អូស្ត្រាលី៖ នឹងបើកព្រំដែនឡើងវិញសម្រាប់ការធ្វើដំណើរអន្តរជាតិ

  • 2022-02-09 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេសអូស្ត្រាលីបានប្រកាសពីការបើកព្រំដែនរបស់ខ្លួនឡើងវិញជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ សម្រាប់ភ្ញៀវទេសចរដែលបានទទួលការចាក់វ៉ាក់សាំងពីរដងរួចហើយ និងសម្រាប់អ្នកកាន់ទិដ្ឋាការផ្សេងទៀត។

នាយករដ្ឋមន្រ្តី Scott Morrison បាននិយាយថា «​ប្រសិនបើអ្នកទទួលបានការចាក់វ៉ាក់សាំងពីរដង យើងទន្ទឹងរង់ចាំស្វាគមន៍ការត្រឡប់របស់អ្នកមកវិញ»។ ការបើកដំណើរការឡើងវិញនៅថ្ងៃទី ២១ ខែកុម្ភៈ នឹងក្លាយជាដំណឹងល្អសម្រាប់គ្រប់វិស័យជាច្រើន រួមទាំងវិស័យអប់រំអន្តរជាតិផងដែរ។

ប្រទេសអូស្ត្រាលីមានការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងបំផុតមួយក្នុងចំណោមប្រទេសដទៃជុំវិញពិភពលោកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ នៅខែមីនា ឆ្នាំ ២០២០ រដ្ឋាភិបាលបានបិទព្រំដែន ដើម្បីការរារាំងមិនឲ្យជនបរទេសចូលប្រទេស និងដើម្បីជួយប្រយុទ្ធប្រឆាំងទៅនឹងមេរោគឆ្លងកូវីដ-១៩ ផងដែរ។ និស្សិតអន្តរជាតិមួយចំនួន និងជនចំណាកស្រុកដែលមានជំនាញត្រូវបានអនុញ្ញាតឲ្យចូលប្រទេសតាំងពីខែធ្នូឆ្នាំមុនម្ល៉េះ។

លោក Morrison បាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកដែលចូលប្រទេសអូស្ត្រាលីនៅពេលដែលព្រំដែនបើកឡើងវិញពេញលេញនឹងតម្រូវឲ្យមានភស្តុតាងនៃការចាក់ថ្នាំបង្ការ «វាគឺជាច្បាប់» ហើយរំពឹងថាមនុស្សគ្រប់គ្នានឹងគោរពតាមច្បាប់នោះ។

សម្រាប់អ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង ដោយសារហេតុផលសុខភាពមិនអាចចាក់បាន «នឹងនៅតែស្នើសុំការលើកលែងការធ្វើដំណើរ» ហើយប្រសិនបើជោគជ័យ ពួកគេនឹងតម្រូវឲ្យនៅដាច់ដោយឡែកនៅសណ្ឋាគារ៕

ចុចអានបន្ដ៖ បញ្ហាសម្ពាឈាម ចំពោះការប្រើប្រាស់ថ្នាំ (ប៉ារ៉ាសេតាមុល) ជាប្រចាំឬរយៈពេលយូរ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den