យុទ្ធសាស្ត្រពិសេសៗ ៣ យ៉ាងក្នុងការគ្រប់គ្រងកំហឹងនៅពេលណាដែលអ្នកកំពុងខឹងខ្លាំង
- 2021-12-09 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រពិសេសៗ ៣ យ៉ាងក្នុងការគ្រប់គ្រងកំហឹងនៅពេលណាដែលអ្នកកំពុងខឹងខ្លាំង
ក្នុងនាមអ្នកជាមនុស្សម្នាក់ អ្នកតែងតែមានមនោសញ្ចេតនាជាមូលដ្ឋានដែលអាចជួយឲ្យអ្នករស់នៅប្រកបដោយអត្ថន័យ។ ពេលខ្លះអ្នកអាចជួយប្រទះនឹងភាពសប្បាយរីករាយ សុភមង្គល និងពេលខ្លះទៀតអ្នកក៏អាចជួបនឹងភាពតានតឹងថប់អារម្មណ៍ ស្ត្រេស កំហឹង និងការអស់សង្ឃឹមជាដើម។
បើយោងទៅតាមបណ្ណាល័យជាតិវេជ្ជសាស្ត្រមួយបានបង្ហាញប្រាប់ថា "កំហឹង" គឺជាការឆ្លើយតបទៅកាន់ប្រតិកម្មដែលមានប្រភពចេញមកពីប្រព័ន្ធសរសៃប្រាសាទរបស់មនុស្សម្នាក់ៗ។ ការដោះស្រាយ ឬការគ្រប់គ្រងកំហឹងវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែមានមនុស្សមួយចំនួនពិតជាអាចធ្វើការគ្រប់គ្រងដោះស្រាយបាន។ ទោះជាយ៉ាងណាក៏ដោយ កំហឹង អាចនឹងបង្កើតបានជាបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅ និងអាចប៉ះពាល់ដល់សុខភាពរាងកាយផ្លូវចិត្ត ហើយក៏អាចបញ្ចប់ទំនាក់ទំនងរបស់អ្នកបានផងដែរ។
ប្រសិនបើអ្នកគឺជាមនុស្សដែលមានផលវិបាកក្នុងការគ្រប់គ្រប់អារម្មណ៍នៅពេលខឹងម្ដងៗនោះ អ្នកអាចអនុវត្តតាមយុទ្ធសាស្ត្រពិសេសៗទាំង ៣ នេះសម្រាប់ការដោះស្រាយពេលមានកំហឹង៖
១. ការយល់ដឹងអំពីស្ត្រេសអាចជួយអ្នកក្នុងការដោះស្រាយជាមួយនឹងកំហឹងបាន ពីព្រោះវាទាក់ទងទៅនឹងអរម៉ូនស្ត្រេសដែលកំពុងតែកើនឡើងនៅក្នុងខួរក្បាលរបស់អ្នក ហើយនៅពេលដែលមានកំហឹងកាន់តែលឿន វាអាចបង្កជាបញ្ហាបាន។ មានមនុស្សមួយចំនួនធំបានយល់ច្រឡំថាកំហឹងគឺជារឿងដែលជាប់ពាក់ព័ន្ធទៅនឹងការឆ្កួតទៅវិញ ប៉ុន្តែអ្នកធ្លាប់បានឭគ្រូពេទ្យនិយាយថា "កុំរអ៊ូរទាំឬខឹងច្រើនពេក" វាមិនល្អសម្រាប់សុខភាពឡើយ ពីព្រោះនៅពេលដែលអ្នកមានអរម៉ូនស្ត្រេសច្រើនពេកកើនឡើងពេញរាងកាយរបស់អ្នក វាអាចបណ្តាលឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ សម្ពាធឈាមរបស់អ្នកកើនឡើង និងបង្កឲ្យាមានបញ្ហាផ្សេងៗទៀតបាន៕
២. ការយល់ដឹងពីប្រភពដើមនៃកំហឹងរបស់អ្នក មនុស្សមួយចំនួនគឺងាយខឹងជាងអ្នកដទៃ ជាឧទាហរណ៍ ប្រសិនបើអ្នកគឺជាប្រភេទមនុស្សដែលតែងតែយករឿងអ្វីមួយជារឿងផ្ទាល់ខ្លួន ឬជាមនុស្សដែលចូលចិត្តប្រឆាំងនឹងមតិអ្នកដទៃ អ្នកទំនងជាមានបញ្ហាខឹងសម្បាជាងអ្នកដទៃ។ ហេតុដូច្នេះហើយបានជាអ្នកមានកំហឹងលឿននៅពេលនរណាម្នាក់ប្រឆាំងនឹងទស្សនៈរបស់អ្នក។
៣. ប្រើយុទ្ធសាស្ត្រងាយៗទាំងបីមុខ ដូចជាការរាប់លេខពីមួយដល់ដប់ម្ដងហើយម្ដងទៀត ការដើរចេញពីស្ថានភាពកំហឹងនោះ (សំខាន់ជាងគេ) ការនាំភាគីទីបីមកចូលរួមដើម្បីទប់ស្កាត់ រហូតដល់អ្នកមានអារម្មណ៍ថាស្ងប់វិញ ចាំធ្វើការឆ្លើយតប។
ការដោះស្រាយកំហឹងអាចជាបញ្ហាធ្ងន់ធ្ងរមួយ ហើយប្រសិនបើអ្នកមិនរៀនអំពីវិធីដែលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងឬដោះស្រាយនោះទេ វាអាចបណ្ដាលឲ្យមានបញ្ហាជាច្រើន។ មានមនុស្សមួយចំនួនធំបានបាត់បង់ទំនាក់ទំនងស្នេហា ការងារ និងសូម្បីតែសិទ្ធសេរីភាពរបស់ពួកគេដោយសារតែការអនុញ្ញាតឲ្យកំហឹងរបស់ពួកគ្របដណ្ដប់។
ចំនុចសំខាន់មួយទៀតដែលអ្នកត្រូវពិចារណានោះគឺ ការទទួលយកជំនួយបន្ថែម ការមានអ្នកប្រឹក្សាយោបល់ក៏អាចជួយដោះស្រាយអំពីបញ្ហាបុគ្គលិកលក្ខណៈ និងកំហឹងរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាពដែលនាំទៅរកសុខភាពផ្លូវចិត្តបានល្អប្រសើរ៕
ប្រភពរូបភាព៖ Pexels
ចុចអានបន្ត៖