវាសុខភាពជាតិ
មនុស្សពេញវ័យដែលលើសទម្ងន់ធាត់ៗ ឆាប់ៗនេះនឹងមានថ្នាំចាក់ជារៀងរាល់សប្ដាហ៍ ដើម្បីជួយសម្រកជាតិខ្លាញ់មិនល្អចេញពីក្នុងខ្លួន។ ការព្យាបាលតាមបែប «Semaglutide ម៉ាក Wegovy» នឹងធ្វើឲ្យមនុស្សនោះមានអារម្មណ៍ឆ្អែត ដូច្នេះពួកគេញ៉ាំតិច និងមិនឃ្លានញឹក។
នៅក្នុងការសាកល្បង ដែលប្រើរួមជាមួយនឹងរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណ វាបានជួយមនុស្សធាត់ស្រកបាន ១០ ក្នុង ១០ នៃទំងន់រាងកាយរបស់ពួកគេ ដែលជាមធ្យមស្រកបានប្រហែល ១៣ គីឡូក្រាម។
វិទ្យាស្ថានជាតិសម្រាប់ឧត្តមភាពសុខភាព និងការថែទាំ «The National Institute for Health and Care Excellence - NICE» កំពុងផ្តល់អនុសាសន៍ថា វាគួរតែត្រូវបានផ្ដល់ឲ្យមាននៅលើសេវាសុខភាពជាតិ (National Health Service - NHS)។
សេចក្តីព្រាងគោលការណ៍ណែនាំរបស់វិទ្យាស្ថានជាតិសម្រាប់ឧត្តមភាពសុខភាព និងការថែទាំសម្រាប់ប្រទេសអង់គ្លេស និងវេលស៍មិនទាន់ត្រូវបានអនុម័តទាំងស្រុងនោះទេ ពីព្រោះវាគួរតែត្រូវបានចេញវេជ្ជបញ្ជា ដោយអ្នកឯកទេស ឬចំពោះមនុស្សពេញវ័យដែលធាត់ ទាក់ទងទៅនឹងលក្ខខណ្ឌសុខភាពដូចជាសម្ពាធឈាមខ្ពស់ ឬជំងឺបេះដូងជាដើម។
Helen Knight មកពីវិទ្យាស្ថានជាតិសម្រាប់ឧត្តមភាពសុខភាព និងការថែទាំបាននិយាយថា៖ “យើងដឹងថាការគ្រប់គ្រងការលើសទម្ងន់ និងភាពធាត់គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលសេវាសុខភាពរបស់យើងកំពុងប្រឈមមុខ” វាជារឿងដែលត្រូវការអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្ត សម្រាប់ផ្លូវចិត្ត រាងកាយ និងការប៉ះពាល់ដល់គុណភាពនៃជីវិតមនុស្ស៕
ចុចអានបន្ដ៖ អូស្ត្រាលី៖ នឹងបើកព្រំដែនឡើងវិញសម្រាប់ការធ្វើដំណើរអន្តរជាតិ