មូលហេតុ ៤ យ៉ាងនេះដែលអ្នកមិនបានដឹងថាមានគេកំពុងតែលួចស្រឡាញ់

  • 2021-10-01 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលណាក៏ដោយដែលអ្នកបានចេញក្រៅជួបជុំគ្នាជាមួយមិត្តភក្តិពីកន្លែងធ្វើការ ពីសាលារៀនឬក៏មិត្តភក្តិតៗគ្នាក៏ដោយ មានពេលមួយដែលអ្នកសល់តែពីរនាក់ ច្បាស់ណាស់ថាមានម្នាក់ក្នុងចំណោមអ្នកទាំងពីរនឹងមានម្នាក់បញ្ចេញកាយវិការ នៅស្ងៀមស្ងាត់បែបអៀនៗ។

បន្ទាប់ពីនោះអ្នកថែមទាំងបានទៅណាមកណាជាមួយគ្នា ជួយការងារជាច្រើន និងបានចេញក្រៅជាមួយគ្នាជាញឹកញាប់ ប៉ុន្តែអ្នកប្រហែលគ្រាន់តែគិតថាវាជាការជួយគ្នាបែបលក្ខណមិត្តភក្តិ ឬក៏ព្រោះតែអ្នកគឺជាមនុស្សចរិតល្អ ចូលចិត្តជួយអ្នកដទៃគ្រប់គ្នាតែប៉ុណ្ណោះ។ តែបើតាមពិតវិញ មានម្នាក់ក្នុងចំណោមអ្នកទាំងពីរកំពុងតែមានចំណាប់អារម្មណ៍លើគ្នាហើយ។ នោះគេហៅថាអ្នកមានគេលួចស្រឡាញ់ ឬក៏អ្នកលួចស្រឡាញ់គេតែភាគីម្ខាងទៀតមិនបានដឹងខ្លួនឡើយ។

ទាំងនេះគឺជាហេតុផលចម្បងមួយចំនួនដែលអ្នកមិនបានដឹងថាគាត់កំពុងតែលួចស្រឡាញ់អ្នក ឬអ្នកកំពុងតែលួចស្រឡាញ់គាត់៖

  • ដោយសារតែគេម្នាក់នោះមិនដែលធ្លាប់មានស្នេហាពីមុនមកទាល់តែសោះ វាអាចជាលើកដំបូងរបស់គាត់
  • ដោយសារតែគាត់នោះមិនបានយល់ដឹងអំពីការផ្ដល់ ឬទទួលយកសេចក្ដីស្រឡាញ់បែបស្នេហាពីអ្នកដទៃ
  • គេនោះគិតថាវាជារឿងធម្មតាទៅហើយសម្រាប់ភាពយុវវ័យក្នុងការប្រស្រ័យទាក់ទងគ្នាបែបពួកម៉ាក់ស្និតស្នាលបែបនេះ
  • គេនោះគិតថាការមានទំនាក់ទំនងស្នេហាគឺត្រូវតែមានដំណើរទៅតាមលក្ខខណ្ឌរបស់វាដូចជាវ័យដែលគួរមានទំនាក់ទំនង និងពេលវេលាដែលគួរមានជាដើម

បើនិយាយអំពីទំនាក់ទំនងស្នេហាគ្រាដំបូងគឺវាពិតជាមានភាពស្មុគស្មាញណាស់ ពេលខ្លះទម្រាំតែអ្នកបានដឹងនោះប្រហែលជាគេអស់ចិត្តទៅលើអ្នកវិញក៏ថាបាន ឬក៏គេនោះងាកទៅរកអ្នកផ្សេងថ្មីបាត់ទៅហើយ។ ដូចច្នេះអ្នកគួរសម្លឹងមើលទៅលើអកប្បកិរិយារបស់គាត់ឲ្យបានម៉ត់ចត់ ហើយអ្នកអាចជាអ្នកបោះជំហានមុន ប្រសិនបើគាត់នោះមិនដឹងពីរបៀបចាប់ផ្ដើមស្នេហា៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den