សត្វឆ្កែដែលធ្វើទឹកមុខគួរឲ្យខ្លាច ត្រូវបានគេត្រូលផ្អើលពេញបណ្ដាញសង្គម Twitter
- 2021-09-30 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វឆ្កែដែលធ្វើទឹកមុខគួរឲ្យខ្លាច ត្រូវបានគេត្រូលផ្អើលពេញបណ្ដាញសង្គម Twitter
មានសត្វឆ្កែមួយក្បាលត្រូវបានគេមើលឃើញ និងថតរូបបានខណៈពេលដែលវាកំពុងតែសំងំនៅលើរបងសួនច្បាររបស់វានឹងកំពុងតែសម្លឹងសម្លក់ជាមួយក្រសែភ្នែកដែលមើលទៅគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់។ សត្វឆ្កែមួយនោះត្រូវបានគេធ្វើការប្រៀបធៀបទៅនឹងត្លុក Pennywise The Clown ពីខ្សែភាពយន្ត “It” និងត្រូវបានគេដាក់រហ័សនាមថា “ឆ្កែបិសាច”។
បុរសដែលបានរូបថតនោះ បានបង្ហោះនៅលើប្រព័ន្ធបណ្ដាញសង្គម Twitter @thegallowboob និងបានសរសេរថា “ខ្ញុំមិនដែលខ្លាចសត្វឆ្កែណាដូចឆ្កែនេះទេ” ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ត្រូវបានគេធ្វើការប្រៀបធៀបជាមួយនឹង លោក ម៉ៃឃើលជែកសាន់ នៅក្នុងរឿង “Thriller” ផងដែរ ពីព្រោះនៅក្នុងក្រសែភ្នែករបស់សត្វឆ្កែនោះមើលទៅដូចជាកំពុងមានគំនុំជាមួយអ្នកអញ្ចឹង។
ចាប់តាំងពីការចែករំលែករូបភាពនោះមក វាត្រូវបានគេចូលចិត្តជាង ២០០,០០០ អ្នកនឹងត្រូវបានគេធ្វើការចែករំលែកបន្ដ ច្រើនជាង ២២,០០០ ដងឯណោះ។
ក្នុងនោះដែលក៏មានមនុស្សជាច្រើនមានការអស់សំណើចជាមួយសត្វឆ្កែនោះ ហើយអ្នកផ្សេងទៀតបាននិយាយលេងសើចថា៖ “ឆ្កែនេះមើលទៅដូចជាឃាតករអញ្ចឹង វាកំពុងតែរៀបចំផែនការដើម្បីធ្វើបាបអ្នកហើយ” និងមានអ្នកលេង Twitter ជាច្រើនអ្នកទៀតបានត្រូលចែករំលែករូបភាពបែបកំប្លែងខុសៗគ្នា៕
ប្រភពរូបភាព៖ LadBible
ចុចអានបន្ត៖