ច្បាប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានដាក់ចូលជាធរមាននៅក្នុងប្រទេសអូទ្រីស
- 2022-02-03 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានដាក់ចូលជាធរមាននៅក្នុងប្រទេសអូទ្រីស
ច្បាប់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានដាក់ចូលជាធរមាននៅក្នុងប្រទេសអូទ្រីសក្នុងសប្តាហ៍នេះ ដែលធ្វើឲ្យការចាក់វ៉ាក់សាំងប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្លាយជាកំហិតសម្រាប់មនុស្សទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅ។
ប្រទេសជាច្រើនបានផ្ដល់អត្ថិភាពឲ្យសម្រាប់តែមនុស្សចាស់ និងបុគ្គលិកពេទ្យជាមុននោះទេ ប៉ុន្តែឥឡូវនេះប្រទេសអូទ្រីសគឺជាប្រទេសដំបូងនៅក្នុងទ្វីបអឺរ៉ុបដែលបានអនុម័តវិធានការណ៍ច្បាប់ថ្មីនេះ។
Lou Moser ហើយនឹងប្ដីរបស់នាងមិនបានទទួលការចាក់វ៉ាក់សាំងទេ ហើយពួកគេមិនយល់ស្របយ៉ាងខ្លាំងចំពោះច្បាប់នៃការចាក់វ៉ាក់សាំងថ្មីរបស់ប្រទេសអូទ្រីស។ នាងបាននិយាយថា “ការចាក់វ៉ាក់សាំងគួរតែជាជម្រើសផ្ទាល់ខ្លួន” ហើយវាមិនមែនជាសិទ្ធរបស់អាជ្ញាធរណាមួយមកប្រាប់ខ្ញុំពីអ្វីដែលត្រូវចាក់ចូលទៅក្នុងខ្លួនរបស់ខ្ញុំនោះទេ ពីព្រោះ «រាងកាយរបស់ខ្ញុំ គឺជាសិទ្ធិរបស់ខ្ញុំ»។
រដ្ឋាភិបាលនៃប្រទេសអូទ្រីសនិយាយថា ការចាក់វ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺធ្ងន់ធ្ងរបាន ហើយច្បាប់នេះគឺចាំបាច់ដើម្បីការពារការបិទប្រទេសនាពេលអនាគតម្ដងទៀតបាន។
លោកស្រី Karoline Edtstadler ដែលជារដ្ឋមន្ត្រីសហភាពអឺរ៉ុប និងរដ្ឋធម្មនុញ្ញមានប្រសាសន៍ថា យើងជាអ្នកនយោបាយមានទំនួលខុសត្រូវ ត្រូវប្រាកដថាប្រព័ន្ធថែទាំសុខភាពនៅតែដំណើរការបានល្អ ហើយសង្គមទាំងមូលអាចរស់នៅបានជាធម្មតាវិញ៕
ចុចអានបន្ដ៖ បារាំង៖ បង្កើតច្បាប់ដើម្បីដាក់ទោស “ការព្យាបាលឲ្យការប្រែចិត្ត” ទៅលើអ្នកស្រឡាញ់ភេទដូចគ្នា