មូលហេតុដែលជំងឺកូវីដយូររ៉ាំរ៉ៃវាងាយនឹងកើតឡើងចំពោះកុមារណាស់

  • 2021-09-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មីៗនេះអ្នកជំនាញផ្នែកសុខភាពកុមារដែលឈានមុខគេបាននិយាយប្រាប់ថាហានិភ័យនៃជំងឺកូវីដ-១៩ ចំពោះកុមារគឺទាបជាងអ្វីដែលមនុស្សជាច្រើនមានការភ័យខ្លាច។ បន្ទាប់ពីការសិក្សាដ៏ធំបំផុតមួយរបស់ពិភពលោកទៅលើបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យនៃទីក្រុងឡុងដ៍បាននិយាយប្រាប់ថាពួកគេ “បានធានា” ចំពោះលទ្ធផលនៃការស្រាវជ្រាវនោះ។

ការស្ទង់មតិក្មេងអាយុចាប់ពី ១១ ឆ្នាំទៅ ១៧ ឆ្នាំនឹងបានធ្វើតេស្តរកមេរោគកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេសចន្លោះពីខែកញ្ញារហូតដល់ខែមីនាបានរកឃើញថាចន្លោះពី ២ ភាគរយទៅ ១៤ ភាគរយនៅតែមានរោគសញ្ញាដែលបណ្តាលមកពីកូវីដ-១៩ បន្ទាប់ពី ១៥ សប្តាហ៍ក្រោយមក។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថាវាមានសារសំខាន់ណាស់ចំពោះអ្នកដែលមានរោគសញ្ញាជាក់លាក់នឹងជាប់លាប់ដូចជាឈឺក្បាល អស់កម្លាំង ហើយពិបាកដកដង្ហើមជាដើមដែលត្រូវការជំនួយ។

ការសិក្សាដែលបានប្រមូលទិន្នន័យពីមនុស្សវ័យក្មេងជាង ៥០.០០០ នាក់ដែលបានធ្វើតេស្តវិជ្ជមានប្រមាណជាង ៣០ ភាគរយមានរោគសញ្ញានៃជំងឺកូវីដយូររ៉ាំរ៉ៃ ហើយ ១៦ ភាគរយទៀតដែលមិនធ្លាប់ធ្វើតេស្តវិជ្ជមានក៏បង្ហាញថាបានឆ្លងមេរោគនេះនៅចន្លោះខែកញ្ញារហូតដល់ខែមីនាដែលបានវិវត្តទៅជាជំងឺកូវីដយូររ៉ាំរ៉ៃនោះ។

ក្រុមស្រាវជ្រាវរួមទាំងវេជ្ជបណ្ឌិតជាច្រើនបានប្រាប់ថាថ្វីត្បិតតែចំនួនតួលេខវាមិនសំខាន់មែន ប៉ុន្តែបញ្ហានេះចាំបាច់ត្រូវមានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីស្ថានភាពសុខភាពកុមារ និងការឆ្លងជំងឺទៅលើកុមារ។

ការតាមដានបង្ហាញថា ៤០ ភាគរយនៃរបាយការណ៍បង្ហាញថាយុវជនមានអារម្មណ៍ក្រៀមក្រំ ព្រួយបារម្ភឬមិនសប្បាយចិត្តដោយសារតែការបិទសាលារៀន ការមិនបានឃើញមិត្តភក្តិរបស់ពួកគេ និងការព្រួយបារម្ភអំពីហានិភ័យពីការឆ្លងវីរុសជាដើម។ អ្នកស្រាវជ្រាវប្រាប់ថាអ្នកដែលមានភាពតស៊ូខាងផ្នែកអារម្មណ៍ និងផ្លូវចិត្តអាចមានភាពងាយស្រួលជាងអ្នកដទៃក្នុងការតតាំងជាមួយនឹងបញ្ហាមេរោគឆ្លងនៃជំងឺកូវីដយូររ៉ាំរ៉ៃនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den