តាមពិតមូលហេតុ ៦ យ៉ាងនឹងសោះដែលធ្វើឲ្យអ្នកនៅលីវយូរជាងគេ

  • 2021-10-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សជាច្រើនបានទទួលការព្រងើយកន្តើយរាល់ពេលបាននិយាយ ឬណាត់ជួបជាមួយនរណាម្នាក់ ហើយនៅពេលដែលគេមិនចាប់អារម្មណ៍ជាមួយអ្នក ពួកគេអាចដើរចេញឬមិនឆ្លើយតបអ្នកតឡើយបន្ទាប់ពីការជួបនោះ។ រឿងបែបនេះ ការព្រងើយកន្តើយពិតជាធ្វើឲ្យមនុស្សធ្លាក់ទឹកចិត្តរហូតដល់មានភាពសោកសៅ និងមានការឈឺចិត្តយ៉ាងខ្លាំង។

អ្នកធ្លាប់តែគិតថាចង់បានអ្នកដែលមានចិត្តដូចគ្នាទើបមិនសូវមានការឈ្លោះប្រកែក ក៏ប៉ុន្តែអ្នកនៅតែរកមិនបាន ហើយដល់ពេលគម្រោងចង់បានយ៉ាងម៉េចក៏ដោយក៏នៅតែមិនអាចរកបានមួយនឹងគេទៀត ជាពិសេសគឺតាំងពីពេលកូវីដចូលមក គឺរកមួយធ្វើថ្នាំមិនបានសោះ។

តាមពិតវាមិនមែនដោយសារតែកូវីដនោះទេ តែវាមកពីកត្តាមួយចំនួនខាងក្រោមនេះដែលធ្វើឲ្យអ្នកនៅលីវយូរជាងគេ ឬមិនអាចរកសង្សារបានមួយនឹងគេ៖

  • ដោយសារអ្នកតែងតែធ្វើការគិតថាមនុស្សឥឡូវនេះទុកចិត្តមិនសូវបានទេ អ្នកខ្លាចគេបោកស៊ីចោល
  • អ្នកចូលចិត្តធ្វើការប្រៀបធៀបមនុស្សម្នាក់នោះជាមួយនរណាម្នាក់ទៀតមុននឹងអ្នកជ្រើសរើស
  • ពេលខ្លះអ្នកមានភាពខ្ចិលច្រអូស ឬមានភាពក្រអើតក្រទម និងឬកពេកទៅកាន់មនុស្សដែលអ្នកចង់ណាត់ជួប
  • ដោយសារតែអ្នកនៅមិនទាន់អាចបោះបង់ចោលបានចំពោះទំនោរនៃការរកបុរសឬស្ត្រីគ្រប់លក្ខណ
  • មកពីអ្នកនៅតែគិតទៅលើរូបសម្រស់ ភាពទាក់ទាញនឹងទ្រព្យសម្បត្តិជាមុន ជាងគុណសម្បត្តិរបស់មនុស្សនោះ
  • និងដោយសារអ្នកមានភាពឯករាជ្យជោគជ័យខ្លាំង ទើបអ្នកគិតថាការមានសង្សារគឺមិនសំខាន់សម្រាប់អ្នកឡើយ

ហើយបញ្ហាមួយចំនួនទៀតនោះវាក៏អាចមកពីការតុបតែងខ្លួនមិនទាក់ទាញ និងគ្មានរបស់ទំនើបៗប្រើនឹងគេ ឬក៏អាចមកពីការនិយាយស្តីមិនសមរម្យរបស់អ្នកជាមួយនឹងគេដែលវាអាចបង្ហាញពីបុគ្គលិកលក្ខណមិនល្អរបស់អ្នកបាន។ ដូចច្នេះអ្នកគួរតែធ្វើការផ្លាស់ប្តូរពួគវាចេញ ហើយព្យាយាមបង្ហាញពីអតចរឹតនឹងបុគ្គលិកលក្ខណល្អៗ ពិតៗវិញទើបជាភាពទាក់ទាញដ៏ល្អសម្រាប់មនុស្សជុំវិញខ្លួន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម