មូលហេតុទាំងនេះហើយដែលប្រភេទជំងឺកូវីដរ៉ាំរ៉ៃងាយកើតចំពោះកុមារជាងមនុស្សធំ

  • 2022-02-09 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មីៗនេះបន្ទាប់ពីការសិក្សាដ៏ធំបំផុតមួយរបស់ពិភពលោកទៅលើបញ្ហាជំងឺកូវីដយូររ៉ាំរ៉ៃ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យនៃទីក្រុងឡុងដ៍បាននិយាយប្រាប់ថា «​ប្រភេទជំងឺកូវីដរ៉ាំរ៉ៃ» វាងាយនឹងកើតឡើងចំពោះកុមារជាងមនុស្សធំ នេះបើតាមលទ្ធផលនៃការស្រាវជ្រាវនោះ។

ការស្ទង់មតិក្មេងអាយុចាប់ពី ១១ ឆ្នាំទៅ ១៧ ឆ្នាំនឹងបានធ្វើតេស្តរកមេរោគកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេសបានរកឃើញថាចន្លោះពី ២ ភាគរយទៅ ១៤ ភាគរយនៅតែមានរោគសញ្ញាដែលបណ្តាលមកពីកូវីដ-១៩។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថាវាមានសារសំខាន់ណាស់ចំពោះអ្នកដែលត្រូវការជំនួយនៅពេលមានរោគសញ្ញាជាក់លាក់នឹងជាប់លាប់ដូចជាឈឺក្បាល អស់កម្លាំង ហើយពិបាកដកដង្ហើមជាដើម។

ការសិក្សា៖ ដែលបានប្រមូលទិន្នន័យពីមនុស្សវ័យក្មេងជាង ៥០.០០០ នាក់ដែលបានធ្វើតេស្តវិជ្ជមានប្រមាណជាង ៣០ ភាគរយមានរោគសញ្ញានៃជំងឺកូវីដយូររ៉ាំរ៉ៃ។ ការតាមដានបង្ហាញថា ៤០ ភាគរយនៃរបាយការណ៍បង្ហាញថាការមានអារម្មណ៍ក្រៀមក្រំ ព្រួយបារម្ភឬមិនសប្បាយចិត្តដោយសារតែការបិទសាលារៀនកន្លងមក ការមិនបានឃើញមិត្តភក្តិរបស់ពួកគេ និងការព្រួយបារម្ភអំពីហានិភ័យពីការឆ្លងវីរុសជាដើម ដែលបានវិវត្តទៅជាជំងឺកូវីដយូររ៉ាំរ៉ៃនោះ។

ក្រុមស្រាវជ្រាវរួមទាំងវេជ្ជបណ្ឌិតជាច្រើនបានប្រាប់ថាថ្វីត្បិតតែចំនួនតួលេខវាមិនសំខាន់មែន ប៉ុន្តែបញ្ហានេះចាំបាច់ត្រូវមានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីស្ថានភាពសុខភាពកុមារ និងការឆ្លងជំងឺទៅលើកុមារ។

អ្នកស្រាវជ្រាវប្រាប់ថាអ្នកដែលមានភាពតស៊ូខាងផ្នែកអារម្មណ៍ និងផ្លូវចិត្តអាចមានភាពងាយស្រួលជាងអ្នកដទៃក្នុងការតតាំងជាមួយនឹងបញ្ហាមេរោគឆ្លងនៃជំងឺកូវីដយូររ៉ាំរ៉ៃនោះ៕

ចុចអានបន្ត៖ បញ្ហាសម្ពាឈាម ចំពោះការប្រើប្រាស់ថ្នាំ (ប៉ារ៉ាសេតាមុល) ជាប្រចាំឬរយៈពេលយូរ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម