វិធីសាស្ត្រទាំង ៤ យ៉ាងនេះនឹងអាចជួយពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អ

  • 2021-10-25 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែមានបញ្ហា និងការព្រួយបារម្ភប្រចាំថ្ងៃដែលអាចកើតមានឡើងនៅគ្រប់ពេលវេលានឹងនៅគ្រប់ទីកន្លែងតាំងពីបើកភ្នែករហូតដល់បិទទៅវិញ គ្រាន់តែថាតិចឬច្រើនតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងរស់នៅដោយភាពសប្បាយរីករាយសុខភាពល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តនោះ អ្នកគួតែព្យាយាមមកអនុវត្តតាមវិធីសាស្ត្រល្អៗដែលមានបង្ហាញដូចខាងក្រោមនេះ។

បួនវិធីខាងក្រោមនេះអាចជួយអ្នកក្នុងការពង្រឹងសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរឡើងវិញបាន៖

១. បញ្ឈប់ការគិតច្រើនពេកចំពោះរឿងសាមញ្ញៗធម្មតា បើដោះស្រាយបានចាំធ្វើ បើមិនបានទេទុកវាមួយឡែកសិនទៅ

២. ការគិតវិជ្ជមានឬគិតតែរឿងល្អៗ អ្នកត្រូវធ្វើរឿងអ្វីសប្បាយភ្លាមៗនៅពេលណាដែលអ្នកមានអារម្មណ៍អវិជ្ជមានចូលមក

៣. ត្រូវសប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន ពីព្រោះអ្នកណាៗក៏មានបញ្ហាដែរ មិនថាអ្នកមានឬអ្នកក្រឡើយ

៤. ការហាត់ប្រាណជារៀងរាល់ថ្ងៃ និងការទម្លាប់ធ្វើខ្លួនឲ្យមមាញឹកក៏អាចជួយបញ្ឈប់ពីការគិតច្រើនបាន

អ្វីដែលសំខាន់នោះគឺការថែទាំខ្លួនទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តជាប្រចាំថ្ងៃដោយអនុវត្តតាមវិធីទាំងបួនខាងលើនេះ ហើយចាំថាត្រូវផ្តល់ពេលវេលាសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃយ៉ាងហើចណាស់ក៏បានកន្លះម៉ោងដែលក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្តឲ្សបានសប្បាយចិត្ត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den