អត្ថប្រយោជន៍សំខាន់ៗ ៥ យ៉ាងដែលអ្នកនឹងទទួលបានពីការគិតលឿនឬគិតរហ័ស

  • 2021-12-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកគឺជាប្រភេទមនុស្សដែលមានការគិតលឿន ឬមួយក៏អ្នកមិនទាន់បានយល់ច្បាស់អំពីពាក្យមួយនេះនៅឡើយ? អ្នកដែលគិតលឿនគឺជាមនុស្សដែលឆាប់ធ្វើការឆ្លើយតបមកវិញដោយមិនខ្វះពាក្យពេចន៍ឡើយ ពីព្រោះពួកគេអាចធ្វើការវិភាគស្ថានភាពមួយបានយ៉ាងឆាប់រហ័សដែលនាំចូលទៅក្នុងរបៀបនៃការគិតលឿនដោយមិនចំណាយពេលគិតច្រើន។

ខណៈពេលដែលអ្នកមិនអាចធ្វើការប្តេជ្ញាចិត្តទៅលើរឿងអ្វីមួយបានភ្លាមៗ អ្នកអាចចាប់ផ្ដើមធ្វើការជ្រើសរើសដ៏ល្អមួយដោយប្រើការគិតលឿន ពីព្រោះវាជាដំណើរការនៃការបង្កើនល្បឿននៃការគិតដែលធ្វើឲ្យអ្នកសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ។ ជាការពិតណាស់ ការគិតលឿនមានគុណសម្បត្តិជាច្រើន និងមានអត្ថប្រយោជន៍ល្អៗនៅកន្លែងធ្វើការ។ ជាឧទាហរណ៍ អ្នកមានការវិភាគទៅរកភាពវិជ្ជមាន ជាជាងការភ័យស្លន់ស្លោ ការគិតរហ័សរបស់អ្នកជួយស្វែងរកដំណោះស្រាយក្នុងការដោះស្រាយបញ្ហានានាបាន។

អ្នកចិត្តសាស្រ្តខ្លះជឿថា អ្នកដែលប្រើការគិតរហ័សគឺមានបញ្ញាខ្ពស់ជាង ប៉ុន្តែវាមិនពិតទាំងអស់នោះទេ។ ភាគច្រើនអ្នកដែលការគិតលឿននឹងទទួលបានលទ្ធផលជាទីគាប់ចិត្តជាង។ ទាំងនេះគឺគុណសម្បត្តិល្អៗដែលអ្នកនឹងទទួលបានពីការគិតលឿនឬគិតរហ័ស៖

១. មនុស្សដែលគិតលឿនភាគច្រើនតែងតែមានអារម្មណ៍សប្បាយចិត្ត និងមានថាមពលច្រើនក្នុងការធ្វើរឿងគ្រប់បែបយ៉ាង ហើយជាធម្មតាពួកគេគឺជាបុគ្គលដែលមានទំនុកចិត្តលើខ្លួនឯងច្រើនជាង ដើម្បីសម្រេចទៅលើកិច្ចការអ្វីមួយ។

២. ភាពរហ័សរហួនរបស់អ្នកគិតរហ័សនឹងអនុញ្ញាតឲ្យពួកគេប្រើប្រាស់ជំនាញដែលមានសារសំខាន់ចំពោះភាពជោគជ័យរបស់ពួកគេ ដូចជាការដោះស្រាយបញ្ហា ការកំណត់គោលដៅ ការបង្កើតផែនការ និងការរក្សាការផ្ដោតអារម្មណ៍របស់ពួកគេទៅលើការងារអ្វីមួយ។

៣. មនុស្ស​ដែល​មាន​ទំនោរ​គិត​លឿន​គឺ​ជា​ប្រភេទមនុស្ស​ដែល​មិន​សូវមាន​បញ្ហានៅ​ក្នុង​សង្គមរស់នៅ ​និង​នៅក្នុង​ចំណោមហ្វូង​មនុស្សដែលពួកគេរាប់អានឡើយ ហើយទំនុកចិត្តលើខ្លួនឯងរបស់ពួកគេអនុញ្ញាតឲ្យពួកគេអាចផ្ដល់យោបល់ ការនិយាយដោយគ្មានបញ្ហា និងជួបតែរឿងល្អៗ។

៤. បុគ្គល​ទាំងនោះភាគច្រើនមាន​ទំនោរ​ទៅ​ជា​មនុស្ស​ដែលមាន​ចិត្ត​សប្បុរស​ជាង ហើយ​ទទួលបានការចាប់អារម្មណ៍ និងការរាប់អានពីមនុស្សជុំវិញខ្លួនជាច្រើន។

៥. គុណសម្បត្តិដ៏សំខាន់បំផុតមួយនៃការក្លាយជាមនុស្សម្នាក់ដែលមានការគិតលឿននោះគឺ ការរក្សាខ្លួនអ្នកឲ្យនៅតែមានស្មារតីល្អ និងការគ្រប់គ្រងអារម្មណ៍បានប្រសើរ បើទោះបីជាអ្នកមានអាយុកាន់តែច្រើនក៏ដោយ។

ឆាកជីវិតរបស់អ្នកអាចតម្រូវឲ្យអ្នកធ្វើការជ្រើសរើសលឿនៗនៅពេលខ្លះ ដូចជាការបើកឡាន ការធ្វើការ ការចិញ្ចឹមកូន ការបង្កើតទំនាក់ទំនងជាដើម ប្រសិនបើអ្នកមិនមានការគិតរហ័សនោះទេ គឺវាមិនអាចទៅរួចនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ វានឹងអាចជួយអ្នកបាន ប្រសិនបើអ្នកបានរៀនសូត្រអំពីការសម្រេចចិត្តមិនបានត្រឹមត្រូវរបស់អ្នក មានន័យថាអ្នកគួរតែបន្ថយល្បឿន និងធ្វើការពិចារណាវាឲ្យបានម៉ត់ចត់។

ការគិតរហ័សគឺជាឧបករណ៍ដ៏ល្អមួយដែលអ្នកគួរតែមាន ប៉ុន្តែវាមិនតែងតែជាអ្វីដែលអ្នកគួរប្រើនោះទេ វាគ្រាន់តែធ្វើឲ្យអ្នកទទួលបានលទ្ធផលល្អច្រើនជាងវិបត្តិ។ គោលដៅនៃការគិតលឿននោះគឺដើម្បីជួយឲ្យអ្នកធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃជាមួយនឹងល្បឿនកាន់តែប្រសើរជាងមុន៕

ប្រភពរូបភាព៖ Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den