កម្ពុជាយើងជាប់លេខ ១ ជាប្រទេសដែលរស់រាយរាក់ទាក់ជាងគេនៅលើពិភពលោក ២០២១

  • 2021-10-11 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីពេលថ្មីៗនេះគេហទំព័រសម្រាប់អ្នកធ្វើដំណើរដ៏ល្បីមួយឈ្មោះថា Rough Guides បានធ្វើការបង្ហោះអត្ថបទមួយបង្ហាញអំពីប្រទេសល្អបំផុតទាំង ១០ ដែលមានប្រជាជនរស់រាយរាក់ទាក់ជាងគេនៅលើពិភពលោក។ ក្នុងចំណោមប្រទេសទាំង ១០ ដែលជាប់ចំណាត់ថ្នាក់នោះត្រូវបានបោះឆ្នោតឡើងដោយអ្នកតាមដាននៅលើប្រព័ន្ធបណ្ដាញសង្គម Twitter, Facebook របស់គេហទំព័រ Rough Guides ដែលពួកគេបានជ្រើសរើស។

ខាងក្រោមនេះគឺជាប្រទេសដែលមានរស់រាយបំផុតទាំង ១០ នៅលើពិភពលោកដែលត្រូវបានបោះឆ្នោតឡើងដោយអ្នក ដោយចាប់ផ្ដើមរាប់ថយក្រោយពីចំណាត់ថ្នាក់ទីដប់៖

១០. ប្រទេសស្រីលង្កា “ទាំងទេសភាពស្រស់ស្អាត និងភាពរស់រាយរបស់ប្រជាជននៅទីនោះ”

៩. ប្រទេសស្កុតឡែន “ប្រជាជននៅតាមជនបទគឺមានភាពរស់រាយរាក់ទាក់យ៉ាងខ្លាំង”

៨. ប្រទេសហ្វីជី “ជនជាតិល្អបំផុតដែលមានទឹកចិត្តធំទូលាយជាងគេ បើទោះបីជាពួកគេក្រក៏ដោយ”

៧. ប្រទេសឥណ្ឌូនេស៊ី “ពួកគេមានភាពស្វាគមន៍ចំពោះជនបរទេសដែលចូលទៅកាន់ប្រទេសរបស់ខ្លួន”

៦. ប្រទេសមីយ៉ាន់ម៉ា (ភូមា) “ភាពសប្បុរស ប្រជាប្រិយភាព និងភាពរួសរាយរាក់ទាក់របស់ប្រជាជន”

៥. ប្រទេសថៃ “ត្រូវបានគេនិយាយថាជាទឹកដីនៃភាពសម្បូរបែប”

៤. ប្រទេសនេប៉ាល់ “ពួកគេចូលចិត្តចែករំលែកបទពិសោធន៍ល្អៗរាប់ពេលមានការជួបជុំគ្នា”

៣. ប្រទេសឡាវ “ភាពរម្យទម ភាពរួសរាយរាក់ទាក់គឺជារបៀបរស់នៅរបស់ប្រជាជនឡាវ”

២. ប្រទេសហ្វីលីពីន “ប្រជាជនចូលចិត្តផ្ដល់ភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយ”

១. ប្រទេសកម្ពុជា “ជាទឹកដីនៃស្នាមញញឹម ភាពរស់រាយរាក់ទាក់ និងទឹកចិត្តសប្បុរស បើទោះបីជាកម្ពុជាបានឆ្លងកាត់រឿងជាច្រើនមកក៏ដោយគឺនៅតែបង្ហាញស្នាមញញឹមនៅលើមុខរបស់ពួកគេជានិច្ច”៕

ប្រភពរូបភាព៖ Pexels, Pinterest

ចុចអានបន្ត៖

ប្រភព៖ Rough Guides ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម