រឿងសំខាន់ៗ ៤ យ៉ាងដែលអ្នកត្រូវធ្វើដើម្បីទទួលបានភាពជឿជាក់ខ្លាំងចំពោះខ្លួនឯង
- 2021-10-19 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗ ៤ យ៉ាងដែលអ្នកត្រូវធ្វើដើម្បីទទួលបានភាពជឿជាក់ខ្លាំងចំពោះខ្លួនឯង
ការមានទំនុកចិត្តលើខ្លួនឯងនឹងផ្តល់គុណប្រយោជន៍ជាច្រើនចំពោះអ្នក ទាំងការយល់ឃើញរបស់អ្នក ការជឿជាក់នូវអ្វីៗដែលខ្លួនបានសម្រេចចិត្តធ្វើ និងការចាប់យកឱកាសជាច្រើនដែលកំពុងតែរង់ចាំនៅខាងមុខអ្នកជាដើម។ ទំនុកចិត្តនេះវាមិនសំដៅតែទៅលើប្រភេទមនុស្សដែលមានកម្រិតវប្បធម៌ ឬជំនាញចំណេះដឹងខ្ពស់នោះទេ គឺវាសំដៅទៅលើមនុស្សទូទៅ។
សម្រាប់មនុស្សជាច្រើនទំនុកចិត្តលើខ្លួនឯងគឺជាការពិបាកក្នុងការឆ្លងកាត់ និងពិបាកក្នុងការកសាងវាឲ្យមាននៅក្នុងខ្លួនប្រសិនបើអ្នកតែងតែជួបបញ្ហាជាច្រើននៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃ តែកុំបារម្ភពីព្រោះមានវិធីជាច្រើនដែលអ្នកអាចបង្កើនបានភាពជឿជាក់ទាំងនោះឡើងបាន។
ទម្លាប់ល្អៗទាំង ៤ យ៉ាងនេះដែលអាចធ្វើឲ្យអ្នកទទួលបានទំនុកចិត្តខ្ពស់លើខ្លួនឯង៖
១. ការអានសៀវភៅឲ្យបានញឹកញាប់នឹងធ្វើឲ្យអ្នកទទួលបានភាពជឿជាក់ ពីព្រោះការអានអាចបញ្ចៀសអ្នកពីការគិតទៅលើភាពអវិជ្ជមានដែលអាចកើតឡើងដោយប្រកាណាមួយ
២. ចូលរួមការងារស្ម័គ្រចិត្តជួយសហគមន៍ ការជួយអ្នកដទៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អនឹងសប្បាយចិត្ត ហើយអាចជួយបង្កើនការគោរពឲ្យតម្លៃខ្លួនឯងនឹងមនុស្សដទៃទៀត
៣. ទំនាក់ទំនងសង្គមមិត្តភក្តិនឹងគ្រួសារ វានឹងនាំអ្នកឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយជុំវិញខ្លួន និងធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃបានប្រសើឡើង
៤. ការរស់នៅជាមួយទម្លាប់ល្អៗ ទាំងការរស់នៅ របបអាហារញ៉ាំរាល់ថ្ងៃ ទម្លាប់ហាត់ប្រាណ អកប្បកិរិយាសុភាពរាបសារស់រាយរាក់ទាក់ និងការចេះជួយអ្នកដទៃដែលកំពុងត្រូវការជំនួយ
ដូចច្នេះអ្នកគួរតែព្យាយាមអនុវត្តទម្លាប់ល្អៗទាំងប៉ុន្មានខាងលើនេះជាប្រចាំដើម្បីជួយបង្កើនទំនុកចិត្តផ្ទាល់ខ្លួនរបស់អ្នកឲ្យបានប្រសើរឡើងជាងមុន ហើយមិនត្រឹមតែប៉ុណ្ណោះវាគឺជាគន្លឹះនៃការបង្កើតអារម្មណ៍វិជ្ជមាននៅក្នុងខ្លួន និងអត្ថប្រយោជាន៍ជាច្រើនទៀតសម្រាប់ការរស់នៅរបស់អ្នក៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖