រឿងសំខាន់ៗ ៤ យ៉ាងដែលត្រូវធ្វើដើម្បីបញ្ចៀសខ្លួនឲ្យផុតពីការគិតអវិជ្ជមាន

  • 2021-09-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពអវិជ្ជមានតែងតែកើតមានឡើយទៅលើមនុស្សគ្រប់រូប ជាពិសេសនោះពេលដែលមានអ្វីមួយមករំខាន មករារាំង ឬក៏ជាប្រភេទនៃឧបសគ្គដែលអ្នកបានជួបប្រទះ។ ភាពវិជ្ជមាន និងអវិជ្ជមានប្រាកដជាមកទាំងពីរនៅក្នុងប្រព័ន្ធខួរក្បាលរបស់អ្នក ហើយការគិតកើតឡើងគឺអាស្រ័យទៅលើប្រភេទនៃបញ្ហានោះដែរ។

អ្នកខ្លះមានទំនោរផ្លូវចិត្តនៃការគិតដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងនៃបញ្ហា តែសម្រាប់អ្នកខ្លះទៀតគឺតែងតែគិត និងយកភាពអវិជ្ជមានមកដាក់មុខជានិច្ច។ ការគិតទៅលើភាពអវិជ្ជមានជាញឹកញាប់នឹងផ្ដល់ផលប៉ះពាល់ជាច្រើនដូចជា សុខភាពផ្លូវចិត្ត ការងារ ក្រុមគ្រួសារ ស្នេហា មិត្តភាព និងជីវិតរស់នៅក្នុងសង្គមប្រចាំថ្ងៃរបស់អ្នក ហើយអាចមានច្រើនជាងនេះទៀត។

កុំមានការព្រួយបារម្ភ ពីព្រោះវាអាចកាត់បន្ថយនឹងព្យាបាលបានដោយអ្នកគ្រាន់តែធ្វើរឿងសំខាន់ៗទាំង ៤ យ៉ាងនេះដើម្បីបញ្ចៀសខ្លួនឲ្យផុតពីការគិតអវិជ្ជមាន៖

  • ផ្តល់ពេលវេលាសប្បាយៗ និងចំណាយពេលតែជាមួយមនុស្សវិជ្ជមាន ឬធ្វើតែរឿងវិជ្ជមាន
  • ធ្វើការសួរចំពោះការគិតរបស់ខ្លួនឯងជានិច្ច ប្រសិនបើអ្នកជាមនុស្សដែលតែងតែមានភាពអវិជ្ជមាននៅក្នុងខ្លួន
  • ពេលដែលអ្នកស្ថិតក្នុងដំណាក់កាលអវិជ្ជមាន ផ្លាស់ប្តូរវាឲ្យទៅជាភាពវិជ្ជមានវិញដូចជាការគិតថាអ្នកនឹងទទួលបានបទពិសោធ និងជាមេរៀនសម្រាប់ថ្ងៃក្រោយជាដើម
  • និងព្យាយាមផ្តល់ភាពវិជ្ជមានទៅកាន់អ្នកដទៃឲ្យបានច្រើន ចិត្តសប្បុរសរបស់អ្នក និងតែងតែមានវត្តមានក្នុងការស្តាប់ ការជួយអ្នកដទៃ ហើយនេះគឺជាវិធីដែលមានប្រសិទ្ធិភាពខ្លាំងជាងគេបំផុត

វាជារឿងធម្មតាទៅហើយរបស់មនុស្សលោកជាមួយភាពសោសៅ ឬក៏អារម្មណ៍ភ័យព្រួយ ប៉ុន្តែប្រាប់ខ្លួនឯងនឹងធ្វើការកត់ចំណាំថារាល់ការនិយាយ ការគិត ការធ្វើអ្វីមួយរបស់អ្នកមិនសូវមានការយកចិត្តទុកដាក់ឡើយបន្ទាប់ពីអ្នកបាននិយាយ បានធ្វើរួចនោះ។ ពេលណាដែលមានថ្ងៃល្អត្រូវសប្បាយរីករាយ តែបើមានថ្ងៃមិនល្អកុំកើតទុក្ខ កុំធ្វើការគិតវិភាគ តែព្យាយាមធ្វើចិត្តឲ្យស្ងប់សម្រាក ដោះស្រាយបន្តិចម្តងៗ និងគិតថាថ្ងៃស្អែកនឹងខុសពីថ្ងៃនេះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den