៤ វិធីនេះធ្វើឲ្យអ្នករស់នៅដោយភាពសប្បាយចិត្តនឹងគ្មានភាពសោកស្ដាយនៅក្នុងឆាកជីវិត
- 2021-10-11 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីនេះធ្វើឲ្យអ្នករស់នៅដោយភាពសប្បាយចិត្តនឹងគ្មានភាពសោកស្ដាយនៅក្នុងឆាកជីវិត
មានមនុស្សជាច្រើនដែលបានរស់នៅដោយការសម្រេចចិត្តជ្រើសរើសដោយឪពុកម្តាយ ឬសាច់ញាតិពីព្រោះដោយសារមុខជំនួញ របររកស៊ីជាដើម។ តែក៏មានច្រើនទៀតដែរ កុំពុងតែរស់នៅតាមបែបដែលខ្លួនពិតជាងចង់បាន ពីព្រោះឆាកជីវិតសព្វថ្ងៃនេះមានឱកាសជាច្រើនណាស់។
ការរស់នៅដោយគ្មានភាពសោកស្តាយអំពីអ្វីដែលខ្លួនបានធ្វើទើបហៅថាជាការរស់នៅដោយសេរីភាព និងជាសុភមង្គលនៃការរស់នៅនៃជីវិតរបស់អ្នក។ អ្នកអាចជ្រើសរើសមុខជំនាញដែលខ្លួនពូកែក្នុងការសិក្សា ជ្រើសរើសការងារដែលខ្លួនចង់បានចូលចិត្តធ្វើ កន្លែងដើរលេង កន្លែងរស់នៅ ការជ្រើសរើសសង្សារ និងជាច្រើនរាប់មិនអស់ទៀត។
សម្រាប់អ្នកដែលរស់នៅដោយមិនបានធ្វើការជ្រើសរើសដោយខ្លួនឯង ហើយមិនចង់មានការសោកស្តាយក្នុងជីវិតនោះ អ្នកគួរតែអនុវត្តតាមចំណុចទាំង ៤ នេះ៖
១. តែងតែបើកចំហ ឬធ្វើចិត្តឲ្យទូលាយក្នុងការចាប់យក និងទទួលយកឱកាសថ្មីៗដែលមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក
២. ត្រូវចាំថាភាពបរាជ័យគឺល្អជាងការមិនដែលសាកល្បងឬធ្វើ ពីព្រោះអ្នកនឹងទទួលបានបទពិសោធពីវា
៣. ទទួលស្គាល់នឹងឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនបានធ្វើ ហើយសប្បាយចិត្តទៅនឹងអ្វីដែលខ្លួនមានបាន
៤. ចាត់ទុករឿងទាំងអស់ដែលបានកើតឡើងរួចហើយជាមេរៀន ជាបទពិសោធសម្រាប់ធ្វើការកែលម្អផ្លាស់ប្តូរនៅថ្ងៃអនាគត
បញ្ហាទាំងនោះគឺមកពីចំណង់នឹងការចង់បាន! បើអ្នកធ្វើការប្រៀបធៀបជាមួយអ្នកអត់ក្រក្សត់ អ្នកនឹងឃើញថាអ្នកមានគ្រប់គ្រាន់ហើយ តែបើអ្នកធ្វើការប្រៀបធៀបជាមួយអ្នកមានលើយើងនោះអ្នកនឹងមានភាពចង់បានមិនចេះចប់ឡើយដែលវាជាហេតុធ្វើឲ្យអ្នករស់នៅដោយគ្មានភាពសប្បាយចិត្ត៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖