របៀបជ្រើសរើសបុរសល្អដែលសក្កសមនឹងអ្នកដោយផ្អែកទៅលើការងាររបស់គាត់

  • 2021-09-29 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកដែលឆ្ងល់ខ្លួនឯងទេថាមូលហេតុអ្វីបានជាខ្លួននៅលីវយូរម្ល៉េះ បើទោះបីជាខ្លួនស្អាតប៉ុនណាក៏ដោយ? ប្រាកដណាស់ដោយសារតែអ្នករង់ចាំបុរសគ្រប់លក្ខណ ហើយសុំសួរខ្លួនឯងម្តងទៀតមើលថាតើនៅលើលោកនេះមានមនុស្សគ្រប់លក្ខណ៍ដែរ ! ត្រូវចាំថាគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ។

អ្នកណាៗក៏ចង់បានបុរសដែលមានការងារល្អប្រាក់ចំណូលខ្ពស់ដែរ ដើម្បីការផ្គត់ផ្គង់ទៅថ្ងៃអនាគត តែសម្លឹងមកមើលខ្លួនឯងវិញសិន តើអ្នកមានការឬអត់ ធ្វើអ្វី មានជំនាញអ្វី និងពូកែខាងអ្វី! កុំគិតថាមានតែស្រីៗទេដែលយកវីធីនេះមកប្រើ ពីព្រោះភាគច្រើននៃប្រុសៗសម្លឹងមើលតែទៅលើរូបសម្រស់ និងចរិតលក្ខណៈ។ មានបុរសៗខ្លះក៏គេសម្លឹងមើលទៅលើសម្ថតភាពរបស់នារីៗដែរ។

វីធីដែលអ្នកត្រូវធ្វើនោះគឺការប្រៀបធៀបសមត្ថភាពរបស់អ្នកជាមួយនឹងសមត្ថភាពរបស់បុរសនោះ៖

១. បើយកអ្នកដែលមានសមត្ថភាពដូចគ្នា ការប្រកួតប្រជែងនឹងមានក្នុងទំនាក់ទំនងស្នេហារបស់អ្នក ជម្លោះអាចកើតមាន

២. បើយកអ្នកដែលមានចំណេះដឹងខ្ពស់ជាង មានទ្រព្យសម្បត្តិនោះអ្នកអាចនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ដៃគូ

៣. បើយកអ្នកដែលមានជំនាញ ចំណេះខុសគ្នា អ្នកទាំងពីរនឹងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក

អ្នកមិនអាចធ្វើការជ្រើសរើសបុរសដោយផ្អែកទៅលើការងាររបស់គេនោះទេ ពីព្រោះគេនិយាយថា ការងារខ្លះល្អតែមើលមិនល្អស៊ីឡើយ តែអ្នកត្រូវសម្លឹងមើលទៅលើទឹកចិត្តនៃក្តីស្រឡាញ់ និងចំណេះដឹងជិវិតរស់នៅរបស់គាត់ ឬអាចនិយាយបានថាអ្នកដែលធ្លាប់ឆ្លងកាត់ជីវិតលំបាកៗជាច្រើនរួចហើយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម