រឿងសំខាន់ៗ ៤ យ៉ាងដែលត្រូវធ្វើដើម្បីក្លាយជាមនុស្សដ៏ល្អប្រសើរម្នាក់នៅក្នុងសង្គម
- 2021-10-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗ ៤ យ៉ាងដែលត្រូវធ្វើដើម្បីក្លាយជាមនុស្សដ៏ល្អប្រសើរម្នាក់នៅក្នុងសង្គម
មនុស្សជាច្រើនឆ្ងល់ថា តើវាពិតជាអាចទៅរួចទេក្នុងការក្លាយជាមនុស្សម្នាក់ដ៏ល្អប្រសើរជាងមុននៅពេលអ្នកធំពេញវ័យ វ័យចំណាស់ និងនៅពេលចាស់នោះ? ហើយចម្លើយនោះគឺច្បាស់ណាស់ថាវាប្រាកដជាបាន។ អ្នកណាៗចង់ក្លាចជាមនុស្សល្អប្រើសើរ និងមានភាពជោគជ័យក្នុងជីវិតរស់នៅដូចៗគ្នា ប៉ុន្តែគ្រាន់តែអ្នកខ្លះដឹងពីរបៀបអនុវត្តរហូតបានសម្រចគោលដៅ ហើយមនុស្សមួយចំនួនទៀតក៏មិនបានសម្រេចទៅតាមអ្វីដែលខ្លួនចង់បានដែរ។
វាតែងតែមានវិធីដើម្បីធ្វើការកែលម្អចំពោះខ្លួនឯង ហើយអ្វីដែលសំខាន់ជាងគេបំផុតនោះគឺការប្ដេជ្ញាចិត្តចំពោះខ្លួនអ្នកក្នុងការសម្រេចនូវអ្វីដែលអ្នកចង់បាន ចង់ធ្វើ។ តើអ្វីទៅជាវិធីល្អបំផុតដើម្បីក្លាយជាមនុស្សម្នាក់ដែលល្អប្រសើរជាងមុននោះ? តើវិធីណាដែលងាយស្រួលបំផុតក្នុងការអនុវត្ត?
វិធីសំខាន់ៗបំផុតដើម្បីធ្វើឲ្យអ្នកក្លាយជាមនុស្សល្អប្រសើរជាងមុននោះរួមមាន៖
១. ការមានទឹកចិត្តល្អសប្បុរសធម៌ ចេះជួយយកអាសាអ្នកដទៃ និងធ្វើឲ្យអ្នកទទួលបានសុខុមាលភាពល្អផ្នែកផ្លូវចិត្ត។
២. ការបោះចោលរាល់កំហឹងដែលមាននៅក្នុងខ្លួន ការផ្លាស់ប្តូរជំនឿឬទម្លាប់នៃការខឹងរបស់អ្នកឲ្យទៅជាភាពស្ងប់វិញ និងការអភ័យទោសដែលអ្នកមិនទុកវានៅក្នុងចិត្ត។
៣. ការជំរុញលើកទឹកចិត្តនឹងបង្កើនភាពខ្លាំងសម្រាប់ខ្លួនឯងដូចជាការធ្វើអ្វីៗដែលអ្នកចេះ ឬសាកល្បងធ្វើអ្វីថ្មីៗដែលអ្នកមិនធ្លាប់ធ្វើពីមុនមក ដើម្បីស្វែងរកភាពខ្លាំងរបស់អ្នក ហើយធ្វើការបង្ហាត់បង្រៀនវាទៅកាន់អ្នកដទៃ។
៤. ផ្ដោតការយកចិត្តចំពោះខ្លួនឯងជាងអ្វីៗទាំងអស់ ការថែទាំខ្លួនឯងទាំងសុខភាពរាងកាយនឹងសុខភាពផ្លូវចិត្តគឺជារឿងចាំបាច់ ពីព្រោះវាជួយឲ្យអ្នកអាចដោះស្រាយនឹងប្រឈមមុខរាល់បញ្ហា ឬឧបសគ្គដែលមាននៅក្នុងជីវិតរស់នៅបានដោយងាយស្រួល។
ដើម្បីក្លាយជាមនុស្សល្អប្រសើរម្នាក់នៅក្នុងសង្គមរស់នៅវាទាមទារឲ្យមានការលះបង់ច្រើនណាស់ ហើយវាក៏ជារឿងដ៏អស្ចារ្យផងដែលនៅពេលដែលអ្នកធ្វើវាបាននោះ ពីព្រោះវាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ខ្លួនឯងផង ក្រុមគ្រួសារមិត្តភក្ដិ មនុស្សជុំវិញខ្លួន និងទៅកាន់សង្គមរស់នៅ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖