វិធី ៤ យ៉ាងនេះពិតជាអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្តបាន

  • 2021-11-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រេសគឺជាអារម្មណ៍នៃការព្រួយបារម្ភ ឬជាអារម្មណ៍ដែលអ្នកមិនអាចទប់ទល់បានទៅនឹងសម្ពាធផ្លូវចិត្តដែលបណ្ដាលមកពីកត្តាជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ហើយវាគឺជាការឆ្លើយតបរបស់រាងកាយយើងចំពោះសម្ពាធទាំងនោះ។ យើងទាំងអស់គ្នាធ្វើការដោះស្រាយភាពតានតឹងខុសគ្នាដែលវាអាស្រ័យទៅតាមបុគ្គលិកលក្ខណៈ និងស្ថានភាពសង្គមសេដ្ឋកិច្ចរបស់មនុស្សនោះ។

មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើន ជាពិសេសនោះគឺទៅលើបញ្ហាសុខភាពផ្លូវចិត្តតែម្ដង។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងរស់នៅប្រកបដោយភាពសប្បាយរីករាយ ទទួលបានសុខភាពល្អទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តនោះ អ្នកគួតែព្យាយាមធ្វើការដោះស្រាយដើម្បីជួយរុញច្រានការភ័យខ្លាច ឬការឈឺចាប់ទាំងនោះចោល។

ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាដែលកំពុងតែមាននេះអ្នកគួរមកអនុវត្តតាមវិធីទាំង ៤ ងាយៗខាងក្រោម៖

១. បញ្ឈប់ការគិតច្រើនពេក រឿងណាចាំបាច់ចាំធ្វើការគិតដោះស្រាយ បើល្មមៗទុកវាមួយឡែកសិនទៅ

២. ការគិតវិជ្ជមាននឹងគិតតែរឿងល្អៗ ហើយធ្វើរឿងអ្វីសប្បាយភ្លាមៗនៅពេលដែលមានអារម្មណ៍អវិជ្ជមានចូលមក

៣. សប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន (ត្រូវចាំថាអ្នកណាក៏មានបញ្ហាដែរ មិនថាអ្នកមានឬអ្នកក្រឡើយ)

៤. ការហាត់ប្រាណជារៀងរាល់ថ្ងៃ ទម្លាប់ធ្វើខ្លួនឲ្យមមាញឹកក៏អាចជួយបញ្ឈប់ពីការគិតច្រើនបាន និងល្អសម្រាប់សុខភាពរាងកាយ ហើយនឹងសុខភាពផ្លូវចិត្តរបស់អ្នក

អ្វីដែលសំខាន់នោះគឺការថែទាំខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្តជាប្រចាំថ្ងៃដើម្បីជួយការពារអ្នកពីការកើតឡើងនៃជំងឺស្ត្រេស។ ហើយចាំថាត្រូវផ្តល់ពេលវេលាសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃយ៉ាងហើចណាស់ក៏បានកន្លះម៉ោងដែលក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្ត ដើម្បីទទួលបានភាពសប្បាយចិត្តសម្រាប់ខ្លួនឯង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den