ហេតុផល ៦ យ៉ាងដែលអ្នកគួរតែឈប់ដេញតាមផ្គាប់ចិត្តមនុស្សដទៃ

  • 2021-12-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រហែលជាកំពុងតែមាននរណាម្នាក់ដែលអ្នកគិតថាចង់បាននៅក្នុងជីវិតរបស់អ្នក ប៉ុន្តែគេម្នាក់នោះប្រហែលជាមិនបានចាប់អារម្មណ៍មកលើអ្នកវិញទេមើលទៅ។ មនុស្សទាំងនោះអាចជាសមាជិកគ្រួសារដែលឃ្លាតឆ្ងាយពីគ្នា ឬមួយក៏អាចជានរណាម្នាក់ដែលអ្នកកំពុងតែលង់ស្នេហ៍ និងអាចជាមនុស្សដែលអ្នកប្រាថ្នាចង់ក្លាយជាមិត្តភក្តិរបស់អ្នក។ មិនថាពួកគេនោះជានរណាក៏ដោយ អ្នកគួរតែបញ្ឈប់ការដេញតាមផ្គាប់ចិត្តមនុស្សដែលនឹងបដិសេធមិនចាប់អារម្មណ៍ចង់រាប់អានជាមួយអ្នក។

ទាំងនោះគឺជាការខិតខំប្រឹងប្រែងមួយដែលនឹងនាំភាពវិនាស ឬការបរាជ័យ និងគឺជាអ្វីដែលអាចធ្វើឲ្យអ្នកមានការឈឺចាប់បាន។ ហើយវាគឺជាការប្រឹងប្រែងមួយដែលអ្នកមិនសមនឹងធ្វើឡើយ បើទោះបីជាអ្នកចង់បានមនុស្សទាំងនោះមកចូលក្នុងជីវិតរបស់អ្នកខ្លាំងប៉ុណ្ណាក៏ដោយ។

ខាងក្រោមនេះគឺជាហេតុផល ៤ យ៉ាងដែលអ្នកគួរតែឈប់ដេញតាមផ្គាប់ចិត្តមនុស្សដទៃ៖

១. នៅពេលអ្នកឈប់ដេញតាម អ្នកនឹងមានកន្លែងសម្រាប់មនុស្សល្អក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកផ្តោតថាមពលទាំងអស់របស់អ្នកក្នុងការដេញតាមមនុស្សអវិជ្ជមាននោះ អ្នកនឹងបាត់បង់ឱកាសក្នុងការជួបជាមួយមនុស្សល្អៗ ពីព្រោះអ្នក​នឹងមាន​បញ្ហា​ថប់​អារម្មណ៍ វិបត្តិផ្លូវចិត្ត និង​មិន​ចង់បង្កើតទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង​ទៀត។ នេះក៏ដោយសារតែអ្នកបានបិទឱកាសនៃទំនាក់ទំនងផ្សេងទៀតដោយអ្នកគ្រាន់តែចង់បានជាមួយមនុស្សដែលអ្នកកំពុងដេញតាម។

២. អ្នកនឹងមិនខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍នៅពេលអ្នកឈប់ដេញតាមមនុស្សនោះ គ្រប់ពេលវេលាដែលអ្នកខ្ជះខ្ជាយទៅលើមនុស្សដែលអ្នកកំពុងដេញតាម អ្នកបានបាត់បង់គុណតម្លៃ​ជា​ច្រើន​ដែល​អ្នក​កំពុង​តែលះបង់​ដើម្បី​ឲ្យអ្នកដែលមិនចង់បានអ្នកវិញ ប៉ុន្តែអ្នក​អាច​ប្រើ​ពេល​នោះ​ដើម្បីធ្វើអ្វីដែលអ្នកចូលចិត្ត រៀននឹងស្វែងរកបទពិសោធន៍ថ្មីៗ និងចំណាយពេលឲ្យបានច្រើនសម្រាប់ការថែទាំខ្លួនឯង។

៣. អ្នកនឹងទទួលបានភាពសប្បាយចិត្តជាងបើអ្នកឈប់ដេញតាមមនុស្សដទៃ មនុស្ស​ជា​ច្រើន​ជឿ​ថា​ពួក​គេ​នឹង​មាន​សុភមង្គល​ជាងនៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​មនុស្ស​ដែល​អ្នក​ចង់បាន ពីព្រោះអ្នកចំណាយពេលវេលាទាំងអស់របស់អ្នកផ្តោតតែទៅលើអ្វីដែលអ្នកមិនមាន និងការពិបាកចិត្តដែលបានរារាំងអ្នកពីការផ្តោតទៅលើការដឹងគុណ និងរឿងល្អនៅក្នុងជីវិតរបស់អ្នក។

៤. អ្នកមិនអាចផ្លាស់ប្តូរមនុស្ស ឬគំនិតរបស់គេបានឡើយ គំនិត​មួយដែលថា​មនុស្ស​​ម្នាក់​អាច​ធ្វើការ "ផ្លាស់ប្តូរ" អ្នក​ផ្សេងបាន ប៉ុន្តែការពិតពួកគេគឺជាមនុស្សតែម្នាក់គត់ដែលអាចចាត់វិធានការដើម្បីផ្លាស់ប្តូរខ្លួនឯង ប្រសិនបើពួកគេមិនទទួលយកអ្នកដោយការផ្លាស់ប្តូរផង ហេតុអ្វីបានជាអ្នកផ្លាស់ប្តូរខ្លួនឯងដើម្បីដេញតាមពួកគេវិញ?

អ្នកនឹងមានផ្នត់គំនិតមួយថាតើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាវិញប្រសិនបើអ្នក "ឈ្នះ" បុគ្គលម្នាក់នោះ។ អ្នកពិតជាមិនអាចដឹងដោយស្មោះត្រង់នូវអ្វីដែលមនុស្សកំពុងគិត និងមានអារម្មណ៍នោះទេ ប៉ុន្តែអ្វីដែលអ្នកអាចដឹងបាននោះគឺគុណតម្លៃផ្ទាល់ខ្លួន កុំ​បង្អាប់​ខ្លួន​ឯង ឬ​បិទផ្លូវខ្លួនឯងក៏ព្រោះតែចង់​ដេញ​តាម​អ្នក​ដទៃនោះ។ អ្នកត្រូវតែចាំថាមនុស្សដែលពិតជាចង់បានយើងពិតប្រាកដមែន ពួកគេនឹងមិនឲ្យអ្នកដេញតាមពួកគេឡើយ តែពួកគេនឹងមកដោយឯកឯង ដូចដែលអ្នកកំពុងតែទៅរកពួកគេដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den