ក្រោយមករដូវរួច៣ថ្ងៃ មនុស្សស្រីគួរហូបអាហារទាំងនេះដើម្បីសម្រស់ស្អាតក្មេងដូចអាយុ២០ឆ្នាំ
- 2021-10-21 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយមករដូវរួច៣ថ្ងៃ មនុស្សស្រីគួរហូបអាហារទាំងនេះដើម្បីសម្រស់ស្អាតក្មេងដូចអាយុ២០ឆ្នាំ
ការមករដូវ ជារឿងដែលមនុស្សស្រីគួរយកចិត្តទុកដាក់ ពិសេសនៅមុននិងក្រោយមកប៉ុន្មានថ្ងៃ។ ដោយឡែក ពេលនេះ កញ្ញា សូមណែនាំអ្នកឲ្យដឹងពីអាហារ៣មុខ គួរទទួលទាមក្រោយមករដូវរួច ៣ថ្ងៃ។
១. ផ្លែល្ពៅ
ល្ពៅ សម្បូរដោយប្រូតេអ៊ីន និង Fiber ជាច្រើន ដែលសារធាតុទាំងនេះជួយសម្រួលដល់ការចិញ្ចឹមរាងកាយ ក្រពះ ជួយជម្រុញអេម៉ូក្លូប៊ីន ចរាចរណ៍ឈាមឲ្យរត់ស្រួលផងដែរ។ លើសពីនេះ តាមការសិក្សារបស់សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិច បង្ហាញថា អ្នកដែលញ៉ាំផ្លែល្ពៅទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានដល់ទៅ ៤០ %។
២. សណ្តែកក្រហម
តាមចិនបុរាណ យល់ថាសណ្តែកក្រហមជាឱសថដែលជួយសម្រួលដល់អរម៉ូន ធ្វើឲ្យមុខងារតម្រងនោមប្រសើរឡើង បញ្ឈប់ការហូរឈាម ជំនួយឆ្អឹងផងដែរ។ លើសពីនេះ មនុស្សស្រីដែលញ៉ាំសណ្តែកក្រហមទៀងទាត់ អាចបន្សាបជាតិពុលចេញពីក្នុងស្បែក និងពង្រឹងសរីរាង្គក្នុងរាងកាយផងដែរ។
៣. ទឹកឃ្មុំ
យោងតាមវេជ្ជបណ្ឌិត Zeng Youling អះអាងថា ប្រសិនបើមនុស្សស្រីមានទម្លាប់ផឹកទឹកឃ្មុំរាល់ថ្ងៃ ពិសេស ក្រោយ៣ថ្ងៃបន្ទាប់ពីមករដូវ វានឹងផ្តល់ផលល្អដល់ការបន្សាបជាតិពុលក្នុងស្បូន ជួយចិញ្ចឹមស្បែក ឲ្យភ្លឺថ្លាផងដែរ។ បន្ថែមពីនេះ ទឹកឃ្មុំក៏ផ្ទុកនូវជីវជាតិជាច្រើន ដែលសម្រួលការរំលាយអាហារ ការពារការកើតឡើងនៃជំងឺរោគស្រ្តីផ្សេងៗផងដែរ៕