គន្លឹះងាយៗ ៥ យ៉ាងនេះអាចជួយព្យាបាលបញ្ហាជំងឺផ្ដាសាយបានដោយខ្លួនឯង

  • 2021-12-10 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថារដូវកាលណាទេអ្នកអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលងាយនឹងឆ្លងជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមផ្សេងទៀត។ អាការទាំងនោះមានដូចជាក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយនឹងការហៀរសំបោរឬកណ្តាស់រហូតជាដើម។ វាប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ណាស់នៅពេលមានការហៀរសំបោរមិនឈប់ឈរពេញមួយថ្ងៃនោះ។ ជាទូទៅអ្នកតែងតែទៅឱសថស្ថានដើម្បីទិញថ្នាំបំបាត់អាការទាំងនោះ។

អ្នកគួរតែសាកវិធីសាស្រ្តបែបធម្មជាតិជាមុនសិនពីព្រោះមិនដែលមានថ្នាំណាព្យាបាលជំងឺផ្តាសាយឡើយ។ មុនពេលឈានដល់ការទិញថ្នាំ គួរតែសាកល្បងប្រើឱសថធម្មជាតិជាមុនសិន ភាគច្រើននៃរបស់ទាំងនោះ ជារបស់ដែលអ្នកមាននៅក្នុងផ្ទះរបស់អ្នករួចទៅហើយ។

សាកវិធីទាំង ៥ យ៉ាងខាងក្រោមនេះវាពិតជាអាចជួយព្យាបាលបាន៖

១. ផឹកទឹកឬភេសជ្ជក្តៅៗ (ដាំទឹកខ្ញីផឹកគឺមានប្រសិទ្ធភាពជាងគេបំផុត) វាមិនត្រឹមតែអាចជួយក្នុងការព្យាបាលប្រភេទជំងឺផ្ដាសាយបានប៉ុណ្ណោះទេតែវាថែមទាំផ្ដល់អត្ថប្រយោជន៍ល្អៗជាច្រើនសម្រាប់សុខភាពទៀតផង។

២. ងូតទឹកក្តៅឧណ្ឌៗជាប្រចាំ និងស្លៀកពាក់ឲ្យបានកក់ក្តៅ ការងូតទឹកក្ដៅអន់ៗប្រៀបបានដូចជាការទទួលបានការម៉ាស្សាអញ្ចឹង ហើយជួយឲ្យប្រព័ន្ធចរន្ដសរសៃឈាម និងផ្លូវខ្យល់ដង្ហើមដើរបានស្រួល។

៣. ញុំាអាហារដែលចម្អិនបានល្អ (ជៀសវាងបន្លែឆៅខណៈពេលមានជំងឺផ្តាសាយ) នៅពេលដែលអ្នកកំពុងតែមានជំងឺផ្ដាសាយប្រព័ន្ធការពាររាង្គកាយរបស់អ្នកនឹងចុះខ្សោយ ដូច្នេះប្រភេទអាហារឆៅអាចមានផ្ទុកបាក់តេរីដែលធ្វើឲ្យសុខភាពកាន់តែចុះខ្សោយ។

៤. ញុំាវីតាមីនឲ្យបានច្រើន (ជាពិសេសវីតាមីនស៊ីនឹងវីតាមីនឌី) ប្រភេទវីតាមីនទាំងពីរនេះមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យប្រព័ន្ធ​ភាពស៊ាំរបស់អ្នកមានភាពរឹងមាំដែលអាចជួយការពារពីយាយីពីជំងឹនានាបាន។

៥. ធ្វើការសម្អាតសំបោរចោលជាប្រចាំបើវាហៀរខ្លាំង (ស្ព្រាយបាញ់ច្រមុះគឺជម្រើសដ៏ល្អបំផុតក្នុងការសម្អាតជាជាងការជូតវាស) ការជូតវាសខ្លាំងនឹងញឹកញាប់ជាមូលហេតុដែលធ្វើឲ្យអ្នកអាចមានបញ្ហារលាក់ច្រមុះបាន។

ឱសថធម្មជាតិអាចជាចម្លើយក្នុងការការពារជំងឺ ឬយ៉ាងហោចណាស់អាចជួយកាត់បន្ថយបញ្ហារបស់អ្នកបាន ហើយអ្នកអាចមានអារម្មណ៍ធូរស្រាលដោយមិនចាំបាច់ចំណាយប្រាក់ទៅលើការព្យាបាលឡើយ។ តែប្រសិនបើអ្នកសម្គាល់ឃើញថារោគសញ្ញារបស់អ្នកកាន់តែយ៉ាប់យ៉ឺនអ្នកគួរតែស្វែងរកការព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះវាអាចជាជំងឺហឺត ឬជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃផ្សេងទៀតដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យ៕

ប្រភពរូបភាព៖ Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម