សញ្ញាទាំង ៦ យ៉ាងនេះបញ្ជាក់ថាអ្នកគឺជាមនុស្សខ្លាចជ្រុលនឹងគិតតែរឿងអវិជ្ជមាន

  • 2021-10-19 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពភ័យខ្លាចស្លន់ស្លោ ឬហៅថាវិចារណញ្ញាណអវិជ្ជមានត្រូវបានចែកចេញជាពីរគឺ ការជឿនឹងគិតថារឿងអាក្រក់នឹងកើតឡើងគ្រប់ពេលវេលាគ្រប់ទីកន្លែង ហើយនឹងការគិតថាមនុស្សដទៃទៀតនឹងធ្វើបាបអ្នកដោយគ្មានមូលហេតុច្បាស់លាស់។ ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលអ្នកគិតថាអាចជាមនុស្សខ្លាចជ្រុល ឬភ័យស្លន់ស្លោនោះអ្នកអាចមើលដឹងបានតាមរយះអាកប្បកិរិយា ឬពាក្យសម្ដីនឹងការនិយាយរបស់ពួកគេ។

ទាំងនេះគឺជាអាកប្បកិរិយាទូទៅទាំង ៦ យ៉ាងរបស់មនុស្សម្នាក់ដែលមានការខ្លាចជ្រុលនឹងគិតតែរឿងអវិជ្ជមានជានិច្ច៖

១. គេម្នាក់នោះតែងតែចូលចិត្តការប្រកែកយកតែឈ្នះ និងយកតែឈ្នះដោយគ្មានហេតុផលឡើយ

២. គឺជាប្រភេទមនុស្សដែលមានការព្រួយបារម្ភថាការធ្វើនេះធ្វើនោះអាចនឹងត្រូវបានគេបោកបញ្ឆោត

៣. ជាមនុស្សដែលមិនជឿទុកចិត្តអ្នកដទៃឡើយដោយធ្វើការវិភាគមិនឲ្យសល់អ្វីសោះ

៤. គេនឹងមានការការពារខ្លាំងទៅលើគ្រប់ទង្វើរហូតបង្ហាញអារម្មណ៍ខ្លាចគេបោកប្រាស់ក្បត់

៥. គេនោះតែងតែធ្វើការរវិនិច្ឆ័យដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ និងមិនដែលលើកលែងទោសឲ្យអ្នកដទៃឡើយ

៦. ជាមនុស្សដែលនៅមិនស្រណុក ហើយមិនអាចធ្វើចិត្តឲ្យសប្បាយបាន តែគិតត្រៀមខ្លាចបញ្ហាកើតមានឡើងជានិច្ច

មូលហេតុដែលបណ្ដាលឲ្យអ្នកខ្លះក្លាយជាមនស្សបែបនេះគឺវាអាចបណ្ដាយមកពីការផ្សារភ្ជាប់ជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តដែលបណ្តាលឲ្យគេមានការរស់នៅដោយមានតែការព្រួយបារម្ភ ការភ័យខ្លាចជាមួយមនុស្សជុំវិញខ្លួន និងការគិតថាអ្នកដទៃអាចព្យាយាមបោកប្រាស់ឬធ្វើបាបគេ វាជាជំងឺអសមត្ថភាពមួយដែលអ្នកគួរតែចៀសវាងឲ្យបាន ហើយត្រូវតែខិតខំព្យាយាមរិះរកវិធីព្យាបាល៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម