រឿង ៥ យ៉ាងនេះដែលត្រូវចងចាំដើម្បីការរស់នៅប្រកបដោយភាពសប្បាយរីករាយ
- 2021-10-13 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៥ យ៉ាងនេះដែលត្រូវចងចាំដើម្បីការរស់នៅប្រកបដោយភាពសប្បាយរីករាយ
ការគិតរបស់មនុស្សម្នាក់ៗគឺគ្មានដែនកំណត់នោះទេ ប៉ុន្តែជាទូទៅគឺមានតែប៉ុន្មានចំណុចនេះទេ ការធ្វើអ្វីគ្រប់យ៉ាងដើម្បីរស់រានមានជីវិត ការពារខ្លួនឯងពីបញ្ហា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ថ្វីត្បិតតែអ្នកខ្លះស្ទើតែមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែនៅតែមិនមានភាពសប្បាយចិត្តក្នុងឆាកជីវិតរបស់ពួកគេ ពីព្រោះគ្រប់មនុស្សទាំងអស់គឺមានភាពអវិជ្ជមាននៅក្នុងខួរក្បាលដែលតែងតែមករករឿងពួកគេ។
ការរៀនរស់នៅឲ្យសប្បាយចិត្តចំពោះអ្វីៗដែលខ្លួនមានគឺមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះឆាកជីវិតតែងតែមានការលាយឡំទុក្ខសោក និងភាពសប្បាយរីករាយ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកត្រូវតែចងចាំក្នុងចិត្តជានិច្ចដើម្បីជួយអ្នកឲ្យរៀនសប្បាយចិត្ត និងរីករាយក្នុងជីវិតប្រចាំថ្ងៃ។
មកអនុវត្តតាមវិធីទាំង ៥ ខាងក្រោមនេះដើម្បីទទួលបានការរស់នៅប្រកបដោយភាពសប្បាយចិត្ត៖
១. បញ្ឈប់ការព្រួយបារម្ភគ្រប់រឿង តែរៀនសប្បាយចិត្តនូវអ្វីដែលខ្លួនកំពុងតែមាន
២. ទទួលស្គាល់ទៅថាភាពល្អឥតខ្ចោះនៅក្នុងឆាកជីវិតរស់របស់មនុស្សគឺគ្មាននៅលើលោកនេះទេ
៣. ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវតែយកភាពវិជ្ជមានមកដាក់ក្នុងខ្លួនជានិច្ច
៤. រៀនគ្រប់គ្រងអំពីជីវិតរស់នៅ និងជីវិតការងាររបស់អ្នកឲ្យមានតុល្យភាពស្មើគ្នា
៥. ចំណាយពេលឲ្យបានច្រើនជាមួយធម្មជាតិ ជាមួយក្រុមគ្រួសារមិត្តភក្ដិ និងមនុស្សដែលមានភាពវិជ្ជមាន
ហើយរាល់ពេលដែលអ្នកមិនសប្បាយចិត្ត ត្រូវគិតនឹងរំលឹកអំពីពេលវេលាល្អៗកន្លងមក ដើម្បីកុំឲ្យភាពអវិជ្ជមានធ្វើបាបចិត្តអ្នក។ បើកើតទុក្ខ កើតទុក្ខមួយភ្លេតទៅ ហើយបន្ទាប់មកត្រូវរកជំនួយនឹងប្រែស្ថានភាពអាក្រក់ទាំងនោះឲ្យទៅជាភាពស្បាយរីករាយវិញ រៀនរស់នៅបែបរីករាយគ្រប់វិនាទីដែលអ្នកមាន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖