គន្លឹះសម្រកទម្ងន់សម្រាប់អ្នកអាយុ ៤០ សាមញ្ញតែប្រសិទ្ធភាព!

  • 2021-10-22 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបីជាចូលដល់វ័យ ៤០ក៏ពិតមែន តែអ្នកក៏នៅតែអាចសម្រកទម្ងន់ដូចវ័យនៅក្មេងផងដែរ។ ការសម្រក​គីឡូ​អាច​កើតឡើងទៅបាន លុះត្រាតែអ្នកមានការផ្លាស់ប្តូរពីរបៀបរស់នៅ​ប្រចាំថ្ងៃ​បន្តិចតែ​ប៉ុណ្ណោះ។ ដូច្នោះ បើ​អ្នកចូល​ដល់វ័យ ៤០ហើយចង់សម្រករាងនោះគឺមិនមានអ្វីពិបាកឡើយ ឲ្យតែអ្នក​មានការតស៊ូនិង​ការផ្លាស់​ប្តូរ​ពីរ​បៀប​រស់នៅប្រចាំថ្ងៃហើយចំណុចអស់ទាំងនោះរួមមាន៖

រូបតំណាង

**១. គេងឲ្យបានគ្រប់គ្រាន់**

មានការស្រាវជ្រាវជាច្រើននិយាយពីការគេងមានទាក់ទងនឹងការឡើងទម្ងន់។ នៅពេលអ្នកគេងមិន​បាន​គ្រប់​ចំនួន រាងកាយនឹងនឿយហត់ ហាក់បីមិនចង់កម្រើក។ មិនត្រឹមតែប៉ុណ្ណោះ​ក៏មានការសិក្សា​ទាក់ទង​នឹង​ការ​គេង​មិនគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកចង់ញុំាអាហារពុំសូវផ្តល់សុខភាពល្អទៀតផង។

២. ព្យាយាមទទួលទានសូកូឡាខ្មៅ

ការទទួលទានសូកូឡាខ្មៅជួយសម្រួលឲ្យអ្នកមានអារម្មណ៍ល្អ។ វាក៏ជួយដល់កាត់បន្ថយភាពតានតឹងក៏ដូចជា​នាំ​ឲ្យ​មានសារធាតុ​ចិញ្ចឹមល្អសម្រាប់រាងកាយអ្នកផងដែរ។ វាផ្តល់ថាមពលចំនួន ២៥០ កាឡូរីស័ក្តិសម​សម្រាប់​អ្នកព្យាយាមសម្រកទម្ងន់។

៣. ទទួលទានបន្លែនិងផ្លែឈើឲ្យបានច្រើន

រូបតំណាង

នរណាៗក៏ដឹងថាបន្លែផ្លែឈើជាប្រភពវីតាមីនដ៏សំខាន់សម្រាប់រាងកាយរបស់មនុស្ស។ ស្ថិតនៅក្នុងវ័យនេះ អ្នក​ត្រូវតែ​លៃឲ្យមានបន្លែនិងផ្លែឈើគ្រប់គ្រាន់ក្នុងរបបអាហារប្រចាំថ្ងៃ។ អ្នកមិនអាច​ខ្វះជីវជាតិ​ដែលជួយ​បំប៉ន​សរីរាង្គ​កាយរបស់អ្នកបានឡើយ។

៤. កាត់បន្ថយគ្រឿងស្រវឹង

ចូលដល់វ័យនេះភ្លាម អ្នកគួរតែពិចារណាលើការកាត់បន្ថយចូលរួមកម្មវិធីដែលមានទទួលទានគ្រឿង​ស្រវឹ​ងខ្លះ​ហើយ។ ការពោលបែបនេះមិនមែនមានន័យថាហាមមិនឲ្យចូលរួមកម្មវិធីអ្វីនោះទេ តែអ្នកគួរតែ​គិតអំពីសុខ​ភាពជា​ចម្បង។ ប្រសិនបើអ្នកមិនស្រឡាញ់សុខភាពខ្លួនឯង គ្មាននរណា​មកស្រឡាញ់​ជំនួសអ្នកនោះទេ។

៥. ហាមទទួលទានភេសជ្ជផ្អែមៗ

មិនត្រឹមតែកុមារគួរចៀសវាងទទួលទានភេសជ្ជផ្អែមនោះទេ តែអ្នកចូលវ័យនេះក៏គួរកាត់បន្ថយវាដែរ។ ពីព្រោះ​តែ​ភេសជ្ជកាបូណាតនេះមានផ្ទុកជាតិស្ករខ្ពស់ខ្លាំងដែលវានឹង​ប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម​របស់​អ្នក។ លើស​ពីនេះវានឹងជួយឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ។

៦. ធ្វើលំហាត់ប្រាណឲ្យបានគ្រប់គ្រាន់

រូបតំណាង

វ័យនៅក្មេងអ្នកប្រាកដជាមិនបារម្ភក្នុងការធ្វើលំហាត់ប្រាណច្រើនប្រភេទនោះទេ។ តែនៅពេលចូល​ដល់វ័យ​ជ្រេ​បន្តិច អ្នកប្រហែលជាខ្លាចលំហាត់ប្រាណមួយចំនួន។ ដូច្នោះ កុំឲ្យអាយុក្លាយជាឧបសគ្គរបស់អ្នកបាន អ្នក​គួរ​ជ្រើស​រើស​លំហាត់ប្រាណ​ជួយសម្រួលដល់សរសៃឈាមបេះដូងដូចជា ការរត់ ការដើរ ការហែលទឹក និង​ការ​ជិះ​កង់​ជាដើម។

៧. ពិនិត្យសុខភាព

ចូលដល់វ័យមួយនេះ ការទៅជួបជាមួយគ្រូពេទ្យគួរតែផ្តល់អត្ថប្រយោជន៍ល្អសម្រាប់អ្នក។ នៅពេលអ្នក​ទៅពិ​និត្យ​សុខភាព អ្នកនឹងបានដឹងថាអ្នកមានសុខភាពល្អ​ឬយ៉ាងណានិងហានិភ័យនៃជំងឺ​ណាមួយ​ដែលអាច​កើត​ឡើង​លើរូបអ្នក។ អ្នកគួរតែទៅពិនិត្យសុខភាពឲ្យបានយ៉ាងតិច ២ ដងក្នុងមួយឆ្នាំ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ស្រកគីឡូបានយ៉ាងងាយសម្រាប់អ្នកមិនចូលចិត្តកីឡាជាមួយសកម្មភាព ៥ ទាំងនេះ

ប្រភព៖ Sanook ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម