ស្រកគីឡូបានយ៉ាងងាយសម្រាប់អ្នកមិនចូលចិត្តកីឡាជាមួយសកម្មភាព ៥ ទាំងនេះ

  • 2020-04-10 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការហាត់ប្រាណបានទៀងទាត់តម្រូវឲ្យអ្នកមានភាពអត់ធ្មត់និងការដាក់គោលដៅរបស់ខ្លួនថាអ្នកចង់ធ្វើវាប៉ុនណា។ តែប្រសិនបើអ្នកមិនសូវចូលចិត្តសកម្មភាពបញ្ចេញកម្លាំងច្រើននោះទេ អ្នកនឹងមិនបានសម្រេច​ក្នុងការ​សម្រក​រាងឡើយ។ ទោះបីជាអ្នកមិនសូវចូលចិត្តកីឡាក៏ដោយ អ្នកអាចធ្វើសកម្មភាពមួយ​ចំនួននេះជំនួស​កី​ឡា​បាន​ដូចគ្នា។ វាមិនត្រឹមតែជួយឲ្យអ្នកស្រកគីឡូប៉ុណ្ណោះទេ តែវាថែមទាំងជួយឲ្យអ្នក​សប្បាយ​រីករាយ​ទៀត​ផង។ សកម្មភាពទាំងនោះរួមមាន៖

១. ហាត់ប្រាណតាមបទចម្រៀងនៅផ្ទះ

រូបតំណាង

សម័យនេះហើយ អ្នកចង់ចេះរំាមិនពិបាកទេ។ អ្នកអាចបើកស្តាប់បទចម្រៀង​ហើយហាត់រំាតាម​ក្បាច់​ដែល​គេ​មាន​ស្រាប់នៅក្នុងយូធ្យូបបានយ៉ាងស្រួល។ អ្នកគប្បីរំានៅផ្ទះឲ្យបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃដើម្បី​បណ្តេញ​ជាតិពុល​នៅក្នុងខ្លួនរបស់អ្នកនិងជួយឲ្យរាងកាយរហ័សរហួន។

២. ហាត់យូហ្គា

រូបតំណាង

ប្រសិនបើមិនចូលចិត្តរំាប៉ុន្មានទេ អ្នកអាចប្តូរមកហាត់យូហ្គាវិញបាន។ ក្បាច់យូហ្គាមាន​ច្រើន​ប្រភេទ​អ្នកអាច​ជ្រើស​រើសហាត់ក្បាច់ស្រាលៗដំបូងៗប្រសិនបើអ្នកមិនធ្លាប់ហាត់ពីមុនមក។

៣. ហាត់ប្រាណនៅលើគ្រែ

រូបតំណាង

មិនថាពេលក្រោកពីគេងឬភ្ញាក់ពីគេងទេ អ្នកអាចហាត់ប្រាណនៅលើគ្រែបានយ៉ាងស្រួល។ ចំណាយ​ពេល​ហាត់​ឲ្យបានយ៉ាងតិច២០ទៅ៣០នាទីដើម្បីឲ្យរាងកាយអ្នកមានដំណើរការល្អ។ ពិសេស ប្រសិនបើអ្នកមាន​អារម្មណ៍​ថាខ្លួនហាក់បីមិនរហ័សរហួន អ្នកត្រូវចេះធ្វើសកម្មភាពរាងកាយឲ្យបានទៀងទាត់។

១០ នាទីសម្រាប់អ្នកខ្ជិល ហាត់ប្រាណពេលក្រោកពីគេងយករាងស្អាតយ៉ាងស្រួល

៤. ឡើងជណ្តើរចុះឡើង

បើអ្នកមិនសូវចូលចិត្តហាត់ប្រាណហើយ អ្នកត្រូវចេះរកវិធីអ្វីដែលធ្វើឲ្យចំណេញដល់រូបអ្នក។ ចៀសវាង​ការ​ជិះ​ជណ្តើរយន្ត តែត្រូវដើរជណ្តើរជើងជំនួសវិញ។ សកម្មភាពនេះនឹងជួយអ្នកឲ្យ​បែកញើស​បាន​យ៉ាងងាយ។​

៥. ត្រាំទឹកក្នុងអាងមុជទឹក

រូបតំណាង

អ្នកមិនចាប់អារម្មណ៍ទេមើលទៅថាការត្រំាក្នុងអាងមុជទឹកក៏ជួយកាត់បន្ថយជាតិពុលក្នុងខ្លួននិងបង្កើនការរំលាយអាហាររបស់អ្នកបានល្អ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

អ្នកអង្គុយមើលរឿងភាគយូរៗអំឡុងពេលធ្វើការពីផ្ទះ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទាំងនេះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម