រឿងពិត ៣ យ៉ាងដែលអ្នកមិនអាចទាញវាឲ្យត្រលប់ក្រោយវិញបានឡើយ

  • 2021-10-11 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាៗក៏ធ្លាប់បានបង្កើតកំហុសដែរ ហើយកំហុសទាំងនោះពេលខ្លះអាចនឹងធ្វើការកែប្រែបាន ជួសជុលបាន តែខ្លះទៀតគឺនឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរជារៀងរហូតទៅ។ វាគឺជារឿងពិតដែលតែងតែបានកើតឡើងនៅក្នុងឆាកជីវិតមនុស្សលោក តែត្រូវចាំដែលថាគ្មាននរណាម្នាក់ល្អគ្រប់ដប់ឬល្អឥតខ្ចោះនោះទេគឺតែងតែមានកំហុស មិនថាតិចឬច្រើន។

រឿងដែលបានកើតឡើងទាំងអស់នោះវានឹងបានបង្រៀនអ្នក វានឹងក្លាយជាបទពិសោធជីវិតរបស់អ្នក ដើម្បីទុកជាមេរៀនទៅថ្ងៃអនាគត។ តែអ្នកគួរតែមានការប្រុងប្រយ័ត្នរាល់អ្វីៗដែលអ្នកសម្រេចចិត្តនឹងធ្វើ ពីព្រោះមានរឿងមួយចំនួនបើអ្នកបានធ្វើរួចហើយគឺមិនអាចជួសជុល ឬត្រលប់ក្រោយវិញបានទេ។

ទាំងនេះគឺជារឿង ៣ យ៉ាងដែលអ្នកមិនអាចទាញវាឲ្យត្រលប់មកវិញបានឡើយ៖

១. ពេលវេលាដែលកន្លងផុតហើយ ដូចអ្នកបានដឹងហើយថាសង្ខារមនុស្សមិនទៀងទេ កុំចាំដល់ពេលបាត់បង់ហើយទើបមានការសោកស្តាយ ព្យាយាមធ្វើអ្វី ឲ្យរបស់អ្វីតាមលទ្ធភាពដែលអាចធ្វើបានខណៈពេលដែលអ្នកនៅមានពេលវេលា។

២. ពាក្យពេចន៍ដែលអ្នកបាននិយាយរួចហើយ កុំយករឿងផ្ទាល់ខ្លួនឬកំហឹងមកដាក់មុខ អ្នកអាចនឹងនិយាយពាក្យអាក្រក់ៗដែលធ្វើឲ្យអ្នកដៃឈឺចាប់ និងបាក់ទឹកចិត្ត ហើយអ្នកនឹងមិនអាចទាញយកពាក្យដែលបាននិយាយនោះមកវិញបានឡើយ។

៣. ការបោកប្រាស់ទៅលើភាពជឿទុកចិត្តនឹងភាពស្មោះត្រង់ អ្នកនឹងមិនមានមិត្តភក្ដិ ក្រុមគ្រួសារ ឬដៃគូស្និទ្ធស្នាលស្មោះត្រង់ឡើយ ពីព្រោះអ្នកមិនបានបង្កើតកសាងភាពជឿទុកចិត្ត ភាពស្មោះត្រង់ទៅកាន់ពួកគេ ឬក៏អ្នកបានធ្វើវាឡើងដោយភាពក្លែងក្លាយ។

មនុស្សល្អមានចំណេះដឹងខ្ពស់ពេលខ្លះបានធ្វើការសម្រេចចិត្តខុសដែលបណ្តាលឲ្យអ្នកដទៃធ្លាក់ដុនដាប ប៉ុន្តែមិនមែនបានន័យថាគេនោះជាមនុស្សអាក្រក់ឡើយ ពីព្រោះអ្នកណាក៏បង្កើតកំហុសដែរ គ្រាន់តែកុំបង្កើតកំហុសដដែលៗ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម