Greta Thunberg ប្រាប់ថាប្រទេសស្កុតឡេនមិនគួរជាមេដឹកនាំពិភពលោកនៃការប្រែប្រួលអាកាសធាតុនោះទេ

  • 2021-09-02 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មជនស៊ុយអែត Greta Thunberg បាននិយាយប្រាប់ទៅកាន់ស្ថានីយទូរទស្សន៍អន្តរជាតិ BBC ថានាងមិនចាត់ទុកប្រទេសស្កុតឡេនជាមេដឹកនាំពិភពលោកទៅលើការប្រែប្រួលនៃអាកាសធាតុនោះទេ ពីព្រោះមានប្រទេសខ្លះបានធ្វើល្អជាងប្រទេសស្កុតឡេនទៅទៀត ក៏ប៉ុន្តែពុំមានប្រទេសណាមួយដែលខិតជិតទៅនឹងអ្វីដែលត្រូវការនោះឡើយដែលទាក់ទងទៅនឹងការបញ្ឈប់នៃការប្រែប្រួលអាកាសធាតុពិភពលោក។

រដ្ឋាភិបាលស្កុតឡេនពីមុនបានពណ៌នាអំពីច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុរបស់ខ្លួនថា “ឈានមុខគេលើពិភពលោក” ដែលវារួមបញ្ចូលទាំងគោលដៅដើម្បីឈានដល់ការបំភាយឧស្ម័នសុទ្ធនៅត្រឹមឆ្នាំ ២០៤៥ ខាងមុខ។ ច្បាប់នេះត្រូវបានគេចាត់ទុកថាវាជាការបំផុសគំនិតដោយប្រធានអាកាសធាតុរបស់អង្គការសហប្រជាជាតិលោកស្រី Patricia Espinosa។ ប៉ុន្តែធាតុពិតការដោះស្រាយនៃការប្រែប្រួលអាកាសធាតុរបស់រដ្ឋាភិបាលនៃប្រទេសស្កុតឡេន “អន់ជាង” ប្រទេសដទៃទៅទៀត។

នៅក្នុងបទសម្ភាសន៍ដ៏ទូលំទូលាយរបស់ប្រទេសស្កុតឡេនជាមួយស្ថានីយទូរទស្សន៍អន្តរជាតិ BBC ស្តីអំពីការប្រែប្រួលនៃអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលនឹងត្រូវបានរៀបចំឡើងនៅទីក្រុង Glasgow ដែលទាក់ទងទៅនឹងផែនការសម្រាប់ការបង្កើតតំបន់ប្រេងថ្មីនៅក្នុងតំបន់ Shetland នៃប្រទេសស្កុតឡេន និងការដោះស្រាយនៃការប្រែប្រួលអាកាសធាតុពិភពលោក។

កញ្ញា Thunberg ក៏បាននិយាយថា “នាងមិនប្រាកដ ១០០ ភាគរយ” ថាមេដឹកនាំនៃការប្រែប្រួលអាកាសធាតុពិភពលោកនឹងមកចូលរួមកិច្ចពិភាក្សាអំពីវិធីដោះស្រាយនៅខែវិច្ឆិកាខាងមុខនោះឡើយ។

Greta Thunberg នៅតែជឿជាក់ថាសន្និសីទនេះនឹងមិននាំឲ្យមានអ្វីកើតឡើងទេ ឬអាចដោះស្រាយអ្វីបានឡើយ “ប្រសិនបើយើងមិនចាត់ទុកវិបត្តិនេះថាជាវិបត្តិធ្ងន់ធ្ងរនោះ” ហើយនាងបានពន្យល់ទៀតថាវាគួរតែជារឿងសំខាន់ទីមួយដែលមនុស្សគ្រប់គ្នាគួរតែយកចិត្តទុកដាក់សហការគ្នាចូលរួមចំណែកដោះស្រាយទៅនឹងការប្រែប្រួលទៅលើអាកាសធាតុពិភពលោកនេះ។

Thunberg និយាយថាប្រសិនបើការប្រជុំទល់មុខគ្នាគ្មានសុវត្ថិភាពនោះ វាគួរតែចៀសវាង។ ប៉ុន្តែនាងបានធ្វើការអះអាងថាវានឹងទទួលបានលទ្ធផលច្រើនជាងនៅពេលដែលមានការជួបពិភាក្សាទល់មុខគ្នាផ្ទាល់៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den