ក្មេងស្រីជំទង់ម្នាក់ដែលមានមេរោគកូវីដបានជំរុញឲ្យអ្នកដទៃទៅចាក់វ៉ាក់សាំង

  • 2021-09-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីពេលថ្មីៗនេះមានក្មេងស្រីជំទង់ម្នាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបានបង្ហោះសារប្រាប់ទៅកាន់ក្មេងៗជំទង់ដទៃទៀត និងបានព្រមានថា “មេរោគនេះមិនមែនជារឿងលេងសើចឡើយ” សម្រាប់យុវជន។ ក្មេងស្រីដែលមានឈ្មោះថា Maisy Evans មានអាយុ ១៧ ឆ្នាំដែលមកពី South Wales បានប្រាប់ថានាងនៅតែមានផលវិបាកក្នុងការនិយាយ និងពិបាកដកដង្ហើមទោះបីជានាងបានធូរស្បើយពីមេរោគខ្លះៗក៏ដោយ។

នាងបានធ្វើការដាស់តឿនទៅកាន់អ្នកដទៃថាកុំស្តាប់ព័ត៌មានមិនពិតនៅលើបណ្តាញសង្គមដែលបានផ្សាយថាវាគ្រោះថ្នាក់ចំពោះក្មេងៗ។ Maisy បានសរសេរនៅលើបណ្តាញសង្គមថា “មេរោគនេះមិនមែនជារឿងលេងសើចទេសម្រាប់យុវជន” អ្នកដែលអាចគួរតែទទួលយកការចាក់វ៉ាក់សាំងដើម្បីបង្ការ និងការពារ។

បន្ទាប់ពីបានចែករំលែករឿងរ៉ាវរបស់នាងនៅលើប្រព័ន្ធបណ្ដាយសង្គម Twitter មក Maisy ទទួលបានមតិរាប់រយ ដោយមតិខ្លះបាននិយាយថាជំងឺរបស់នាងគឺបណ្តាលមកពីការចាក់វ៉ាក់សាំងនោះឯង។ ប៉ុន្តែនាងបានធ្វើការឆ្លើយតបវិញថា “ដុំឈាមកកនៅក្នុងសួតរបស់នាងមិនទាក់ទងទៅនឹងវ៉ាក់សាំង Pfizer ដែលនាងបានទទួលនោះទេ” នេះបើតាមការអះអាង និងការបញ្ជាក់ពីគ្រូពេទ្យដែលបានពិនិត្យនាង។

នាងក៏បានប្រាប់ដែលថាចំពោះយោបល់ពីអ្នកដែលប្រឆាំងនឹងការចាក់វ៉ាក់សាំងបានធ្វើឲ្យនាងបាក់ទឹកចិត្តយ៉ាងខ្លាំង ពីព្រោះនាងគ្រាន់តែចង់ចែករំលែក និងលើកទឹកចិត្តមិត្តភក្ដិរបស់នាងឲ្យការពារខ្លួនតែប៉ុណ្ណោះ។

Maisy បាននិយាយថាការស្កេនបានបញ្ជាក់ថាជំងឺរបស់នាងបណ្តាលមកពីការឆ្លងមេរោគមិនមែនមកពីការចាក់វ៉ាក់សាំងឡើយ។ អាការរបស់នាងមានដូចជាឈឺក្បាល ពិបាកដកដង្ហើម ឈឺសាច់ដុំ ឈឺក្បាលវិលមុខ ហើយបាត់បង់រសជាតិនឹងក្លិន។ ការមានជំងឺកូវីដនៅក្នុងខ្លួនគឺជាបទពិសោធដ៏គួរឲ្យភ័យខ្លាច ប៉ុន្តែនាងបានបញ្ជាក់ថែមទៀតថានាងកំពុងតែជាសះស្បើយយឺតៗនៅក្នុងមន្ទីរពេទ្យហើយ។

អ្នកយកព័ត៌មានដែលមកពី BBC បានធ្វើការទាក់ទង Maisy តាមរយះការផ្ញើសារដោយសារតែនាងមិនអាចនិយាយបានច្រើនព្រោះនាងមានផលវិបាកក្នុងការដកដង្ហើម និងស្ទើរតែមិនអាចនិយាយបានឡើយ។ ហើយគ្រូពេទ្យរបស់នាងបានប្រាប់ថាវាអាចនឹងចំណាយពេលមួយរយះចំពោះការព្យាបាលផ្លូវដង្ហើមរបស់នាងឲ្យបានប្រសើរមកវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម