ជំងឺកញ្ជ្រឹលកើនឡើងខ្លាំង ចំពោះកុមារណាដែលមិនទាន់ទទួលបានវ៉ាក់សាំង
- 2022-02-04 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺកញ្ជ្រឹលកើនឡើងខ្លាំង ចំពោះកុមារណាដែលមិនទាន់ទទួលបានវ៉ាក់សាំង
ទិន្នន័យថ្មីមួយបានបង្ហាញថា កុមារដែលមានអាយុចូលរៀនច្រើនជាង ១ នាក់ក្នុងចំណោម ១០ នាក់នៅក្នុងប្រទេសអង់គ្លេស ប្រឈមទៅនឹងការកើតជំងឺកញ្ជ្រឹល ដោយសារតែពួកគេមិនបានទទួលការចាក់វ៉ាក់សាំងនៅឡើយ។
ការទទួលបានថ្នាំបង្ការ ជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (Measles Mumps Rubella-MMR) ចំនួនពីរដងរួចហើយ អាចមានសមត្ថភាពជួយការពារកុមារអាយុប្រាំឆ្នាំបានពីជំងឺទាំងនោះរហូតដល់ទៅ ៨៥.៥ ភាគរយ។
នេះគឺជាកម្រិតទាបបំផុតនៅក្នុងទសវត្សរ៍ចុងក្រោយ ហើយទាបជាងគោលដៅ ដើម្បីបញ្ឈប់ការកើតឡើងវិញនៃជំងឺកញ្ជ្រឹល ពីព្រោះជំងឺកញ្ជ្រឹលគឺឆ្លងខ្លាំងជាងកូវីដទៅទៀត ហើយអាចបង្កជាជំងឺយ៉ាងធ្ងន់ធ្ងរបាន។
ក្នុងចំណោមមនុស្ស ១០ នាក់មានមនុស្ស ៩ នាក់ដែលអាចឆ្លងវាបាន ប្រសិនបើពួកគេមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនៅឡើយ។ ជំងឺកញ្ជ្រឹលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជា រលាកសួត រលាកខួរក្បាល និងអាចបណ្ដាលឲ្យស្លាប់បាន។
ការចាក់ថ្នាំបង្ការអាចដកចេញស្ទើរតែទាំងអស់នៃហានិភ័យទាំងនោះ ហើយការទទួលបានវ៉ាក់សាំងជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច (Measles Mumps Rubella-MMR) ចំនួនពីរដងអាចផ្តល់ការការពាររហូតដល់ ៩៩ ភាគរយក្នុងការប្រឆាំងទៅនឹងជំងឺកញ្ជ្រឹល ជំងឺស្អូច និងប្រហែលជា ៨៨ ភាគរយអាចការពារទៅនឹងជំងឺស្រឡទែនបាន៕
ចុចអានបន្ដ៖ ច្បាប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានដាក់ចូលជាធរមាននៅក្នុងប្រទេសអូទ្រីស